backup og meta

បញ្ហាជំងឺពីកំណើត ៧ មុខ ត្រូវធ្វើតេស្តជោះកែងជើងទារកទើបដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

    បញ្ហាជំងឺពីកំណើត ៧ មុខ ត្រូវធ្វើតេស្តជោះកែងជើងទារកទើបដឹង

    ការ​ធ្វើ​តេស្ត​ជោះ​កែង​ជើង​មាន​ប្រសិទ្ធភាព​ល្អ ចំពោះ​ទារក​ទើប​កើត គឺ​រយៈពេល ៤៨-៧២ ម៉ោង ក្រោយ​កើត។ សារ​សំខាន់​នៃ​ការ​ធ្វើ​​តេស្ត​នេះ​ឡើង ​ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញា​ខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    ស្រប​គ្នា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​ដោយ​យក​ឈាម​ពី​កែង​ជើង​របស់​ទារក ​(ក្រោយ​សម្រាល​បាន​៤៨​ម៉ោង) អាច​ស្វែង​រក​ជំងឺ ​៧ ​មុខ​ខាង​ក្រោម៖

    ១. Phenylketonuria (PKU)៖ ទារក​មាន​ជំងឺ​ពី​កំណើត លើ​ការ​បម្លែង​ជាតិ​សាច់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​កូន​ខ្សោយ​ប្រាជ្ញា អាច​ពិការ និង​មាន​ភាព​មិន​ធម្មតា​លើ​សាច់​ខួរក្បាល។

    ២. Congenital Hypothyroidism៖ ទារក​មាន​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត​ពី​កំណើត ធ្វើ​ឲ្យ​ទារក​ខ្សោយ​ប្រាជ្ញា​ខ្លាំង យឺត​យាវ​ការ​គិត កូន​អាច​តឿ ខ្សោយ​ត្រចៀក កើត​លឿង​ស្បែក ស្បែក​ស្ងួត អណ្ដាត​ធំ សាច់​ដុំ​ទន់ ទល់​លាមក និង​សំឡេង​យំ​ស្អក ស្អក។

    ៣. Galactosemia៖ ទារក​មាន​វិបត្តិ​ទៅ​ការ​បម្លែង​ជាតិ​ស្ករ បណ្ដាល​ឲ្យ​មិន​សូវ​បៅ ក្អួត រាក ខ្សោយ​ថ្លើម ឬ​ថ្លើម​រីក​ធំ ឧស្សាហ៍​មាន​ហូរ​ឈាម ហើម​ខ្លួន ទាច​ទឹក និង​កើត​លឿង។

    ៤. Biotinidase deficiency៖ ទារក​មាន​វិបត្តិ​ទៅ​លើ​ការ​បម្លែង​លើ​ក្រុម​វីតាមីន B ធ្វើ​ឲ្យ​ទារក​ប្រកាច់ ថ្លង់ ខ្វាក់ និង​អាច​ពិការ យឺត​យ៉ាវ​ការ​លូត​កម្ពស់ និង​គីឡូ។ កន្ទួល​ពេញ​ស្បែក ជ្រុះ​សក់ និង​ឧស្សាហ៍​សន្លប់។

    ៥. Congenital Adrenal Hyperplasia (CAH)៖ ទារក​មាន​ភាព​មិន​ធម្មតា​ទៅ​លើ​មុខ​ងារ​ក្រពេញ​លើ​តម្រង​នោម បណ្ដាល​ឲ្យ​អ័រម៉ូន​ខ្លះ​លើស ខ្លះ​ខ្វះ។ ហើយ​ទារក​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក និង​មាន​ភាព​មិន​ប្រក្រតី​លើ​ប្រដាប់​ភេទ។

    ៦. G6PD Deficiency៖ ទារក​មាន​វិបត្តិ បែក​គ្រាប់​ឈាម​ក្រហម។ បណ្ដាល​ឲ្យ​ទារក​ខ្វះ​ឈាម ឡើង​លឿង ឆាប់​មាន​មេរោគ​ចូល។

    ៧. Cystic Fibrosis (CF)៖ ទារក​មាន​ភាព​មិន​ធម្មតា​ពី​កំណើត​លើ​សួត។ សួត​ចេញ​ជាតិ​ខាប់​លើស​លប់​ក្នុង​សួត រំខាន​ដល់​ការ​ដក​ដង្ហើម ក្អក ឧស្សាហ៍​រលាក​សួត​រំខាន​ដល់​ការ​រំលាយ​អាហារ មិន​សូវ​ឡើង​គីឡូ។ បើ​ក្មេង​មាន​ជំងឺ​នេះ ៩៨%​មិន​អាច​មាន​កូន ពេល​ធំ​ពេញ​វ័យ។

    វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បន្ត​ថា ក្រៅ​ពី​មើល​ដឹង​ជំងឺ​ពី​កំណើត​ទាំង ​៧​​ ខាង​លើ​នេះ​ហើយ ការ​តេស្ត​ឈាម​កែង​ជើង​របស់​ទារក​ក៏​អាច​ឲ្យ​យើង​ដឹង​ពី ក្រុម​ឈាម​របស់​អា​អូន​បាន​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម