ផ្ដាសាយជាជំងឺដែលកើតច្រើនបំផុតនាខែត្រជាក់នេះ ដូចនេះយើងទាំងអស់គ្នាគួរតែដឹង និងមានវិធីទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកគ្រូ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។
អ្នកគ្រូបានឲ្យដឹងថាមេរោគផ្ដាសាយបង្កឡើងដោយ Influenza viruses ដែលវាមានសមត្ថភាពអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈចំហាយទឹក និងដំណក់ទឹកតូចៗពេលក្អក ឬកណ្តាស់ម្តងៗ។ ចំពោះអាការៈជំងឺផ្ដាសាយវិញមានដូចជា ក្ដៅខ្លួន ឈឺក្បាល ក្អក ឈឺបំពង់ក និងឈឺចាប់តាមសាច់ដុំ។
វិធីបង្ការ និងព្យាបាលវិញ៖
– ពេលកណ្ដាស់ត្រូវយកកន្សែងខ្ទប់មាត់ តែបើគ្មានអាចយកដៃមកខ្ទប់សិន បន្ទាប់មកត្រូវទៅលាងសម្អាតជាមួយសាប៊ូ
– ឧស្សាហ៍លាងសម្អាតដៃ
– សម្រាកឲ្យបានច្រើន
– ផឹកទឹកឲ្យបានច្រើន
– ញ៉ាំផ្លែឈើសម្បូរវីតាមីន C
– ផឹកទឹកក្ដៅឧណ្ហៗ
– ងូតទឹកក្ដៅឧណ្ហៗ។
ដើម្បីកាត់បន្ថយ ជំងឺផ្ដាសាយយើងមានជម្រើសល្អមួយ គឺចាក់វ៉ាក់សាំងដែលអាចកាត់បន្ថយ និង បង្ការជំងឺផ្ដាសាយបាន១ឆ្នាំ តែវាអាចការពារបានតែផ្ដាសាយធំមួយមុខប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ បកស្រាយចម្ងល់ ស្រីៗពពោះចាក់វ៉ាក់សាំងផ្ដាសាយ នៅតែឈឺដដែល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]