គ្នាយើងមានកូនបើឃើញកូនយើង ឬកូនអ្នកផ្សេងមានអាការៈប្រកាច់ តើគួរជួយដោយរបៀបណា? មានការលើកឡើងថាក្មេងម្នាក់ក្នុងចំណោម ១០ នាក់អាចមានអាការៈប្រកាច់នេះម្ដងក្នុងមួយជីវិតរបស់ពួកគេ។
អាការៈប្រកាច់អាចថាជាសញ្ញាគ្រោះថ្នាក់មួយដែរ។ អាការៈនេះកើតឡើងនៅពេលចរន្តអគ្គិសនីនៅក្នុងខួរក្បាលមានសកម្មភាពកើនឡើង( surges in the brain’s electrical activity) ហើយពេលខ្លះអាចធ្វើឲ្យកុមារដួល និងញ័រខ្លួនខ្លាំងជាដើម ឬក៏ក្មេងអាចមានអាការៈបាត់មាត់បាត់កភ្លាមៗ ដោយមានទាំងការបញ្ឈរភ្នែកទៀតផង។
បើស្ដាប់ទៅដូចជាគួរឲ្យខ្លាចណាស់ហើយ ប៉ុន្តែសមាគមជំងឺកុមាររបស់ហរដ្ឋអាមេរិកបានលើកឡើងថាការប្រកាច់លើកុមារមិនមានសុទ្ធជារឿងធ្ងន់ធ្ងរត្រូវការការសង្គ្រោះបន្ទាន់នោះដែរ ហើយថាកុមារអាចនឹងបាត់ប្រកាច់វិញនៅរយៈពេល៥នាទីក្រោយ។
អត្ថបទពាក់ព័ន្ធ៖
- កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?
- កុំស្លន់ស្លោ! ពេលកូនក្អួតត្រូវដឹងរបៀបដោះស្រាយ
- កូនក្អួតក្នុងស្ថានភាពបែបណាត្រូវយកទៅពេទ្យជាបន្ទាន់?
- ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?
ខាងក្រោមនេះជាអ្វីដែលប៉ាម៉ាក់ត្រូវដឹងពេលកូនមានអាការៈប្រកាច់៖
- កុំជ្រួលច្របល់ និងត្រូវផ្ដល់ការសង្គ្រោះបឋមដល់កូន ការពារកុំឲ្យកូនមានរងរបួសអំឡុងពេលប្រកាច់។
- ត្រូវមើលថាពេលណាគួរតែបញ្ជូនកូនទៅមន្ទីរពេទ្យ
- ត្រូវតាមដានអាការៈប្រកាច់របស់កូនជាមួយគ្រូពេទ្យក្រោយពីប្រកាច់។
ទាំងនេះជាដំណាក់កាលប៉ាម៉ាក់ត្រូវធ្វើបើឃើញកូនប្រកាច់
- បើយើងមិនច្បាស់ថាកូនយើងប្រកាច់ឬអត់នោះ យើងសាកបញ្ចាំងពិលដាក់កូន និងស្រែកហៅឈ្មោះកូនក្នុងសំឡេងឮៗដើម្បីដឹងថាកូនមានប្រតិកម្មតបនឹងយើងឬអត់។
- នៅជិតកូនជានិច្ច កុំទុកកូនឲ្យនៅម្នាក់ឯង
- ដាក់កូនដេកផ្ទាល់នឹងដី និងបែរខ្លួនកូនទៅចំហៀង ដើម្បីការពារកុំឲ្យកូនឈ្លក់ ឬក្អួត
- ត្រូវប្រាកដថាគ្មានរបស់មុតស្រួចនៅជិតកូនទេពេលកូនកំពុងប្រកាច់ និងកុំព្យាយាមចាប់កូនឲ្យនៅស្ងៀមពេលកូនប្រកាច់។
- កុំព្យាយាមដាក់របស់អ្វីមួយចូលក្នុងមាត់កូន ក្មេងប្រកាច់ច្រើនតែខាំធ្មេញ បើយើងព្យាយាមដាក់អ្វីមួយចូលក្នុងមាត់ក្មេងៗអាចខាំដៃយើង ឬធ្វើឲ្យក្មេងរបួស។
- ផ្ទៀងម៉ោងមើលថាកូនប្រកាច់យូរប៉ុនណា។
ពេលណាត្រូវបញ្ជូនកូនទៅមន្ទីរពេទ្យ?
- បើនេះជាករណីទី១ដែលកូនយើងប្រកាច់
- បើការប្រកាច់នេះយូរជាង៥នាទី
- បើកូនប្រកាច់បែបកោងខ្នង ហើយមិនវិលមករកភាពប្រក្រតីវិញ
- កូនមិនដឹងខ្លួនក្រោយប្រកាច់
- កូនមានរបួសអំឡុងពេលប្រកាច់
- កូនពិបាកដកដង្ហើម
- ករណីកូនប្រកាច់ក្នុងទឹក
- បើកូនមានជំងឺទឹកនោមផ្អែម ឬជំងឺប្រចាំកាយផ្សេងៗទៀត
ពិគ្រោះជាមួយគ្រូពេទ្យពីអាការៈកូន
គ្រូពេទ្យអាចពិនិត្យដឹងថាក្មេងប្រកាច់ដោយសាររឿងអ្វីមួយបាន ជួនកាលក្មេងប្រកាច់ដោយសារតែក្ដៅខ្លួនខ្លាំង បញ្ហាថ្នាំ ឬមកពីបញ្ហាប្រព័ន្ធប្រសាទ។ គ្រូពេទ្យអាចជួយយើងព្យាបាលអាការៈទាំងនេះបាន ហើយក៏អាចជួយយើងក្នុងការរៀបចំផែនការសង្គ្រោះពេលកូនយើងប្រកាច់លើកក្រោយៗបានទៀតផង។
[embed-health-tool-vaccination-tool]