backup og meta

ទឹក​នោម​ល្អក់​ អាច​បណ្ដាល​មក​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 10, 2021

    ទឹក​នោម​ល្អក់​ អាច​បណ្ដាល​មក​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ ​ទឹក​នោម​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ ដែល​គ្នា​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។​ តាម​រយៈ​ពណ៌ ក្លិន​ pH និង​​ទម្ងន់ជាក់លាក់​ វា​​ធ្វើ​ឲ្យ​យើង​ដឹង​ពី​សុខភាព​រាងកាយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មិន​មែន​រាល់​ការ​ប្រែប្រួល​ទឹក​នោម​ សុទ្ធ​តែ​ជា​សញ្ញា​ព្រមាន​អំពី​​បញ្ហា​សុខភាព​នោះ​ទេ​។

    ទឹក​នោម​ធម្មតា​

    ទឹក​នោម​ភាគ​ច្រើន​មាន​ពណ៌​ថ្លា​ ពណ៌​លឿង​ ឬ​ពណ៌​លឿង​ទុំ​ អាស្រ័យ​លើ​កំហាប់​នៃ​សូលុយស្យុង​។​ សារធាតុ​Urochrome គឺ​ជា​សារធាតុ​​ដែល​ផ្ដល់​ពណ៌​ដល់​​ទឹក​នោម​ឲ្យ​មាន​ពណ៌​លឿង​។ ការ​ប្រែប្រួល​ពណ៌​ទឹក​នោម​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ អាច​​បង្ក​ជា​ការ​រំខាន​ ប៉ុន្តែ​វា​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ជាក់​ស្ដែង​ ខណៈ​​ទឹក​នោម​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​ អាច​​បង្ហាញ​ពី​វត្តមាន​នៃ​ឈាម​ និង​អាច​​​​​ជា​​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ ពណ៌​ទឹក​នោម​ល្អក់​​​អាច​បណ្ដាល​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ​ប៉ុណ្ណោះ​។

    ​ទឹក​ដោះ​គោ​ និង​ផូស្វាត​

    ​ផូស្វាត​ជា​អេឡិចត្រូលីត​សំខាន់​មួយ​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​ទទួល​បាន​ពី​អាហារ​។ របប​អាហារ​ និង​ជាតិ​ទឹក​ប៉ះពាល់​ដល់​កំហាប់​អេឡិចត្រូលីត​នៅ​ក្នុង​ឈាម​។​ ការ​រក្សា​លំនឹង​អេឡិចត្រូលីត​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ចាំបាច់​បំផុត​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។​ ផូស្វាត​ដែល​កើត​ឡើង​លក្ខណៈ​ធម្មជាតិ​ គឺ​ជា​សមាសធាតុ​ផ្សំ​នៃ​ទឹក​ដោះ​​របស់​សត្វ​ ក៏​ដូចជា​ពពួក​​សណ្ដែក​ជា​ច្រើន​ប្រភេទ​។ ​រី​​ឯ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​គួប​ផ្សំ​នឹង​ជាតិ​ទឹក​ អាច​បណ្ដាល​ឲ្យ​ផូស្វាត​ក្នុង​ឈាម​កើន​ឡើង​។​ ដូច្នេះ​ហើយ​​ ផូស្វាត​ដែល​លើស​នេះ​ ត្រូវការ​សម្អាត​ចេញ​ពី​ឈាម​តាម​រយៈ​តម្រង​នោម​ និង​ការ​បញ្ចេញ​ទឹក​នោម​។

    ការ​បញ្ចេញ​ផូស្វាត​លើស​​ក្នុង​ទឹក​នោម​ និង​ទឹក​នោម​ល្អក់​

    ​ទឹក​នោម​ល្អក់​មាន​មូលហេតុ​​មួយ​​ចំនួន​ ដូច​ជា​វត្តមាន​កោសិកា​ឈាម​ស​ដែល​កើត​ឡើង​នៅ​ពេល​​មាន​ការ​បង្ក​រោគ​តាម​ផ្លូវ​ទឹក​នោម​​។ល​។ យ៉ាង​ណា​មិញ វា​ក៏​​អាច​បង្ក​ឡើង​​ដោយ​វត្តមាន​​​សំបោរ​ ខ្លាញ់​ ឬ​កោសិកា​Epithelial​ផង​ដែរ​។​ នៅ​ក្នុង​ករណី​​ខ្លះ​​ លទ្ធផល​នៃ​ការ​បញ្ចេញ​ផូស្វាត​ដែល​លើស​នៅ​ក្នុង​ទឹក​នោម​ គឺ​ជា​រឿង​​​ធម្មតា ដែល​កើត​ឡើង​បន្ទាប់​ពី​ញ៉ាំ​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​ផូស្វាត​ ហើយ​កត្តា​នេះ​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ល្អក់​​​ជា​បណ្ដោះអាសន្ន​។

    ទឹកនោមល្អក់

    ការ​ព្យាបាល​

    នៅ​ក្នុង​ករណី​បញ្ចេញ​ផូស្វាត​លើស​នៅ​ក្នុង​ទឹក​នោម​​ដោយ​សារ​តែ​របប​អាហារ​មួយ​ចំនួន​ គឺ​ពុំ​ចាំបាច់​ធ្វើការ​ព្យាបាល​ឡើយ​។​ នៅ​ពេល​ដែល​​គ្រីស្តាល់​លើស​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​រយៈ​ទឹក​នោម​ ពណ៌​ទឹកនោម​​នឹង​អាច​ត្រលប់​មក​សភាព​ធម្មតា​វិញ​។​ ប៉ុន្តែ​ ​ដោយ​សារ​តែ​ការ​បញ្ចេញ​ផូស្វាត​លើស​នេះ​ គឺ​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​ទឹក​នោម​មាន​ពណ៌​ល្អក់​ ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ​ ប្រសិនបើ​ទឹក​នោម​​មាន​ពណ៌​ល្អក់​ជាប់​រហូត​ និង​អម​មក​ជាមួយ​​អាការៈ​​នោម​ឈឺ​ និង​ឈឺ​នោម​ញឹកញាប់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម