backup og meta

សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ប្លោក​នោម​របស់​យើង​ឆ្លង​មេរោគ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ប្លោក​នោម​របស់​យើង​ឆ្លង​មេរោគ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម ​ជា​​ទម្រង់​ទូទៅ​បំផុត​​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ហើយ​ប្រមាណ​៤០%​ទៅ​៦០​%​នៃ​ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​នេះ (ភាគ​ច្រើន​​ឆ្លង​មេរោគ​លើ​ប្លោក​នោម) យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​​ជីវិត​​​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​ទឹក​នោម​ផ្អែម​ ​ប្រព័ន្ធ​រំលាយ​អាហារ​ និង​ជំងឺ​តម្រង​នោម​។ បុរស​ និង​កុមារ​ក៏​អាច​កើត​ជំងឺ​នេះ​ដូច​គ្នា។ យ៉ាង​ណា​មិញ ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ អាច​ជួយ​ឲ្យ​យើង​ចាត់​វិធានការ​ព្យាបាល​ទាន់​ពេលវេលា​។

១. នោម​ឈាម​ ឬ​​​មាន​ពពុះ

ទឹក​នោម​ដែល​មាន​សុខភាព​ល្អ​គឺ​ថ្លា និង​ស្ទើរ​តែ​គ្មាន​ពណ៌។ ជាក់​ស្ដែង បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​អាច​ផ្លាស់ប្ដូរ​លក្ខណៈ​ទឹក​នោម​បាន​។ ប្រសិនបើ​ទឹក​នោម​របស់​យើង​មាន​ពពុះ​ច្រើន​ជាង​ធម្មតា យើង​អាច​នឹង​​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​ក្នុង​ទឹក​នោម​ ដែល​នេះ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ធ្វើ​ឲ្យ​​រលាក​ជញ្ជាំង​ផ្នែក​​ខាង​ក្នុង​នៃ​ប្លោក​នោម​។

២. នោម​ញឹកញាប់

រោគ​សញ្ញា​ចម្បង​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ គឺ​នោម​ញឹកញាប់ ទោះ​ជា​យើង​ទើប​តែ​នោម​រួច​យ៉ាង​ណា​ក្ដី​។ នៅ​ក្នុង​លក្ខខណ្ឌ​នេះ​ យើង​មិនមែន​មាន​អារម្មណ៍​​ឈឺ​នោម​នៅ​ពេល​ដែល​ប្លោក​នោម​ពេញ​នោះ​ទេ ប៉ុន្តែ​វា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ប៉ុណ្ណោះ​។

៣. ទឹក​នោម​មាន​ក្លិន​មិន​ល្អ​

ប្រសិនបើ​ទឹក​នោម​មាន​ក្លិន​ខុស​ប្លែក​ពី​ធម្មតា វា​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ជា​ពិសេស ប្រសិនបើ​យើង​មាន​រោគសញ្ញា​ដទៃ​ទៀត​ ដូចជា​ទឹក​នោម​មាន​ពពុះ ឬ​ឈឺ​ចាប់​នៅ​ពេល​នោម​ និង​នោម​ញឹកញាប់​។ ក្នុង​ករណី​ដែល​រោគសញ្ញា​បន្ត​លើស​ពី​១​ថ្ងៃ យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

៤. ឈឺ​ចាប់​ ឬ​ក្រហាយ​​នៅ​ពេល​នោម​

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ ឬ​ក្រហាយ​នៅ​ពេល​នោម​ វា​ក៏​អាច​បញ្ជាក់​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។

ឆ្លងមេរោគលើប្លោកនោម

៥.គ្រុន​ក្ដៅ​

មិន​មែន​មនុស្ស​​គ្រប់​គ្នា​​ដែល​ឆ្លង​មេរោគ​ប្លោក​នោម​កើត​មាន​អាការៈ​​គ្រុន​ក្ដៅ​នោះ​ទេ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​លេច​ចេញ​រោគ​សញ្ញា​នេះ​ដែរ ហើយ​វា​ក៏​អាច​ជា​សញ្ញា​ដំបូង​ដែល​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​​លើ​ប្លោក​នោម​​។

៦. ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​

តម្រង​នោម​ មាន​ទីតាំង​នៅ​ផ្នែក​ខាង​ក្រោម​ខ្នង​ ហេតុ​នេះ​ហើយ​​ការ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ដែល​រាលដាល​ដល់​តម្រង​នោម​។ ដូច​នេះ អ្នក​ដែល​ប្រឈម​នឹង​អាការៈ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ព្រម​ទាំង​មាន​អាការៈ​ឈឺ​ចាប់​នៅ​ពេល​នោម​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

​​៧. ឈឺ​ពោះ ឬ​ចុក​ពោះ​

ជួន​កាល​ អ្នក​ដែល​​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ ក៏​អាច​មាន​អាការៈ​ឈឺ​ពោះ ឬ​ចុក​ពោះ​នៅ​បរិវេណ​ផ្នែក​ខាង​ក្រោម​ពោះ​ ដោយ​អ្នក​ខ្លះ​​ឈឺចាប់​តិចតួច  និង​ខ្លះ​ទៀត​ ជួប​ប្រទះ​ការ​ឈឺចាប់​ខ្លាំង​ក្លា។

គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​
  • ជៀសវាង​ទប់​នោម​ និងត្រូវ​​នោម​ក្រោយ​ពេល​រួម​ភេទ​រួច​ ដើម្បី​កម្ចាត់​បាក់តេរី​​ដែល​អាច​ចូល​ទៅ​កាន់​ទ្វារ​នោម អំឡុង​ពេល​រួម​ភេទ​។
  • ស្លៀក​សំលៀកបំពាក់​ធ្វើ​ពី​កប្បាស​ និង​រលុង​ៗ​ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Signs and Symptoms of a Bladder Infection

https://www.healthgrades.com/right-care/kidneys-and-the-urinary-system/signs-and-symptoms-of-a-bladder-infection

How do health care professionals treat a bladder infection?

https://www.niddk.nih.gov/health-information/urologic-diseases/bladder-infection-uti-in-adults/treatment

Urinary tract infections (UTIs)

https://www.nhs.uk/conditions/urinary-tract-infections-utis/

កំណែ​ប្រែបច្ចុប្បន្ន

10/09/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម