backup og meta

ក្លាយជាម៉ាក់ប៉ាថ្មីថ្មោង មកដឹងសំណួរត្រូវសួរពេទ្យពីសុខភាពកូនទៅតាមអាយុ

ក្លាយជាម៉ាក់ប៉ាថ្មីថ្មោង មកដឹងសំណួរត្រូវសួរពេទ្យពីសុខភាពកូនទៅតាមអាយុ

ក្នុង​នាម​យើង​ជា​ម៉ាក់​ប៉ា កាតព្វកិច្ច​ចម្បង​ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នោះ ​គឺ​ការ​ចិញ្ចឹម​បី​បាច់​កូនឲ្យ​លូតលាស់​ មានសុខភាព​ល្អ និង​ប្រាជ្ញា​ឆ្លាត​វៃ។ ចំពោះ​គ្នា​យើង​ដែល​ទើប​ក្លាយ​ជា​ម៉ាក់​ប៉ាថ្មីថ្មោង ច្បាស់​ជា​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​ការ​ចិញ្ចឹម​កូន និង​ការ​មើល​ថែ​ទាំ​សុខភាពកូន។ មិនបាច់បារម្ភទេ ទាំងនេះជាសំណួរដែលយើងអាច​សួរ​អ្នក​ជំនាញ​ ឬគ្រូពេទ្យបាន។

ទារក​ទើប​កើត ដល់​អាយុ​១ឆ្នាំ

– តើ​គួរ​បំបៅ​ដោះ​ទារក​ទើប​​កើត​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់?

– មើល​យ៉ាង​ម៉េច​ទើប​ដឹង​ថា​អា​អូន​គេង​បាន​គ្រប់​គ្រាន់?

– តើ​ការ​គេង​របស់​កូន​ខ្ញុំ​មាន​លក្ខណៈ​ធម្មតា​ឬ​ទេ? ធ្វើ​ម៉េច​ទើប​អាច​ឲ្យ​អា​អូន​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់?

– តើ​គួរ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​អា​អូន​ប៉ុន្មាន​ដង​/ថ្ងៃ?

– តើ​ខ្ញុំ​គួរ​តែ​ថែ​ទាំ​ទង​ផ្ចិត​អា​អូន​បែប​ណា​ល្អ?

– វ៉ាក់​សាំង​ថ្នាក់​ជាតិ និង​ក្រៅ​ថ្នាក់​ជាតិ​អ្វី​ខ្លះ​ដែល​អា​អូន​ត្រូវ​ចាក់?

– មាន​តិចនិក​ណា​ខ្លះ សម្រាប់​ងូត​ទឹក​ឲ្យ​អា​អូន​ដោយ​សុវត្ថិភាព?

វ័យ​កូន​ចេះ​ដើរ និង​ជិត​ចូល​រៀន (១-៤​ឆ្នាំ)

– មាន​វិធីសាស្ត្រ​ណា​ល្អ បង្រៀន​អា​អូន​ឲ្យ​ជុះ​ត្រឹម​ត្រូវ?

– តើ​ចំណុច​សំខាន់​ៗ​នៃ​ការ​លូតលាស់​របស់​ក្មេង​តូច​ៗ​មាន​អ្វី​ខ្លះ?

– ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​អា​អូន​ចាប់​ផ្ដើម​ចេះខូច និង​ចេះ​កុហក?

– តើ​វិធីសាស្ត្រ​អ្វី​ដែល​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ប្រដៅ​កូន​តូចៗ?

– តើ​អ្វី​ទៅ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​អូទីស្សឹម? កូន​ខ្ញុំ​អាច​កើត​ជំងឺ​អូទីស្សឹម​អត់?

– ធ្វើ​ម៉េច​ទើប​ដឹង​ថា អា​អូន​លូត​លាស់​បាន​ល្អ ត្រូវ​តាម​ស្ដង់​ដារ?

ក្មេងៗ​អាយុ​៥-៨ឆ្នាំ

– តើ​សកម្មភាព​រាងកាយ ឬ​កីឡា​អ្វី អា​អូន​គួរ​លេង? ហើយ​លេង​យូរ​ប៉ុនណា​?

– តើ​ខ្ញុំ​គួរ​បង្រៀន​ពី​សីលធម៌​ទៅ​កូន​បែប​ណា​ល្អ?

– គួរ​បង្រៀន​កូន​ឲ្យ​សម្អាត​កន្លែង​សម្ងាត់​ពួក​គេ​បែប​ណា​ទើប​ល្អ?

– តើ​អ្វី​ជា​សញ្ញា​នៃ​ភាព​ពិបាក​ក្នុង​ការ​រៀន​សូត្រ​នៅ​លើ​ក្មេង?

– តើ​ទម្ងន់​របស់​កូន​ខ្ញុំ​អាច​ជា​សញ្ញា​បញ្ជាក់​ពី​សុខភាព​កូន​ដែរ​ទេ?

– តើ​គួរ​តែ​បង្រៀន​កូន​ឲ្យ​បែង​ចែក​ល្អ និង​អាក្រក់​តាម​វិធី​ណា​ល្អ?

– ក្នុង​មួយ​ថ្ងៃ អា​អូន​គួរ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ? អា​ហារ​រូបត្ថម្ភ​ណា​ល្អ សម្រាប់​ការ​លូតលាស់​កូន?

តិចនិកចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://parenting.firstcry.com/articles/questions-to-ask-while-choosing-your-pediatrician/

កំណែ​ប្រែបច្ចុប្បន្ន

02/03/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់​ៗ​ត្រូវ​ដឹង​! ផ្លុំ​អាហារ​ឲ្យកូនអាច​ចម្លង​មេរោគ​ដល់​​កូន

ចង់ឲ្យកូនផឹកទៅមានសុវត្ថិភាព កុំយកទឹក ៤ ប្រភេទនេះមកឆុងទឹកដោះគោឲ្យសោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម