backup og meta

គ្រូពេទ្យបកស្រាយ បញ្ហាអ្នកធ្លាប់បញ្ចូលឈាមផ្លាស់ប្ដូរចរិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 13, 2020

    គ្រូពេទ្យបកស្រាយ បញ្ហាអ្នកធ្លាប់បញ្ចូលឈាមផ្លាស់ប្ដូរចរិត

    ពេល​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​បាត់បង់​ឈាម​ច្រើន ប្រាកដជា​ត្រូវ​បញ្ចូល​ឈាម​អ្នក​ដទៃ​ដែល​យើង​មិន​ស្គាល់​មុខ និង​ប្រវត្តិ​ហើយ។ ដូច្នេះហើយទើបយើង​តែងតែ​លេចឮ​ពាក្យដែលគេ​និយាយ​តៗគ្នាថា អ្នក​ដែល​បាន​បញ្ចូល​ឈាម​អ្នក​ដទៃ​រួច​ហើយ​នោះ នឹង​ផ្លាស់ប្ដូរ​ចរិត​ទៅ​តាម​ម្ចាស់​ឈាម​នោះ។ តើ​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ?

    បញ្ហា​នេះ​ត្រូវ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បដិសេធ​ថា​ជា​រឿង​មិន​ពិត និង​គ្មាន​អ្វី​មក​សម្អាង។ លោក​បន្ត​ទៀត​ថា ការ​ផ្លាស់ប្ដូរ​ចរិត​ទៅ​ជា​ឆេវឆាវ ព្រហើនកោងកាច​មិនមែន​ទាក់ទង​ទៅ​នឹង​ឈាម​ទេ វា​មក​​ពី​ចរិត​ពី​កំណើត បូករួម​នឹង​ស្ថានភាព​ជំងឺ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ខាង​ក្រៅ​របស់​យើង​ប៉ុណ្ណោះ។

    តិចនិកសុខភាព

    លោក​បាន​បន្ត​ទៀត​ថា ឈាម​គ្មាន​ឥទ្ធិពល​អាច​ទៅ​កែប្រែ​អត្តចរិត​របស់​ឡើយ មានតែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​កែ ព្រោះ​បើ​កែ​បាន​គ្រាន់​តែ​បញ្ចូល​ឈាម​មែន គេ​ធ្វើ​ការ​បញ្ចូល​ឈាម​អ្នក​មាន​ចរិត​ល្អ​ៗ ទៅ​ឲ្យ​អ្នក​ចរិត​អាក្រក់​គ្រប់​គ្នា​អស់​ហើយ។

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា ដំណើរការ​បញ្ចូល​ឈាម​មិនមែន​ធ្វើ​ភ្លាម​ៗ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ឡើយ តែ​ពេទ្យ​ត្រូវ​យក​ឈាមពី​អ្នក​បរិច្ចាគ​ម្នាក់​ទៅ​ផ្លាស់ប្ដូរ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម និង​ត្រូវ​ធ្វើ​តេស្ត​រក​មើល​មេរោគ​ផ្សេង​ៗ​ជាមុន​សិន ទើប​អាច​ចាក់​បញ្ចូល​ទៅ​អ្នក​ខ្វះ​ឈាម។

    វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​គីឡូ និង​មាន​សុខភាព​ល្អ​គួរតែ​ទៅ​ចូលរួម​បរិច្ចាគ​ឈាម​យ៉ាងហោចណាស់​ឲ្យ​បាន ១ /ឆ្នាំ ព្រោះ​វា​មិន​​​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ពី​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម