backup og meta

ធ្លាប់ឮពីបូសអន្ទង់ទេ មកអី? កើតម្តងហើយអាចកើតទៀតទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 09, 2021

    ធ្លាប់ឮពីបូសអន្ទង់ទេ មកអី? កើតម្តងហើយអាចកើតទៀតទេ?

    បូស​អន្ទង់ ជា​បូស​ដែល​កើត​នៅ​ម្តុំ​ទ្វារ​លាមក ឬ​រន្ធ​គូទ ដោយ​ការ​ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ ចេញ​ពី​ក្នុង​រន្ធ​បាត​មក​ក្រៅ ដែល​ភាគ​ច្រើន​​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​ក៏​អាច​កើត​មាន​លើ​កូន​ក្មេង​ដែរ នេះ​បើ​តាម​ប្រភព​​មន្ទីរពេទ្យ​កាល់ម៉ែត។

    ១. រោគសញ្ញាបូសអន្ទង់

    – មាន​ដុំ​ពក​ហើម

    – ឈឺ​នៅ​តំបន់​រន្ធគូទ និង​ក្នុង​រន្ធគូទ

    – មាន​ហូរ​ខ្ទុះ​នៅ​រន្ធគូទ

    – សើម​ជាប់​ជា​ប្រចាំ​នៅ​រន្ធគូជ

    – រមាស់​រន្ធគូទ។

    ២. មូលហេតុ​កើត​បូស​អន្ទង់

    ជា​ធម្មតា​នៅ​ខាង​ក្នុង​រន្ធគូទ​របស់​មនុស្ស​យើង​គ្រប់​គ្នា មាន​ក្រពេញ​ធម្មជាតិ​តូចៗ​ជា​ច្រើន។ គេសន្និដ្ឋាន​ថា​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូចៗ​ទាំង​នោះ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ។

    ៣. វិធី​ព្យាបាល​បូស​អន្ទង់

    ជំងឺ​បូស​អន្ទង់​មិន​មាន​វិធី​ផ្សេង​សម្រាប់​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ទេ ក្រៅ​ពី​ការ​វះកាត់​នោះ​ទេ។ ការ​វះបូស​អន្ទង់​មាន​២​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់ និង​ការ​វះ​ឲ្យ​ជា​សះ​ស្បើយ។ ប៉ុន្តែ​បូស​អន្ទង់​នឹង​លាប់​មក​វិញ ប្រសិន​បើ​យើង​មិន​បាន​វះ​ផ្ដាច់​ផ្លូវ​រូង​របស់​វា​ទេ។ ការ​វះ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ២​ឬ​៣​ដង ប្រសិន​បើ​បូស​នោះ​ស៊ី​រូង​ប៉ះពាល់​សាច់ដុំ​រន្ធគូទ​ធ្ងន់ធ្ងរ។

    ៤. ផល​វិបាក​នៃ​ជំងឺ​បូស​​អន្ទង់

    បូស​អន្ទង់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត បើ​បូស​ហើម​ឈឺ ហើយ​មិន​បាន​វះ​បង្ហូរ​ខ្ទុះ​ចេញ នៅ​តែ លេប​ថ្នាំ​អូស​បន្លាយ​ពេល​វេលា បូស​នោះ​អាច​រាលដាល​ធំ​បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម