backup og meta

ការ​បង្ក​រោគ​ក្នុង​​បេះដូង​ មាន​រោគសញ្ញា​អ្វី​ខ្លះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ក​រោគ​ក្នុង​​បេះដូង​ មាន​រោគសញ្ញា​អ្វី​ខ្លះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ក​រោគ​ក្នុង​បេះដូង​ ជា​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​អាច​នាំ​ឲ្យ​ខូច​បេះដូង និង​​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ បាក់តេរី វីរុស និង​ផ្សិត​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​ក្នុង​បេះដូង។ ជាក់​ស្ដែង បេះដូង​របស់​យើង​មាន​បី​ស្រទាប់​សំខាន់​ៗ ហើយ​វា​ជា​កន្លែង​ដែល​មេរោគ​កកើត​ឡើង។ ប្រភេទ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ រួម​មាន​ ការ​រលាក​ភ្នាស​ក្នុង​បេះដូង ការ​រលាក​សាច់ដុំ​បេះដូង និង​ការ​រលាក​ស្រោម​បេះដូង ។

រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ដោយ​រលាក​ភ្នាស​ក្នុង​បេះដូង

ពិត​ណាស់​ រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​ដោយ​រលាក​ភ្នាស​ក្នុង​បេះដូង​ អាច​វិវត្ត​យ៉ាង​​ឆាប់​រហ័ស ហើយ​វា​ក៏​អាច​ទៅ​ជា​ធ្ងន់ធ្ងរ​ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​​ផង​ដែរ​។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​ភ្នាស​ក្នុង​បេះដូង​មាន​ដូច​ជា៖

  • ឈឺ​ទ្រូង ជា​ពិសេស​​នៅ​ពេល​ដកដង្ហើម​
  • ក្អក​
  • អស់​កម្លាំង​
  • គ្រុន​ក្ដៅ គ្រុន​រងាវ  និង​បែក​ញើស​
  • ឈឺ​សាច់ដុំ
  • ដកដង្ហើម​ខ្លី​ៗ
  • ហើម​នៅ​ក្នុង​ពោះ ឬ​ផ្នែក​ខាង​ក្រោម​ពោះ

រោគ​សញ្ញា​ធ្ងន់ធ្ងរ​​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​

ប្រសិនបើ​គ្នា​យើង​មាន​រោគសញ្ញា​ទាំង​នេះ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

  • ឈឺ​ទ្រូង​
  • វង្វេង​ស្មារតី ឬ​ពិបាក​យល់​ការ​និយាយ
  • ផ្នែក​ម្ខាង​នៃ​ផ្ទៃ​មុខ​ធ្លាក់​ចុះ
  • ឈឺ​ក្បាល​ធ្ងន់ធ្ងរ​
  • ពិបាក​ក្នុង​ការ​និយាយ​ស្ដី​
  • ប្រែប្រួល​ចក្ខុវិស័យ​ភ្លាម​ៗ
  • ចុះ​ខ្សោយ​ភ្លាម​ៗ ស្ពឹក​ ឬ​មិន​អាច​កម្រើក​ផ្នែក​ម្ខាង​នៃ​រាងកាយ​ ឬ​ផ្ទៃ​មុខ​បាន​។

ការបង្ករោគក្នុងបេះដូង

កត្តា​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​មាន​អ្វី​ខ្លះ​?

  • សន្ទះ​បេះដូង​សិប្បនិម្មិត ឬ​ឧបករណ៍​ផ្សេង​ទៀត​ក្នុង​បេះដូង
  • ការ​ខូច​ទ្រង់ទ្រាយ​បេះដូង​ពី​កំណើត 
  • ​សន្ទះ​បេះដូង​​ខូច ឬ​មាន​ជំងឺ​
  • ការ​លាង​ឈាម​សម្រាប់​អ្នក​​ជំងឺ​តម្រង​នោម​
  • ជំងឺ​អេដស៍​
  • ធ្លាប់​មាន​​ប្រវត្តិ​​កើត​ជំងឺ​​រលាក​ភ្នាស​ក្នុង​បេះដូង

គន្លឹះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​បេះដូង​

  • ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ស្បែក និង​ថែទាំ​ស្នាម​រលាត់​ស្បែក​ និង​ដំបៅ​ឲ្យ​បាន​ស្អាត​ល្អ​។
  • ថែទាំ​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ និង​ពិនិត្យ​​សុខភាព​មាត់​ធ្មេញ​ជា​ទៀងទាត់​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart Infections

https://www.healthgrades.com/right-care/heart-health/heart-infections

Conditions We Treat: Heart Infections

https://www.pulseheartinstitute.org/for-patients/conditions-we-treat/heart-infections/

Types of Heart Infections

https://www.myocarditisfoundation.org/types-of-heart-infections/

កំណែ​ប្រែបច្ចុប្បន្ន

09/09/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម