backup og meta

កូនតូចនឹងឈឺញឹកញាប់ បើម៉ាក់ប៉ានាំទៅកន្លែងទាំងនេះស្របពេលមេឃត្រជាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 09, 2020

    កូនតូចនឹងឈឺញឹកញាប់ បើម៉ាក់ប៉ានាំទៅកន្លែងទាំងនេះស្របពេលមេឃត្រជាក់

    អាកាស​ធាតុ​ចុះ​ត្រជាក់ ធ្វើឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​ងាក​ឈឺ​ៗ ហើយ​ក្នុង​នោះ​កូន​ក្មេង​ជួប​បញ្ហា​ច្រើន​បំផុត។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​មិន​ចង់​ឲ្យ​កូន​តូច​ឈឺ​ញឹកញាប់ គួរ​កុំនាំកូនទៅកន្លែងដូចខាងក្រោម។

    – កុំ​ឲ្យ​កូន​នៅ​ក្នុង​បន្ទប់​បើក​ម៉ាស៊ីន​ត្រជាក់​ជាប់​រហូត ព្រោះ​បើ​យើង​បើក​ម៉ាស៊ីនត្រជាក់​យូរ​ធ្វើ​ឲ្យ​បន្ទប់​មាន​សំណើម អាច​ឲ្យ​ពពួក​មេរោគ កើត​មាន​កាន់តែ​ច្រើន​ជា​ហេតុ​បង្ក​ឲ្យ​កូន​ងាយ​ឆ្លង​មេរោគ​ទាំងនោះ ។

    – ក្រៅ​ពី​ម៉ាស៊ីន​ត្រជាក់​កង្ហារ ក៏​មិន​គួរ​បើក​ខ្លាំង ឬ​យូរ​ចំ​មុខ​កូន​ពេក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កណ្ដាស់ ហៀរ​សម្បោរ ឬ​កើត​ជំងឺ​រលាក​ច្រមុះ បំពង់ក ដោយសារ​ធូលី ឬ​កម្ទេចកំទី​ជាប់​ស្លាប​កង្ហារ​ប៉ើង​ចូល​ក្នុង​ច្រមុះ។

    – មិន​គួរ​នាំ​កូន​ចេញ​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង។

    – មិន​គួរ​ងូត​ទឹក​ត្រជាក់​ឲ្យ​កូន ព្រោះ​ក្មេង​ងាយ​រងា និង​បង្ក​ជា​គ្រុន ហៀរ​សម្បោរ។

    – កន្លែង​មាន​មនុស្ស​អ៊ូអរ ព្រោះ​អាកាសធាតុ​បែប​នេះ​មនុស្សភាគច្រើន​ឈឺ​ជំងឺ​ផ្សេង​ៗ​គ្នា ដូចនេះ​កូន​ងាយ​ឆ្លង​មេរោគ​ពី​អ្នក​ដទៃ​ណាស់។

    – ដើរលេង​តំបន់​ព្រៃភ្នំ និង​សមុទ្រ ព្រោះ​កន្លែង​ទាំង​នោះ​ខ្យល់​ខ្លាំង​ហើយ មាន​ទឹក​សន្សើម​ច្រើន​ទៀត។

    – កន្លែង​កម្សាន្ត​មាន​ទឹក​សម្រាប់​លេង ព្រោះ​ទី​នោះ​ជា​វាល​គ្មាន​កន្លែង​បិទបាំង ហើយ​ពេល​ខ្យល់​បក់​ទៅ​នាំឲ្យ​កូន​រងា​ញាក់។

    ស្បែកទារក

    វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ក្មេង​ខ្លះ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គ្រាន់តែ​ខ្យល់​បក់​មក​ត្រូវ​ខ្លួន​ក៏​ចាប់ផ្ដើម​ចង់​គ្រុន ឬ​ក្ដៅ​ខ្លួន​ដែរ។ ដូចនេះ​ហើយ​បើ​ចង់​ដើរលេង​ទៅ​កន្លែង​មាន​ខ្យល់​ខ្លាំង​ត្រូវ​រៀបចំ​សម្លៀកបំពាក់​ក្រាស់​ៗ កន្លែង​បង់​ក ស្រោម​ដៃ​ស្រោម​ជើង មួក ដើម្បី​ផ្ដល់​កម្ដៅ​ដល់​រាងកាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម