backup og meta

សេរ៉ូមប្រៃទុកបានប៉ុន្មានខែ-ឆ្នាំ ទើបហួសដឺឡេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 13, 2020

    សេរ៉ូមប្រៃទុកបានប៉ុន្មានខែ-ឆ្នាំ ទើបហួសដឺឡេ?

    នៅ​ពេល​កូន​ផ្ដាសាយ ហៀរ​សម្បោរ និង​តឹង​ច្រមុះ​ ក្រៅពី​លេបថ្នាំ​ គ្រូពេទ្យ​តែង​ឲ្យ​ឆ្ពង់ ឬ​បន្តក់​សេរ៉ូម​ប្រៃ ដើម្បី​ជួយ​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។

    ចំពោះ​ការ​ទុកដាក់​សេរ៉ូម​ប្រៃ​នៅតែ​ជា​ក្ដី​កង្វល់​របស់​យើង​គ្រប់​គ្នា ព្រោះ​ខ្លាច​ទុក​យូរ​ហួស​កាល​បរិច្ឆេទ នាំឲ្យ​គ្រោះថ្នាក់​ចំពោះ​កូន។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​ត្បិត​សេរ៉ូម​ប្រៃ​អាច​ទុក​បាន​យូរ​ក៏​ពិត​មែន តែ​វា​ក៏​ចេះ​ហួស​ដឺឡេ​ដូច​ផលិតផល​ដទៃ​ទៀត។ លោក​បាន​បន្ថែម​ថា ជា​ទូទៅ​ប្រភេទ​សេរ៉ូម​ប្រៃ​អំពូល​ដប​ជ័រ​តូច​ៗ​ប៉ុន​ម្រាម​ដៃ​មាន​កាលបរិច្ឆេទ​លើ​នៅ​ដប ឬ​ប្រអប់ ដោយ​រយៈ​ពេល​វែង​គួរ​សម​ដែរ គឺ​ចាប់ពី ២-៤ ឆ្នាំ​ក្រោយ​ផលិត។

    សេរ៉ូមប្រៃ

    សេរ៉ូម​ប្រៃ​មាន​សមត្ថភាព​លាង​សម្អាត​ច្រមុះ​កូន​តូច​ៗ និង​មនុស្ស​ធំ ជួយ​ពង្រាវ​សម្បោរ និង​ស្លេស្ម​កាត់​បន្ថយ​កណ្ដាស់​ផ្ដាសាយ ហៀរ​សម្បោរ តឹងច្រមុះ អាលែកហ្ស៊ី​ក្នុង​ច្រមុះ រលាក​ច្រមុះ និង​ដុះ​សាច់​ក្នុង​ច្រមុះ។

    ដូចនេះ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​ណែនាំ​ឲ្យ​ទិញ​សេរ៉ូម​ប្រៃ​ទុក​នៅ​ក្នុង​ផ្ទះ​ជានិច្ច ជាពិសេស​អ្នក​មាន​កូន​តូច​ៗ ព្រោះ​ជួយ​បាន​ច្រើន​យ៉ាង​ណាស់ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម