backup og meta

ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Jul 14, 2020

    ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង

    ពិត​ណាស់ អារឿង​ចូល​គេង​យប់​ជ្រៅ គ្នា​យើងណា​គេច​មិនផុត​ដែរ តែ​កុំ​ញឹក​ញយ​ពេក ព្រោះ​ការ​សិក្សា​ថ្មី​រកឃើញ​ថា ទម្លាប់​គេង​របស់​យើង មាន​ទំនាក់​ទំនង​ជា​មួយ​សុខភាព​បេះ​ដូង ហេតុ​នេះ​គួរ​ប្រយ័ត្ន​បន្តិច​ទៅ។ ចង់​ដឹង​ការ​សិក្សា​និយាយ​ថា​ម៉េច? ទំនាក់​ទំនង​រវាង​បេះ​ដូង និង​ការ​គេង​ម៉េច​ខ្លះ? អត្ថបទ “Hello គ្រូពេទ្យ’ មួយ​នេះ​អាច​ពន្យល់​បាន។

    ១- ការ​សិក្សា​លើ​ទម្លាប់​ចូល​គេង

    ការ​សិក្សា​ថ្មី​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌មាន CNN រក​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចូល​គេង និង​ក្រោក​ពី​គេង ប្រមាណ ៩០​នាទី បញ្ជាក់​យ៉ាង​ច្បាស់​ថា អាច​បង្កើត​ឱកាស​គាំង​បេះ​ដូង និង​ជំងឺ​បេះដូង​ជា​ច្រើន​ផ្សេង​ទៀត។

    ជំនួយ​ការ​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ នៃ​សាលាវេជ្ជសាស្ត្រ Harvard Medical School លោក Tianyi Huang ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ បញ្ជាក់​ថា បើ​ប្រៀប​ធៀប​ជា​មួយ​គ្នា​យើង​មាន​ទម្លាប់​ចូល​គេង​ទៀង​ទាត់ អ្នក​ទម្លាប់​ចូល​គេង​ខុស​ពេល​វេលា (ច្រើន​ជាង ៩០​នាទី ក្នុង​អំឡុង​ពេល ៧យប់) នឹង​កើន​អត្រា​ប្រឈម​ដល់​ទៅ​ទ្វេ​ដង វិវត្ត​ទៅ​រក​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ក្នុង​រយៈ​ពេល ៥ឆ្នាំទៅមុខ។

    ទម្លាប់​គេង​មិន​ទៀង​ទាត់ មាន​ទំនាក់​ទំនង​ក្នុង​កម្រិត​ខ្ពស់ ទៅ​លើ​បញ្ហា​សុខភាព​ជាច្រើន​ទៀត ដូច​ជា បញ្ហា​កម្រិត​ជាតិ​ខ្លាញ់ សម្ពាធ​ឈាម និង​កត្តា​​ប្រឈម​ជំងឺ​សរសៃ​ឈាម​បេះ​ដូង គេង​មិន​លក់ គេង​មិន​ដក​ដង្ហើម និង​រយៈ​ពេល​នៃ​ការ​គេង​ជា​ដើម។

    ដោយ​ឡែក វេជ្ជ​បណ្ឌិត David Goff នាយក​ផ្នែក​វិទ្យាសាស្ត្រ​សរសៃ​ឈាម​បេះដូង នៃ​វិទ្យាស្ថាន​ជាតិ ជំងឺ​បេះដូង សួត និង​ឈាម នៅ​អាមេរិក អះអាង​ថា ការ​សិក្សា​ខាង​លើ ជា​គំហើញធំ​មួយ ព្រោះថា​​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​ជំងឺ​បេះដូង​នៅ​អាមេរិកបីនាក់​គឺស្លាប់​ដោយ​ជំងឺបេះដូង ហើយ​ថាមនុស្ស​៦០​ភាគរយ​គឺអាចកើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ធ្ងន់ធ្ងរ​នៅ​មុន​ពេល​ស្លាប់។

    ទោះ​ជា​វេជ្ជ​បណ្ឌិត David Goff ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ការ​សិក្សា​ខាង​លើ ក៏​បញ្ជាក់​ដែរ​ថា គ្នា​យើង​រស់​នៅ​ក្នុង​ភាពរវល់​ច្រើន ស្ត្រេស និង​គេង​មិន​គ្រប់​គ្រាន់​អំឡុង​ថ្ងៃ​ធ្វើ​ការ សុទ្ធ​តែ​ប្រឈម​បញ្ហា​សរសៃ​ឈាម​បេះ​ដូង​ខ្ពស់ បើ​ទោះ​ជា​បាន​ព្យាយាម គេង​សង​អំឡុង​ថ្ងៃ​ចុង​សប្តាហ៍​ក្តី ក៏​មិន​អាច​ធ្វើ​ឲ្យ​សុខភាព​ល្អ​ប្រសើរ​នោះ​ដែរ។

    អត្ថបទ​ពាក់​ព័​ន្ធ៖

    ២- ទំនាក់​ទំនង​រវាង​ការ​គេង និង​បេះដូង

    ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង រាប់​បញ្ចូល​ទាំង​ចង្វាក់​បេះដូង សម្ពាធ​ឈាម កម្លាំង​កន្រ្តាក់​របស់​សរសៃ​ឈាម សុទ្ធ​តែ​ពឹង​ផ្អែក​លើ​ដំណើរ​ការ​មុខ​ងារ​ប្រចាំ​ថ្ងៃ​របស់​រាង​កាយ ដើម្បី​រក្សា​ដំណើរ​ការ​មុខ​ងារ​របស់​ខ្លួន​ឲ្យ​ប្រក្រតី។

    ភាព​មិន​ប្រាកដ​ប្រជា​ពេល​វេលា​គេង​ប្រចាំ​ថ្ងៃ គឺ​អាច​ជះឥទ្ធិពល​មិន​ល្អ​ចំពោះ​សុខភាព អាច​បង្កើន​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង ដូច​ជា លើស​ឈាម ភាព​ស៊ាំ​អាំង​ស៊ុយលីន និង​ជំងឺ​ទឹក​នោម​ផ្អែម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Tianyi Huang ប៉ុន្តែ​ការ​សិក្សា​ដំបូង​របស់​គាត់ គឺ​ផ្តោត​សំខាន់​ទំនាក់​ទំនង​ការ​គេង​មិន​ទៀង​ទាត់ និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ប៉ុណ្ណោះ។

    ការ​សិក្សា​ខាង​លើ មាន​អ្នក​ចូល​រួម​ជាង ២០០០នាក់ អាយុ​ចន្លោះ​ពី ៤៥-៨៤ ឆ្នាំ និង​សុទ្ធ​សឹង​គ្មាន​ជំងឺ​សរសៃ​ឈាម​បេះ​ដូង អំឡុង​ពេល ៥ ឆ្នាំ​ចុង​ក្រោយ។ ក្រោយ​ការ​វាយ​តម្លៃ ១/៤ ក្នុង​ចំណោម​អ្នក​ចូល​រួម សុទ្ធ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​គេង អំឡុង​ពេល ៧យប់ ខណៈ​ភាគ​ច្រើន គឺ​ជា​មនុស្ស​វ័យ​ចំណាស់ ចូល​និវត្តន៍​ពី​ការងារ។

    អត្ថបទ​ពាក់​ព័​ន្ធ៖

  • ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង
  • ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង
  • ក្នុង​ករណី មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល ​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម