backup og meta

អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2020

    អាការៈក្អួតធម្មតា និងក្អួតគ្រោះថ្នាក់លើទារក ម៉ាក់ប៉ាគួរចេះសម្គាល់

    ម៉ាក់​ប៉ា​គ្រប់​រូប​តែង​បារម្ភ រាល់​ពេល​ឃើញ កូន​ចេញ​អាការៈ​ណា​មួយ ទោះ​តូច​ក្តី ឬ​ធំ​ក្តី ព្រោះ​ខ្លាច​កូន​មាន​បញ្ហា​ឈឺ​អី​មួយ។ ចំពោះ​ទារក ងាយ​ប្រឈម​នឹង​ការ​ឆ្លង​រោគ​បង្ក​ជា​ជំងឺ​ពិត​មែន តែ​ពេល​ខ្លះ អា​អូន​មិន​កើត​ជំងឺ​គួរ​ឲ្យ​បារម្ភ តែ​ចេញ​សញ្ញា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​គេង​ព្រួយ​ដូច ក្ដៅ​ខ្លួន ឬ​ក្អួត។ល។

    ទាក់​ទង​នឹង​បញ្ហា​ក្អួត​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ សញ្ញាប័ត្រ​មក​ពី​បារាំង​បាន​ពន្យល់​ឲ្យ​ដឹង​ថា ចំពោះ​ទារក​តូច ដែល​មាន​អាការៈ​ក្អួត​ញឹក​ញាប់ គឺ​ដោយ​សារ​សរីរាង្គ​នៅ​ខ្ចី មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ ធ្វើ​ឲ្យ​សាច់​ដុំ​ក្រពះ​ខាង​លើ​បិទ​មិន​ទាន់​ជិត​ល្អ។

    លោក​ស្រី​វេជ្ជបណ្ឌិត បន្ត​ថា ក្នុង​ករណី​ដែល​ទារក​ក្អួត​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​សម្គាល់​ពី​អាការៈ​កូន​ក្អួត​ធម្មតា និង​ក្អួត​បញ្ជាក់​ពី​បញ្ហា​សុខភាព៖

    ក្អួត​ធម្មតា

    – ភ្នែក​ថ្លា

    – ស្រស់​ស្រាយ

    -​ លេង​បាន​ធម្មតា

    – មិន​សន្លឹម

    – បៅ​បាន​ធម្មតា ក្រោយ​ពេល​ក្អួត។

    ក្អួត​គ្រោះថ្នាក់

    – ក្អួត​ខ្លាំង

    -​ ល្ហិតល្ហៃ

    – បាត់​បង់​ជាតិ​ទឹក

    – មើល​ទៅ​អស់​ ខ្សោះ។

    កាល​ណា​ដែល​អាអូន​ក្អួត​ខ្លាំង ក៏​អាច​ជា​សញ្ញា​ទាក់​ទង​នឹង​ក​ក្រពះ​ខាង​ក្រោម​របស់​កូន សម្រាប់​បញ្ជូន​អាហារ​ទៅ​ឲ្យ​ពោះ​វៀន​បិទ​ជិត ជាហេតុ​បណ្ដាល​ឲ្យ​អា​អូន ច្រាល​អាហារ​ដែល​មាន​ក្នុង​ក្រពះ​មក​លើ​វិញ​អស់។ លោក​ស្រី​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ករណី​កម្រ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អា​អូន​ក្អួត​ខ្លាំង​ប៉ុណ្ណោះ។

    ម្យ៉ាង​វិញ​ទៀត អាការៈ​ដែល​ម៉ាក់ប៉ា​គួរ​បារម្ភ គឺ​នៅ​ពេល​ដែល​អា​អូន​មាន​ជំងឺ​រាក​ក្អួត ដែល​មាន​សញ្ញា​ដូច​ជា ក្ដៅខ្លួន បាត់​បង់​ជាតិ​ទឹក ក្អួត​ញឹក​ញាប់ ជាដើម ដូច​នេះ ម៉ាក់​ប៉ា​ត្រូវ​យក​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​របស់​កូន​បាន​ទាន់​ពេល មុន​ពេល​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម