backup og meta

ចំណាំមើលផង បើអាអូនមានសញ្ញានេះ កូនកំពុងឈឺកហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 29, 2020

    ចំណាំមើលផង បើអាអូនមានសញ្ញានេះ កូនកំពុងឈឺកហើយ

    បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​មួយ​ចំនួន​ពិបាក​យល់ ឬ​មាន​ការ​បារម្ភ​នោះ​គឺ​ពេល​កូន​ឈឺ យើង​មិន​ដឹង​ថា​កូន​ពិបាក​ក្នុង​ខ្លួន​កន្លែង​ណា​ខ្លះ​ទេ។ បើ​កូន​ឈឺ​លើ​ស្បែក ឬ​កន្លែង​ដែល​យើង​មើល​ឃើញ យើង​មិន​សូវ​ពិបាក​ទេ ប៉ុន្តែ​បើ​កូន​មិន​ស្រួល​នៅ​ក្នុង​ខ្លួន​វិញ ដូច​ជាឈឺ​ក ជា​ដើម ច្បាស់​ជា​អង្គុយ​ឆ្ងល់​ថា​កូន​កើត​អី​ហើយ។

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំនាញ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ពេល​កូន​ក្ដៅ​ខ្លួន ឬ​តឹង​ច្រមុះ ម៉ាក់​ប៉ា​គ្រាន់​តែ​មើល​នឹង​ភ្នែក​ក៏​ដឹង​ថា​កូន​មិន​ស្រួល​ខ្លួន​ដែរ តែ​បើ​អា​អូន​ឈឺ​ក​វិញ យើង​រាង​ពិបាក​ដឹង​បន្តិច ជា​ពិសេស​បើ​កូន​យើង​មិន​ទាន់​ចេះ​ប្រាប់​ថា​មិន​ស្រួល​ខ្លួន​ត្រង់​ណា។

    លោក​បន្ត​ថា ទោះ​ជា​ពេល​កូន​តូចៗ​ឈឺ​ក ម៉ាក់​ប៉ា​ពិបាក​ដឹង​បន្តិច​មែន ប៉ុន្តែ​យើង​អាច​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា កូន​យើង​ច្បាស់​ជា​កំពុង​ឈឺ​ក​ហើយ​ដូច​ជា៖

    • មិន​ព្រម​ញ៉ាំ ឬ​ផឹក(ទោះ​ជា​យើង​ឲ្យ​ចំណី​អាហារ​កូន​ចូល​ចិត្ត​ក៏​ដោយ)
    • យំ ឬ​មើល​ទៅ​ពិបាក​លេប​អាហារ​ចូល
    • ក​កូន​មើល​ទៅ​ដូច​ហើមៗ
    • បំពង់​ក​កូន​ឡើង​ក្រហម ឬ​ហើម
    • ដុំ​សាច់​បំពង់​ក​មាន​អុត​សៗ
    • កូន​មាន​ក្លិន​ដង្ហើម​អាក្រក់។ល។

    ចំពោះ​បញ្ហា​អា​អូន​តូចៗ​ឈឺ​ក​ភាគ​ច្រើនអាច​បណ្ដាល​មកពីការឆ្លងវីរុស ឬបាក់តេរី ហើយវីរុសភាគច្រើនបង្កជា​ជំងឺ​ផ្ដាសាយ អាលែកហ្ស៊ី ផល​រំខាន​ពី​បរិស្ថាន (ខ្យល់ពុល ធូលី…) ឬ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់ ដើម។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល អា​អូន​មាន​ឈឺ​ក រួម​ផ្សំ​ជា​មួយ​រោគ​សញ្ញា​ប៉ុន្មាន​នេះ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​អា​អូន​ទៅ​ជួប​គ្រូពេទ្យ​ដូច​ជា៖

    – ក្ដៅ​ខ្លួន

    – ឈឺ​ពោះ

    – ខ្សោះ​ជាតិ​ទឹក

    – ហៀរ​ទឹក​មាត់

    – សន្លឹម ឬ​ហត់​អស់​កម្លាំង។

    រលាកបំពង់ក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 29, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម