backup og meta

ចំណុចមួយចំនួនប៉ាម៉ាក់គួរដឹង ការពាកុំឲ្យកូនក្ដៅខ្លួនប្រកាច់

ចំណុចមួយចំនួនប៉ាម៉ាក់គួរដឹង ការពាកុំឲ្យកូនក្ដៅខ្លួនប្រកាច់

ទោះ​បី​ជា កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន ពេល​ជា​សះ​ស្បើយ​វិញ​មិន​សូវ​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ទុក​ឲ្យ​កូន​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​ដែរ ភាគ​ច្រើន​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន បណ្ដាល​មក​ពី​ការខ្វះ​ចំណេះ​ដឹង​របស់​ម៉ាក់​ប៉ា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ។

ចុចត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន

លោក​បន្ត​ថា ជា​ធម្មតា កម្ដៅ​មនុស្ស​យើង​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​គឺ​ចន្លោះ ៣៦-៣៧,៣ អង្សារសេ ចំណែក​ការ​ក្ដៅខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់​ពី ៣៨,៥​អង្សារសេ (ទៅ​តាម​ក្មេង ក្មេង​កាន់​តែ​តូច កាន់​តែ​ងាយ​ប្រកាច់)។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​កំហុស​ឆ្គង​ម៉ាក់​ប៉ា​និយម​ធ្វើ​ពេល​កូន​ក្ដៅ​ខ្លួន​ឈាន​ដល់​ប្រកាច់​ដូច​ជា៖

– ជា​ទូទៅ​ពេល​ក្ដៅ​ខ្លួន អា​អូន​ក៏​ទទួល​បាន​អារម្មណ៍​រងា​ដែរ ហើយ​ភាគ​ច្រើន​ពេល​ឮ​កូន​ស្រែក​ថា​រងា ម៉ាក់​ប៉ា​តាំង​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន ខ្លះ​ទៀត​ចាប់​កូន​កោស​ខ្យល់ ដែល​សកម្មភាព​ទាំង​នេះ​ឲ្យ​កម្ដៅ​កូន​កាន់​តែ​ក្ដៅ​ឡើង​ខ្លាំង។

– ពេល​កូន​ក្ដៅ​ខ្លួន យើង​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​កូន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក (ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ឲ្យ​កូន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត)។ ទាក់​ទង​នឹង​បញ្ហា​ទឹក​ចូល​សួត​នេះ គឺ​មិន​ពិត​ទេ វា​មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​ដល់​សួត​កើត​ទេ។

– ពេល​កូន​ក្ដៅ​ខ្លួន ត្រូវ​ពាក់​អាវ​ស្ដើងៗ ឬ​ដោះ​ចេញ​ទាំង​អស់​តែ​ម្ដង​កាន់​តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ មិន​មែន​យក​ភួយ​ទៅ​រុំ​ខ្លួន​កូន​ទេ (ត្រូវ​ឲ្យ​កូន​ទ្រាំ រងា​ចំពោះ​ក្មេង​ធំ​បន្តិច ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​)។

វេជ្ជបណ្ឌិត​រូប​នេះ​ណែនាំ​បន្ថែម​ថា ដើម្បី​ចៀស​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន គឺ​ពេល​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​ត្រូវការ​​វេជ្ជបញ្ជា​បាន និង​ជូត​ខ្លួន​កូន ឬ​ឲ្យ​កូន​ងូត​ទឹក​រហូត​កូន​ត្រជាក់​ខ្លួន។ លើស​ពី​នេះ ម៉ាក់​ប៉ា​ត្រូវ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន​ទើប​ល្អ។

កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Febrile Seizures. http://kidshealth.org/en/parents/febrile.html#.

Febrile seizureshttps://www.nhs.uk/conditions/febrile-seizures/

កំណែ​ប្រែបច្ចុប្បន្ន

28/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រាល់ពេលកូនក្ដៅខ្លួន ម៉ាក់ប៉ាងាកសុលគូទៗ អាចប៉ះពាល់ដល់អាអូនអត់?

តិចនិកបែងចែកឲ្យដាច់ អាការៈក្ដៅខ្លួនដោយសារគ្រុនឈាម និងកូវីដ-១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម