ជំងឺតេតាណូសបង្កឡើងដោយបាក់តេរីឈ្មោះ Clostrium tetani ដែលឆ្លងតាមរយៈមុខរបួស ឬស្នាមរបួសផ្នែកណាមួយ នៃរាងកាយ ដូចជាសត្វខាំ ឬខ្វាច ការមុតកាំបិត ឡាម ឈើ ឫស្សីមុតស្រួច បន្លាលួស អំបែង ដែកគោល ធូលីដី និងរបស់ផ្សេងៗ។
ជំងឺតេតាណូសបង្កឡើងដោយបាក់តេរីឈ្មោះ Clostrium tetani ដែលឆ្លងតាមរយៈមុខរបួស ឬស្នាមរបួសផ្នែកណាមួយ នៃរាងកាយ ដូចជាសត្វខាំ ឬខ្វាច ការមុតកាំបិត ឡាម ឈើ ឫស្សីមុតស្រួច បន្លាលួស អំបែង ដែកគោល ធូលីដី និងរបស់ផ្សេងៗ។

ចំពោះទារកទើបកើតអាចមាន មេរោគតេតាណូសចូលតាមផ្ទិតដោយសារតែការខ្វះអនាម័យ ការប្រើកាំបិត ឫស្សី ឬឡាម មិនស្អាត ទៅកាត់ទងផ្ចិត នេះបើតាមរៀបរាប់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១- រោគសញ្ញាជំងឺតេតាណូស
– រសាប់រសល់
– ឈឺក្បាល
– ដំបៅហើម
– រឹងថ្គាម
– ខាំធ្មេញ
– រឹងសាច់ដុំ រឹងក
– បែកញើស
– ដកដង្ហើមញាប់
– ប្រកាច់រឹងខ្លួន។
២- ផលប៉ះពាល់នៃជំងឺតេតាណូស
ជំងឺតេតាណូសប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងនាំឱ្យសាច់ដុំកន្ត្រាក់ ហើយមានការឈឺចាប់ ជាពិសេសគឺសាច់ដុំថ្គាម និង ក ។ ជំងឺតេតាណូសអាចរំខានដល់សមត្ថភាពក្នុងការដកដង្ហើម អាចប្រកាច់ និងរាល់ពេលប្រកាច់ម្តងៗ ធ្វើឲ្យកម្រិតអុកសុីសែនមិនអាចទៅដល់ខួរក្បាលអាចបណ្តាលឲ្យស្លាប់ភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មានដំបៅខ្ទុះ
៣- វិធីបង្ការជំងឺតេតាណូស
ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺតេតាណូសឲ្យបានគ្រប់គ្រាន់ និងចាក់រម្លឹកឡើងវិញ ក្នុងករណីមានរបួសដោយប្រការណាមួយ ត្រូវលាងសម្អាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ និងត្រូវទៅចាក់វ៉ាក់សាំងម្តងទៀត។
ចំពោះស្ត្រីមានផ្ទៃពោះត្រូវទៅចាក់វ៉ាក់សាំងការពារតេតាណូសតាមការណែនាំរបស់គ្រូពេទ្យ ឯកូនទើបកើត ត្រូវនាំទៅចាក់វ៉ាក់សាំងតេតាណូសនៅពេលគេអាយុ ១ខែកន្លះ។
អត្ថបទពាក់ព័ន្ធ៖ នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
04/09/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ