ទោះមានការរីករាលជំងឺកូវីដ ១៩ ដោយសារការងារ ឬរបររកស៊ី មានគ្នាយើងមួយចំនួននៅតែត្រូវចេញក្រៅផ្ទះ ដែលអាចប្រឈមនឹងការឆ្លងជំងឺនេះ។ ដូចនេះ តិចនិកខាងក្រោមប៉ុន្មាននេះ ជួយយើងសម្អាតខ្លួនយើងពីវីរុសកូវីដ-១៩ ក្រោយចេញពីធ្វើការចូលផ្ទះ ចៀសវៀងនាំកូវីដ-១៩ជាប់ខ្លួនមកជាមួយដែរ។
មុនពេលទៅធ្វើការ
- យកអាល់កុល ឬទឹកលាងដៃតាមខ្លួនរហូត
- ពាក់ម៉ាសឲ្យជាប់
- ចម្អិនអាហារថ្ងៃត្រង់ រួចយកទៅធ្វើការ (បើអាច ចៀសវាងចេញបាយក្រៅ)
អំឡុងពេលធ្វើការ
- សម្លាប់មេរោគលើទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍យើងប្រើនៅកន្លែងធ្វើការជាប្រចាំ
- លាងសម្អាតរាល់ពេលប្រើប្រាស់របស់រួមគ្នាហើយ
- ចៀសវាងការចាប់ដៃគ្នា
- សម្លាប់មេរោគកន្លែងញ៉ាំបាយថ្ងៃ ទាំងមុនពេលញ៉ាំ និងក្រោយពេលញ៉ាំ
- រក្សាគម្លាតពីអ្នកដទៃ
- ពាក់ម៉ាសពេលធ្វើការ (បើអាច)
ក្រោយពេលធ្វើការ
- សម្លាប់មេរោគលើទូរស័ព្ទដៃ កាបូបយួរ និងឧបករណ៍ផ្សេងៗក្រោយធ្វើការ
- ទុករបស់មិនចាំបាច់យកទៅផ្ទះនៅកន្លែងធ្វើការដូចកុំព្យូទ័រ ឯកសារនានា (បើអាច)
- ដោះខោអាវកខ្វក់ដាក់ក្នុងកន្ត្រកមួយកន្លែង ឬដាក់បោកតែម្ដងពេលដល់ផ្ទះ
- ងូតទឹកភ្លាមពេលទៅដល់ផ្ទះ
ត្រូវចាំថា យើងត្រូវគិតពីសុវត្ថិភាពសុខភាពយើង និងអ្នករស់នៅជាមួយយើងជាចម្បងពេលចេញទៅធ្វើការ ហេតុដូចនេះយើងត្រូវចៀសវាងកន្លែងមនុស្សច្រើន ឬកន្លែងដែលមានមនុស្សឆ្លងច្រើនករណី និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពយើង គ្រួសាររបស់យើង និងអ្នកនៅជុំវិញខ្លួន។
[embed-health-tool-bmi]