Thalassemia ជាជំងឺគ្រាប់ឈាមក្រហមពីកំណើត ដែលម្តាយឪពុកមានជំងឺនេះ រួចបន្តទៅកូន ធ្វើឲ្យខ្លួនរាងកាយមិនអាចផលិតឈាមមានគុណភាពខ្ពស់ឲ្យបានបរិមាណគ្រប់គ្រាន់។ តើមានវិធីណាអាចដឹងថា ទារកក្នុងផ្ទៃម្តាយប្រឈមនឹងជំងឺ Thalassemia ឬអត់?
សម័យបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប យើងអាចដឹងថា កូនក្នុងផ្ទៃមានជំងឺ Thalassemia នេះ ឬអត់ ដោយការបូមទឹកភ្លោះយកទៅពិនិត្យ នៅក្នុងត្រីមាសទី១ ចន្លោះសប្តាហ៍ ១២-១៥។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិ។
“បើសិនជាពិនិត្យឃើញថា កូនក្នុងផ្ទៃកើតជំងឺ Thalassemia ក្នុងកម្រិតធ្ងន់ នោះក្រុមគ្រូពេទ្យមិនឲ្យឪពុកម្តាយបន្តទុកកូននោះក្នុងផ្ទៃនោះទេ ព្រោះពេលកូនកើតមកឈឺវេទនាណាស់ ត្រូវការព្យាបាល ១ ជីវិត ហើយចំណាយថវិកាក៏ច្រើន”។
លោកវេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺ Thalassemia ស្ថិតនៅលើក្រូម៉ូសូមរបស់ម្តាយឪពុកដែលបង្កកំណើតផ្តល់ទៅកូន បើទាំង ២ នាក់ (ឪពុក និងម្តាយ) មានជំងឺ Thalassemia នោះកូននឹងមានឱកាសកើតជំងឺនេះដែរ។ ផ្ទុយទៅវិញ បើក្នុងចំណោម ២នាក់ (ម្តាយ និងឪពុក) មានតែម្នាក់មានផ្ទុកជំងឺ Thalassemia នេះ នោះកូននឹងមានឱកាសឆ្លងជំងឺនេះ ៥០% តែប៉ុណ្ណោះ (៥០% អាចអត់អី ឯ ៥០% ទៀតអាចកើតជំងឺនេះដូចឪពុក ឬម្តាយ)។
[embed-health-tool-vaccination-tool]