នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសថាតួលេខអ្នកឆ្លងកូវីដ១៩ ក្នុងថ្ងៃទី២ ខែមេសា មានជិត១០០នាក់ និងជាសះស្បើយជាង៣០០នាក់។
អ្នកជំងឺកូវីដ១៩ រកឃើញថ្មីនេះមាន៩៩នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានអ្នកជាសះស្បើយ៣២៩នាក់។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី៣ ខែមេសាឆ្នាំ២០២១
– អ្នកឆ្លងកូវីដ១៩ សរុប ២៦៤៥នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២១១៦នាក់
– ព្យាបាលជាសះស្បើយ ១៥៨៥នាក់
– កំពុងសម្រាកព្យាបាល ១០៣៦នាក់
– ស្លាប់១៩នាក់។
[embed-health-tool-bmi]