backup og meta

ប្រុសៗ​ហាត់យកសាច់ដុំ មិនគួរមើលរំលងអាហារទាំងនេះ​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jul 06, 2020

    ប្រុសៗ​ហាត់យកសាច់ដុំ មិនគួរមើលរំលងអាហារទាំងនេះ​

    ស្រប​ពេល​នឹង​​ការ​កំណត់​ហាត់យក​សាច់​ដុំ ការ​ចេះ​ជ្រើស​យក​របប​អាហារមាន​គ្រប់​ជីវជាតិ​ គឺ​ជា​រឿង​សំខាន់​។ អាហារ​​សម្បូរប្រូ​តេអ៊ីន អាស៊ីតអាមីណូ​ ​ជួយ​ឱ្យ​សាច់​ដុំ​លូត​លាស់​ល្អ។ ខាង​ក្រោម​នេះ​ជា​ចំណី​អាហារសម្រាប់អ្នក​កំពុង​ដាក់​ផែន​ការ​​ហាត់​ប្រាណ​យក​សាច់​ដុំ​៖

    ១. សាច់​មាន់

    សាច់​មាន់​មាន​អត្ថប្រយោជន៍​ និង​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ជួយ​សាច់​ដុំ​ឱ្យ​លូត​លាស់ ព្រោះ​ថា​​សម្បូរ​ដោយ​​ប្រូតេអ៊ីន​ខ្ពស់ និង​សារធាតុ​ធ្វើ​ឱ្យ​ធាត់​តិច ជា​ពិសេស​សាច់​ទ្រូង​មាន់។

    ២. សាច់​ត្រី

    ដោយ​សារ​សាច់​ត្រី​សម្បូរ​ដោយ​សារ​ប្រូតេអ៊ីន​ល្អ​ៗ ​ ​អូម៉េហ្គា​ 3 វីតាមីន D ដូច​នេះ​សាច់​ត្រី​​គឺ​ជា​ប្រភព​សារធាតុ​ល្អ​សម្រាប់​​សុខភាព​​ និង​ជា​ជម្រើស​​ល្អ​សម្រាប់​​​សាច់​ដុំ​។​

    ៣. គ្រាប់​អាល់​ម៉ុន

    គ្រាប់​អាល់​ម៉ុន ជា​គ្រាប់​រុក្ខជាតិ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ និង​ពុំ​មាន​ជាតិ​ខ្លាញ់​អាក្រក់ ​ល្អ​សម្រាប់​បេះដូង​ ហើយក៏​មាន​ផ្ទុក​ជាតិ​​ម៉ាញេស្យូម​ល្អ​សម្រាប់​រាង​កាយ​យើង​ទាំង​មូល​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ៤. ទឹក​ដោះ​គោ និង​សូកូឡា

    ទឹក​ដោះ​គោ ​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ពី​ធម្មជាតិ ហើយ​ចំណែក​សូកូឡា គឺ​សម្បូរ​ដោយ​អាស៊ីត​អាមីណូ ដែល​ល្អ​សម្រាប់​ការ​លូត​លាស់​សាច់​ដុំ ហើយ​ក៏​មាន​ជាតិ​ខ្លាញ់​តិច​ផង​ដែរ​។

    ៥. សណ្តែក​សៀង​

    សណ្តែក​សៀង ​ជា​អាហារ​ដែល​​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សាច់​ដុំ ដោយ​សារ​សណ្ដែកសៀង​​មាន​ផ្ទុក​សមាសធាតុ​ល្អ​ៗ ដូច​ជា ​អាស៊ីត​អាមីណូ វីតាមីន​​ និង​សារធាតុ​រ៉ែ​ចម្រុះ​។

    ៦. ស៊ុត​

    ស៊ុត​ជា​អាហារ​ពិសេស​សម្រាប់​អ្នក​ចង់​បាន​សាច់​ដុំ ដោយ​នៅ​ក្នុង​ស៊ុត​មួយ​គ្រាប់​អាច​ផ្ទុក​នូវ​​ប្រូតេអ៊ីន​ ៥-៦ ​ក្រាម។ ម្យ៉ាង​ទៀត ​ប្រូតេអ៊ីន​​នៅ​ក្នុង​ស៊ុត គឺ​ល្អ​បំផុត​សម្រាប់​ការ​លូត​លាស់​សាច់​ដុំ​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jul 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម