backup og meta

រឿង​មិន​ពិត​ ៣ យ៉ាង ​ខំ​ជឿ​ស្លុង​តាមចាស់ៗរាប់​​ឆ្នាំ មកទល់សព្វថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 28, 2019

    រឿង​មិន​ពិត​ ៣ យ៉ាង ​ខំ​ជឿ​ស្លុង​តាមចាស់ៗរាប់​​ឆ្នាំ មកទល់សព្វថ្ងៃ

    ពាក្យ​ចចាមអារ៉ាម​ស្ដាប់​តពី​ចាស់ៗ ពី​មាត់​មួយ​ទៅ​មាត់​មួយ ខ្លះ​ពិត ខ្លះ​ត្រូវ​ការ​​បកស្រាយ ហើយ​ខ្លះ​ទៀតអត់​ពិត​តែ​ម្ដង។ រឿង​អី​ខ្លះដែល​យើង​ដឹងពី​ចាស់ៗ ហើយ​ភ្លេច​រក​ភស្ដុតាង ដែលព្យាយាម​ប្រដៅ ឬ​ណែនាំ​ក្មេងៗ?

    ១- ខូចភ្នែក បើមើលទូរទស្សន៍ជិតពេក

    ខំ​ជឿ​តាំង​ពី​ក្មេង តាម​ពិត​ រឿង​នេះខុស​ទាំង​ស្រុង។ ​មើល​ទូរទស្សន៍ ឬ​​អង្គុយ​ជិត​ មិន​ធ្វើឲ្យ​ខូចភ្នែក​ទេ។ ​សម្លឹង​អេក្រង់​កុំព្យូទ័រ ឬ​ទូរទស្សន៍ជិតពេក​ មិន​ធ្វើ​ឲ្យ​ភ្នែក​ខូច ប៉ុន្តែអាច​បង្កឲ្យមាន​អាការៈ​ឈឺក្បាល បើ​មើល​យូរ​ពេក។ ទោះ​ជា​ប្រើ​អេក្រង់​រាបស្មើ ឬ​ពាក់​វ៉ែនតាជំនួយ ក៏​គេច​អត់ផុត​ពី​​ឈឺ​ក្បាល​ដែរ។

    ២- ខូចភ្នែក បើមើលសៀវភៅកន្លែងងងឹត

    ទី​ខ្វះ​ពន្លឺ ឬ​​ងងឹត ​ធ្វើឲ្យ​ភ្នែកយើង​ខំសម្លឹងគ្រប់​អក្សរ គ្រាន់​តែ​ពិបាក​អាន ឬ​មើល​មិន​ច្បាស់​ប៉ុណ្ណោះ។ គ្នា​យើង​ខ្លះ​ប្រហែល​ធ្លាប់​ឮចាស់ៗប្រាប់ថា ​ពី​មុន​រៀន ប្រើ​តែភ្លើង​ធូប ភ្លើង​ទៀន ឬ​ចង្កៀង​ប្រេង​កាត ព្រោះ​មិន​មាន​អំពូល​ដូច​ឥឡូវទេ។ នៅ​កន្លែង​ខ្វះ​ពន្លឺ មិន​អាច​ធ្វើ​ឲ្យ​ភ្នែក​ខូច​ ប៉ុន្តែ​ភ្នែក​អាច​ហត់​នឿយ​ច្រើនជាង​ពេល​មាន​ពន្លឺ​គ្រប់គ្រាន់។

    ៣- ពាក់វ៉ែនតាធ្វើឲ្យភ្នែកអត់វ៉ែនតាអត់បាន

    វ៉ែនតា​អាច​ជួយ​កែខៃ​​​ការមើល​ព្រិល​ឲ្យឃើញ​កាន់​តែ​ច្បាស់ ប៉ុន្តែ​មិន​មាន​ន័យ​ថា ​ភ្នែក​អាស្រ័យ​លើ​វ៉ែនតា​ទេ។ ​វាមិន​បាន​ផ្លាស់​ប្តូរ​អ្វីមួយ​របស់​ភ្នែក​ទេ ហើយយើង​កំពុង​ទម្លាប់ស៊ាំ​នឹង​មើល​អ្វីៗ​កាន់តែ​ច្បាស់​ឡើងៗ។ ពាក់​វ៉ែនតា​ដែល​មាន​វេជ្ជបញ្ជា​ខុស ​មិន​ខូចភ្នែក​ទេ គ្រាន់​តែ​​​ឃើញ​មិន​ច្បាស់​ល្អដូច​ការ​ឲ្យ​យោបល់ និង​ពេទ្យ​កំណត់ដឺក្រេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 28, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម