backup og meta

តិចនិកជួយម៉ាក់ៗ កាត់បន្ថយ​បរិមាណអំបិលក្នុងរបបអាហារកូន

តិចនិកជួយម៉ាក់ៗ កាត់បន្ថយ​បរិមាណអំបិលក្នុងរបបអាហារកូន

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​ដឹង​ហើយ​ថា​ជាតិ​ស្ករ​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ណា​ចំពោះ​កូន​ ចុះចំណែក​​អំបិល​វិញ​ តើ​អំបិល​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព​របស់​កូន​ដូច​ជាតិ​ស្ករ​ដែរ​ឬ​យ៉ាងណា?​

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​ដែល​អំបិល​មាន​ទៅ​លើ​សុខភាព​កូននៅ​ឡើយ​នោះ​ទេ។ អំបិល​ក៏​ដូចជា​ស្ករ​ដែរ នៅ​ពេល​កូន​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន​អាច​បង្ក​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល​នៅ​ពេល​ក្រោយ។ បើ​យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក ក្មេង​ម្នាក់​ក្នុង​ចំណោម​៩​នាក់​គឺ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម។

១. វិធី​កាត់​បន្ថយអំបិល​ក្នុង​របបអាហារកូន​

ដើម្បីសុខភាព​របស់​កូន ​ម៉ាក់ប៉ា​អាច​បន្ថយ​បរិមាណ​អំបិល​សម្រាប់​កូន​​បាន​ដោយ​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ៖

  • អាន​ស្លាក​សញ្ញា៖ ម៉ាក់ប៉ា​គួរ​អានស្លាក​សញ្ញាលើ​កញ្ចប់​អាហារ​ឲ្យ​បាន​ច្បាស់ និង​ធ្វើ​ការ​ប្រៀប​ធៀប​បរិមាណ​អំបិល​ក្នុង​ផលិត​ផល​មួយ​ទៅ​ផលិតផល​មួយ​ទៀត​រួច​ជ្រើស​រើស​យក​ផលិតផល​ណា​ដែល​មាន​បរិមាណ​អំបិល​តិច។ ម៉្យាងទៀត យក​ល្អ​គួរ​ជ្រើស​រើស​អាហារ​ស្រស់ និង​ចៀសវាង​អាហារ​វេច​ខ្ចប់​ស្រាប់។
  • ចម្អិន​អាហារ​ដោយ​បន្ថយ​អំបិល៖ នៅ​ពេល​ចម្អិន​អាហារ​នៅ​ផ្ទះ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អំបិល​ និង​ជ្រើស​រើស​គ្រឿង​ផ្សំ​ផ្សេង​ដែល​ស្រស់​ដូចជា​គ្រឿង​ទេស និង​ខ្ទឹមស​ជា​ដើម។
  • កាត់បន្ថយ​អាហារ​សម្រន់​របស់​កូន៖ យក​ល្អ​គួរ​បន្ថយ​បរិមាណ​អាហារ​សម្រន់​របស់​កូន​ដូចជា​នំ​ដំឡូង​កញ្ចប់ និង​នំ​ប្រៃ​ជាដើម។ ម៉ាក់ប៉ា​គួរ​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​ស្រស់​ជំនួស​វិញ។

អាហារ​មាន​ជាតិ​អំបិល​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធាត់​លើ​កុមារ​ដែរ។ ក្មេង​ដែល​ញ៉ាំ​បរិមាណអំបិល​ច្រើន​ត្រូវ​បាន​រាយការណ៍​ថា​ច្រើន​តែ​​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ និង​កាឡូរី​ខ្ពស់​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​ធាត់។

ចំណីកូន

២. បរិមាណអំបិលកូនគួរញ៉ាំ​​

កម្រិត​បរិមាណ​អំបិល​ដែល​ក្មេង​ត្រូវ​ការ​ទៅ​តាម​អាយុមាន​៖

  • ៣​ឆ្នាំ​ត្រូវ​ការ​អំបិល ២​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ០,៨ក្រាម)
  • ៦​ឆ្នាំ​ត្រូវ​ការ​អំបិល ៣​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ១,២ក្រាម)
  • ១០​ឆ្នាំ​ត្រូវ​ការ​អំបិល ៥​ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ២ក្រាម)
  • ១១ឆ្នាំ​ឡើង​ទៅ​ត្រូវ​ការ​អំបិល ៦ក្រាម​ក្នុង​មួយ​ថ្ងៃ (ស្មើនឹង​សូដ្យូម ២,៤ក្រាម)

មាន​ការ​ណែនាំ​ថាផលិត​ផល​​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ច្រើន​ជាង​ ០,៦ក្រាម​ក្នុង​អាហារ ​១០០​ក្រាម​ គឺ​ចាត់​ទុក​ថា​មាន​បរិមាណ​​អំបិល​ខ្ពស់​ហើយ។ ម៉ាក់ប៉ា​អាច​គណនា​បរិមាណ​អំបិល​ក្នុង​អាហារ​ដោយ​យក​បរិមាណ​សូដ្យូម​ក្នុង​អាហារ​មក​គុណ​នឹង ២,៥។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Overview of Salt in Children’s Nutrition

https://www.verywellfamily.com/foods-high-in-salt-2633919

Your baby’s first solid foods

https://www.nhs.uk/conditions/baby/weaning-and-feeding/babys-first-solid-foods/

Salt and children

https://www.actiononsalt.org.uk/salthealth/children/

កំណែ​ប្រែបច្ចុប្បន្ន

22/10/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម