អំឡុងពេលវីរុស COVID-19 កំពុងរាលដាលទូទាំងពិភពលោក មនុស្សជាច្រើនបារម្ភពីការឆ្លងវីរុសនេះ។ក្នុងនោះអ្នកមានជំងឺលើសឈាមរឹតតែគួឲ្យបាម្ភ ព្រោះថាអ្នកមានជំងឺនេះគឺមានហានិភ័យខ្ពស់នៃផលវិបាកធ្ងន់ធ្ងរប្រសិនជាឆ្លងវីរុស COVID-19 ឬក៏កើតស្រេ្តសដោយសារបារម្ភច្រើនពីបញ្ហាវីរុសនេះ។
វេជ្ជបណ្ឌិត Maria Carolina Delgado-Lelievre សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Miami’s Miller បាននិយាយថាប្រសិនជាយើងមានជំងឺដែលមានការខូចខាតដល់សួត យើងត្រូវការបេះដូងដែលមានសុខភាពល្អក្នុងការឆ្លើយតបទៅនឹងវីរុស។ ប៉ុន្តែសម្រាប់អ្នកមានជំងឺលើសឈាម វីរុស COVID-19 អាចធ្វើឲ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗ នេះមកពីសុខភាពបេះដូងខ្សោយ។
ជំងឺលើសឈាមគឺជាជំងឺទូទៅមួយប្រភេទនៃជំងឺបេះដូង និងកើតមាននៅពេលមនុស្សយើងចាស់ទៅ។ នេះមានន័យថាមនុស្សជាច្រើនមានជំងឺលើសឈាម និងមនុស្សវ័យចំណាស់គេជឿថាមានហានិភ័យខ្ពស់ក្រោយការឆ្លងវីរុស COVID-19។
អត្ថបទពាក់ព័ន្ធ៖
- នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូលក្នុងខ្លួន
- វីរុស Covid-19 អាចសម្ងំក្នុងខ្លួនយើងដល់ទៅ ២៧ថ្ងៃ ទើបចេញរោគសញ្ញា
- មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?
ដឹងពីរោគសញ្ញាជាមុន និងការវាស់សម្ពាធឈាម
ជំងឺលើសឈាមកើតឡើងនៅពេលមានភាពមិនប្រក្រតីនៃសរសៃឈាមដែលអាចប៉ះពាល់ដល់ការបញ្ជូនអុកស៊ីសែនទៅក្នុងកោសិកា។ ការមានកម្រិតអុកស៊ីសែនក្នុងឈាមទាបគឺកើតមានជាទូទៅទៅលើអ្នកសម្រាកនៅមន្ទីរពេទ្យពេលឆ្លងវីរុស COVID-19 នេះយោងតាមការសិក្សាទៅលើអ្នកជំងឺនៅទីក្រុងអ៊ូហាន ប្រទេសចិន។
ជំងឺលើសឈាមអាចនឹងមិនមានរោគសញ្ញាដែលអាចសម្គាល់បាន ដូចនេះវិធីដែលល្អបំផុតក្នុងការដឹងគឺវាស់សម្ពាធឈាម។ ប្រសិនជាពេលយើងវាស់សម្ពាធឈាមហើយទទួលបានលទ្ធផល ១២០/៨០ នោះមានន័យថាយើងកំពុងមានសម្ពាធឈាមខ្ពស់ហើយ។
សម្ពាធឈាមមួយចំនួនដែលវាស់ឃើញ១២០ លើ៨០គឺអាចចាត់ទុកថាឡើងឈាមហើយនេះបើតាមការបញ្ជាក់របស់ វេជ្ជបណ្ឌិត Delgado lelievre។ ការឡើងចាប់ពីចំណុចនេះកម្រិតដំបូងនៃជំងឺលើសឈាមគឺគេកំណត់ចាប់ពី១៣០ ឬខ្ពស់ជាងនេះសម្រាប់ Systolic (លេខខាងលើ) និង ៨០ ឬខ្ពស់ជាងនេះសម្រាប់ Diastolic (លេខខាងក្រោម) នេះបើយោងតាមសមាគមបេះដូងអាមេរិក។
រក្សាការរស់នៅដែលមានសុខភាពល្អ និងបន្តផឹកថ្នាំ
អំឡុងពេលវីរុស COVID-19 កំពុងរាតត្បាតនេះ អ្នកមានជំងឺលើសឈាមគួរគ្រប់គ្រងហានិភ័យនៃការឆ្លងឲ្យបានល្អដោយអនុវត្តតាមសេចក្តីណែនាំដូចមនុស្សទូទៅដែរដូចជា ការរក្សាគម្លាត លាងសម្អាតដៃឲ្យបានញឹកញាប់ និងការមិនយកដៃមិនស្អាតប៉ះមុខ មាត់ជាដើម។
សម្រាប់អ្នកមានជំងឺលើសឈាមសំខាន់បំផុតគឺត្រូវបន្ធូរអារម្មណ៍ឲ្យបានច្រើន ព្រោះស្ត្រេស ឬភាពតានតឹងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ ដោយសារមានការបិទការដើរហើរដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះ ធ្វើឲ្យការបន្ធូរអារម្មណ៍មានការលំបាកជាងធម្មតា ប៉ុន្តែអ្នកជំងឺលើសសម្ពាធឈាមគួរព្យាយាមរក្សាសម្ពាធឈាមឲ្យនៅកម្រិតល្អមួយ។
ទោះបីជាជំងឺលើសឈាមជាជំងឺតំណពូជ ជំងឺនេះក៏អាចបង្កដោយកត្តាផ្សេងដូចជាការរស់នៅ របបអាហារ និងការហាត់ប្រាណដែរ។ វេជ្ជបណ្ឌិត Delgado-Lelievre តែងប្រាប់ទៅអ្នកជំងឺថាប្រសិនជាលទ្ធផលសម្ពាធឈាមខ្ពស់ អ្នកជំងឺអាចធ្វើលំហាត់ប្រាណដែលជួយដល់ការបន្ធូរអារម្មណ៍ ឬគេងស្តាប់ចម្រៀង។ បន្ទាប់ពីនេះវាស់សម្ពាធឈាមម្តងទៀតនឹងឃើញថាសម្ពាធឈាមនឹងមានការធ្លាក់ចុះ។ សម្រាប់អ្នកដែលដឹងថាខ្លួនមានជំងឺលើសសម្ពាធឈាម ត្រូវពិនិត្យសម្ពាធឈាមពីរ ទៅបីដងក្នុងមួយសប្ដាហ៍។
ម៉្យាងទៀត គ្រូពេទ្យនៅតែណែនាំអ្នកជំងឺលើសសម្ពាធឈាមបន្តផឹកថ្នាំដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យដូចជាក្រុមថ្នាំ ACE inhibitors និងក្រុមថ្នាំ ARBs នេះបើយោងតាមសមាគមជំងឺបេះដូងសហរដ្ឋអាមេរិក។ ថ្នាំនេះគឺមិនបង្កើនហានិភ័យនៃការឆ្លងវីរុស COVID-19 ទេ ប៉ុន្តែថ្នាំទាំងនេះសំខាន់ក្នុងការរក្សាកម្រិតសម្ពាធឈាម និងបន្ថយហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងធ្ងន់ធ្ងរ។
ប្រសិនជាយើងមានជំងឺបេះដូង និងឆ្លងវីរុសCOVID-19 គ្រូពេទ្យគួរតាមដានសុខភាពរបស់យើង មុននឹងបន្ថែម ឬដកការព្យាបាលដោយប្រើថ្នាំទាំងនេះ។ ការផ្លាស់ប្តូរនេះយោងទៅតាមភស្តុតាង និងការសម្រេចចិត្តរបស់ក្រុមគ្រូពេទ្យ។
ចំណុចគួរប្រយ័ត្ន
- ថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់ដូចជា naproxen និងibuprofenអាចធ្វើឲ្យសម្ពាធឈាមកើនឡើង។ ក្រុមថ្នាំ decongestants (ថ្នាំបំបាត់តឹងច្រមុះ) ក៏ធ្វើឲ្យឡើងសម្ពាធឈាមដែរ។ ដូចនេះ អ្នកមានជំងឺបេះដូងគួរកំណត់ និងចៀសវាងការប្រើប្រាស់ថ្នាំទាំងនេះ ជាពិសេសសម្រាប់អ្នកដែលមិនអាចគ្រប់គ្រងសម្ពាធឈាមរបស់ខ្លួនបាន។
- ថ្នាំតាមវេជ្ជបញ្ជាមួយចំនួន៖ អ្នកដែលផឹកថ្នាំសម្រាប់សុខភាពផ្លូវចិត្ត ពពួកថ្នាំ ករទីកូអ៊ីត (corticosteroids) ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំបញ្ចុះប្រព័ន្ធភាពស៊ាំ (immunosuppressants) និងថ្នាំជំងឺមហារីក គួរតាមដានសម្ពាធឈាមដើម្បីឲ្យស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។
- គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន៖ យកល្អគួរកំណត់កម្រិតនៃការផឹកគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន ព្រោះការផឹកច្រើនពេកអាចធ្វើឲ្យសម្ពាធឈាមឡើង។ ជាតិកាហ្វេអ៊ីនគួរផឹកត្រឹមបីពែងក្នុងមួយថ្ងៃជាទូទៅ និងអ្នកមានសម្ពាធឈាមខ្ពស់គួរចៀសវាងផឹកជាតិកាហ្វេអ៊ីន។
អត្ថបទពាក់ព័ន្ធ៖
- ម្រាមជើងឡើងពណ៌ស្វាយ និងហើមឈឺអាចជារោគសញ្ញាថ្មីរបស់វីរុស COVID-19
- WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19
- ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃការពារកុំឲ្យឆ្លង COVID-19
- វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ
- អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍នេះ
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]