backup og meta

ប៉ាម៉ាក់មាន​កូន​វ័យជំទង់ត្រូវចេះតាមដាន​រឿងទាំងនេះ បើមិនចង់ឲ្យ​កូនខូចអនាគត

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 20, 2020

    ប៉ាម៉ាក់មាន​កូន​វ័យជំទង់ត្រូវចេះតាមដាន​រឿងទាំងនេះ បើមិនចង់ឲ្យ​កូនខូចអនាគត

    ក្មេង​វ័យ​ជំទង់ ជា​វ័យ​ដែល​មាន​បម្រែ​បម្រួល​ច្រើន​​​មិន​ថា​​ផ្នែក​​រាង​កាយ ឬ​​ផ្នែក​ផ្លូវ​ចិត្ត គឺ​​ប្រែ​ប្រួល​លឿន ទៅ​តាម​ការ​វិវឌ្ឍ​ខ្លួន​​តាម​ធម្មជាតិ និង​បរិស្ថាន​នៅ​ជុំ​វិញ​ខ្លួន​ពួក​គេ។ សម្រាប់​ផ្លូ​វ​ចិត្ត​​ ក្មេងវ័យយ​​ជំទង់​គឺ​​ពិត​ជា​​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ពី​ឪពុក​ម្តាយ ក៏​ដូច​ជា​​អ្នក​ចង្អុល​បង្ហាញ​​ផ្លូវ​ត្រឹម​ត្រូវ​​ដល់​ពួក​គេ មិន​ថា​ផ្នែក​សម្ភារៈ​ និង​​បញ្ញា ស្មារតី សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​។ តាម​រយៈ​​សញ្ញា​​មួយ​ចំនួន​ដែល​បង្ហាញ​លើ​អាកប្បកិរិយា​កូន​ៗ ប៉ាម៉ាក់​អាច​សម្គាល់​ឃើញ​ថា ពួក​គេ​គឺ​ត្រូវ​ការ​ជំនួយ​ពី​ឪពុក​ម្តាយ។

    ១. លទ្ធផល​ការ​សិក្សា​ធ្លាក់​ចុះ​

    លទ្ធផល​សិក្សា​ជា​ផ្នែក​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​​ សកម្មភាព​ចូល​រួម​​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ពួក​គេ។ ប្រសិន​បើ​មាន​ ការ​ប្រែ​ប្រួល​ខ្លាំង​​ខុស​ប្រក្រតី គឺ​ជា​សញ្ញាណ​មួយ ដែល​ប៉ា​ម៉ាក់ គួរ​ស្វែង​យល់​ពី​ដើម​ហេតុ ព្រម​ទាំង​​ហេតុ​ផល​​របស់​ពួក​គេ ជួប​​បញ្ហា​នេះ។ ករណី​នេះ ប៉ាម៉ាក់​​អាច​ជួយ​ពួក​គេ​បាន​ភ្លាម​ៗ និង​មាន​ប្រសិទ្ធភាព។​

    ២. ឡើង​ ឬ​ស្រក​ទម្ងន់​ខ្លាំង

    ញ៉ាំ​អាហារ​មិន​ល្អ​ប៉ះ​ពាល់​សុខភាព​ គេង​មិន​លក់ ឬ​កើន​ទម្ងន់​ ឬ​ស្រក​ទម្ងន់​​ខ្លាំង ក៏​ជា​ផ្នែក​មួយ​ទាក់​ទិន​នឹង​​ផ្លូវ​ចិត្ត និង​ការ​គិត​របស់​ពួក​គេ​ ដែល​កំពុង​ជួប​ប្រឈម​បញ្ហា​ខ្លះ ដោះ​ស្រាយ​​មិន​បាន។ ដូច​នេះ ម៉ាក់​ប៉ា ក៏​អាច​កត់​សម្គាល់ និង​ស្វែង​យល់​បន្ថែម​ពី​ពួក​គេ​ផង​ដែរ។

    ៣. ចេះ​ញ៉ាំ​សុរា ឬ​​គ្រឿង​ស្រវឹង

    ជួប​ជុំ​​កម្មវិធី​គ្រួសារ បង​ប្អូន មិត្ត​ភក្តិ​អាច​ជា​រឿង​មួយ​ផ្សេង ប៉ុន្តែ​​​​​គួរ​កត់​សម្គាល់​ថា ទម្លាប់​ញ៉ាំ​ជាតិ​ស្រវឹង​របស់​យុវវ័យ​​​ ដោយ​ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​ភាគ​ច្រើន គឺ​​ជា​វិធី​បំបាត់​​ទុក្ខ​របស់​ពួក​គេ នៅ​ពេល​ដែល​ជួប​ប្រឈម​បញ្ហា​អ្វី​មួយ​ដោះ​ស្រាយ​មិន​ចេញ។ ដូច​នេះ ម៉ាក់​ប៉ា​ គួរ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​រឿង​នេះ​ផង​ដែរ​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤. ឈឺ និង​មាន​លេច​សញ្ញា​មិន​ប្រក្រតី​​លើ​រាង​កាយ

    តាម​វេជ្ជសាស្រ្ត ​​​​​បញ្ហា​ផ្លូវ​ចិត្ត អាច​បង្ក​ឱ្យ​ចេញ​ជា​បញ្ហា​មួយ​ចំនួន​លេច​ឡើង​លើ​រាង​កាយ ឬ​បង្ក​ឱ្យ​ឈឺ​ផង​ដែរ តួ​យ៉ាង​​ដូច​ជា​ ឧស្សាហ៍​ឈឺ​ក្បាល អស់​កម្លាំង​ជា​ប្រចាំ រវើ​រវាយ ជា​សញ្ញា​ដែល​ថា បញ្ហា​ផ្នែក​ផ្លូវចិត្ត​ប៉ះ​ពាល់​ខ្លាំង​។

    ៥. ត្អូញ​ត្អែរ​​​អវិជ្ជមាន​​ពី​ខ្លួន​​ច្រើន

    បើ​កូន​ៗ បន្ទោស​ខ្លួន​គេ​ញឹក​ញាប់ ចូល​ចិត្ត​និយាយ​​ពី​ភាព​បរាជ័យ​​ ថា​ពុំ​អាច​ធ្វើ​អ្វី​មួយ​បាន​ត្រឹម​ត្រូវ ឬ​ឧស្សាហ៍​ពី​ភាព​បរាជ័យ​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល គឺ​ជា​សញ្ញាណ​មួយ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ពួក​គេ​ផង​ដែរ។ ដូច​នេះ ប៉ាម៉ាក់​​ គួរ​ជួយ​ដល់​ពួក​គេ ឬ​​​ស្វែង​រក​ជំនួយ​ពី​​អ្នក​ជំនាញ៕

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    ​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ Jan 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម