backup og meta

ម៉ាក់ប៉ាសាកល្បងវិធីនេះ បើអាអូនញ៉ាំបបរអស់ៗគ្រប់ពេល តែគីឡូមិនគ្រប់ស្ដង់ដារ

ម៉ាក់ប៉ាសាកល្បងវិធីនេះ បើអាអូនញ៉ាំបបរអស់ៗគ្រប់ពេល តែគីឡូមិនគ្រប់ស្ដង់ដារ

ម៉ាក់​ប៉ា​ តែង​តែ​ចង់​ចិញ្ចឹម​កូន​បាន​ល្អ និង​ឲ្យ​កូន​មាន​របស់​ញ៉ាំ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​កូន​បាន​លូតលាស់​ល្អ ទាំង​ប្រាជ្ញា និង​កាយ​សម្បទា ជា​ពិសេស ឲ្យ​មាន​មាឌ​កាម៉ាប់ៗ គួរ​ឲ្យ​ក្នាញ់។ តែ​មាន​ម៉ាក់​ប៉ា​ខ្លះ ឆ្ងល់​ថា កូន​គាត់​ញ៉ាំ​ច្រើន​ដែរ បបរ​អស់​១ចាន​រហូត​ទេ ហេតុ​អី​បាន​ជា​អា​អូន​មិនសូវឡើងគីឡូអ៊ីចឹង?

តាម​ពិត​ទៅ ​ទម្ងន់​កូន​មិនគ្រង់ស្តង់ដារ មិន​មែន​ដោយសារ​តែអាហារ​មួយ​មុខ​ទេ។ វា​អាច​បណ្ដាល​មក​កត្តា​ច្រើន​ផ្សេង​ទៀត​ដូច​ជា អាអូន​មាន​បញ្ហា​ផ្នែក​សុខភាព ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​កំណត់​ប្រភព​បញ្ហា​ឲ្យ​បាន​ច្បាស់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​។

ស្រប​គ្នា​នេះ​ដែរ ការ​ចិញ្ចឹម​កូន មាន​ដំណាក់​កាល​ប្រែប្រួល បត់​បែន​ទៅ​តាម​ការ​លូតលាស់ ​វ័យ​កូន និង​ការ​បន្ថែម​អាហា​រូបត្ថម្ភ​ថ្មី​ៗ អា​ស្រ័យ​ទៅ​តាម​វ័យ​របស់​កូន​យើង។ តែ​បើ​យើង​សង្កេត​ឃើញ​ថា ពី​មួយ​ពេល​ទៅ​មួយ​ពេល អា​អូន​ដូច​ញ៉ាំ​បបរ​ច្រើន​ដែរ តែ​គីឡូ​មិន​ឃើញ​ឡើង​សោះ អាច​សាក​ល្បង​ដោះ​ស្រាយ​តាម​តិច​និក​នេះ​៖

  •  ត្រឹម​បបរ​គ្រប់​គ្រឿង​មួយ​មុខ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ឲ្យ​កូន​លូតលាស់​បាន​ពេញ​លេញ​ទេ ដូច​នេះ​ម៉ាក់​ប៉ា​ត្រូវ​ចេះ​បន្ថែម ឬ​ឆ្នៃ​អាហារ​កូន​ប្លែក​ៗ ដើម្បី​ជួយ​ឲ្យ​កូន​លូតលាស់​ល្អ និង​មិន​ឆាប់​ធុញនឹង​បបរ
  •  ពេល​អា​អូន​អាយុ​១​ខួប បើ​អាច ​គួរ​ផ្លាស់​ប្ដូរ​រវាង​បាយ និង​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ ពោល​គឺ​ពេល​កូន​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​បាយ កុំ​ទាន់​ចោល​បបរ​ខាប់​គ្រប់​គ្រឿង គួរ​តែ​ប្ដូរ​គ្នា​ត្រលប់ទៅ ត្រលប់មក។
  • ពេល​ខ្លះ យើង​អាច​ផ្លាស់​ប្តូរ​ពី​បាយ បបរ ទៅ​ជា​គុយទាវ មី​ធម្មជាតិ បាយ​ជ្រាយ ទឹក​ស៊ុប​ប្លែក​មាត់​កូន​ខ្លះ
  • ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​នំ​ចំណី​សុខភាព នំ​បន្លែ​សេរីរាង្គ ទឹក​ផ្លែឈើ​សុខភាព ទឹក​ក្រឡុក smoothies។ល។

បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា ក្មេង​ថ្លោស​ទ្រលុក​ទ្រលុន​មិន​មែន​សុទ្ធ​តែ​គ្មាន​បញ្ហា​សុខភាព​ទេ រីឯ​ក្មេង​មាន​មាឌ​តូច​ល្អិត​ក៏​មិន​ប្រាកដ​ថា​មាន​បញ្ហា​ដែរ។ អ្វី​ដែល​សំខាន់​នោះ គឺ​ម៉ាក់​ប៉ា​ផ្ដល់​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​កូន​គ្រប់​គ្រាន់ និង​ផ្ដល់​សេច​ក្ដី​ស្រលាញ់ ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កូន​បាន​ល្អ នោះ​អាអូន​នឹង​មាន​សុខភាព​ល្អ លូតលាស់​បាន​ពេញលេញ ទោះ​ពេល​ខ្លះ​កូន​មិន​មាន​មាឌ​ធំ​ក៏​ដោយ។

អាហារូបត្ថម្ភ​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/02/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យកូនលែងទល់លាមក នេះជាតិចនិករើសអាហារបំប៉នកូន

ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់អាហារដំបូងឲ្យអាអូនអាយុ ៦-១២ ខែ តាមតិចនិកនេះបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម