backup og meta

តិចនិកថែទាំ អ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ

តិចនិកថែទាំ អ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ

ចាប់​តាំង​ពី​សប្ដាហ៍មុន​មក យើង​សង្កេត​ឃើញ​ថា ករណី​កូវីដ-១៩ កើន​ឡើង​រាប់​រយ​នាក់​។ ទន្ទឹម​នេះ​ដែរ ​រដ្ឋា​ភិបាល​ក៏​បាន​សម្រេច​ឲ្យ​មាន​ការ​ព្យាបាល​នៅ​ផ្ទះ សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩ ករណី​ស្រាល។ ទោះ​ជា​ករណី​ស្រាល ត្រូវ​ព្យាបាល​នៅ​ផ្ទះ​ក៏​ដោយ ទាំង​អ្នក​ជំងឺ អ្នក​ថែទាំ និង​សមាជិក​គ្រួសារ​ដទៃ ត្រូវ​ការពារ​ឲ្យ​បាន​ខ្ពស់ ចៀសវាង​ចម្លង​ជំងឺ​នោះ ដល់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ។ ខាង​ក្រោម​នេះ ជា​ការ​ណែនាំ ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោកដូច​ជា៖

តិចនិក​ថែទាំ និង​ការពារ​ខ្លួន​សម្រាប់​សមាជិក​គ្រួសារ អ្នក​ថែទាំ​អ្នក​ជំងឺ និង​អ្នក​ជំងឺ

អ្នក​ថែទាំ​អ្នក​ជំងឺ

  • ត្រូវ​ធានា​អ្នក​ជំងឺ​សម្រាក ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
  • ត្រូវ​ពាក់​ម៉ាស់​ពេទ្យ​ជាប់​ជានិច្ច​ពេល​នៅ​បន្ទប់​ជាមួយ​អ្នក​ជំងឺ
  • មិន​ត្រូវ​យក​ដៃ​ប៉ះ​ម៉ាស់ ឬ​មុខ និង​ត្រូវ​បោះ​ម៉ាស់​ចោល​ភ្លាម​ក្រោយ​ប្រើ​រួច
  • ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់​កុល​ដៃ​សម្លាប់​មេរោគ ពិសេស ក្រោយ​ប៉ះពាល់​អ្នក​ជំងឺ ឬ​របស់​របរ​នៅ​ជុំ​វិញ​អ្នក​ជំងឺ មុន​ពេល និង​បន្ទាប់​ពី​រៀប​ចំ​ចម្អិន​អាហារ មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​ពេល​ប្រើ​បន្ទប់​ទឹក​រួច
  • ត្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ចាន កែវ សម ឬ​ស្លាបព្រា និង​សម្ភារៈ​​ដទៃ ដាច់​ដោយ​ឡែក​ពី​សមាជិក​ផ្សេង
  • ត្រូវ​លាង​សម្អាត សម្ភារៈ​អ្នក​ជំងឺ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត
  • កត់​សម្គាល់​ទីតាំង​នានា​ដែល​អ្នក​ជំងឺ​ប៉ះ​ញឹក​ញាប់ និង​ត្រូវ​ជូត​សម្អាត​សម្លាប់​មេ​រោគ​លើ​ផ្ទៃ​ទាំង​នោះ​ជា​ប្រចាំ
  • បើ​អ្នក​ជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរ ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់

អ្នក​ជំងឺ

  • ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់កុល​លាង​ដៃ​សម្លាប់​មេរោគ​ឲ្យ​ញឹក​ញាប់
  • សម្រាក​នៅ​ផ្ទះ មិន​ត្រូវ​ទៅ​ធ្វើ​ការ សាលា ឬ​ទី​សាធារណៈ​ឡើយ
  • សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ឲ្យ​បាន​គ្រប់​គ្រាន់
  • នៅ​បន្ទប់​ដាច់​ដោយឡែក​ពី​សមាជិក​គ្រួសារ​ផ្សេង
  • ត្រូវ​ពាក់​ម៉ាស់​ពេទ្យ និង​រក្សា​គម្លាត​យ៉ាង​ហោច​ណាស់ ២​ម៉ែត្រ ពី​សមាជិក​គ្រួសារ
  • បើក​ទ្វារ​បង្អួច​ឲ្យ​ខ្យល់​ចេញ​ចូល​ល្អ ហើយ​បើ​អាច ប្រើ​បន្ទប់​ទឹក​ដាច់​ដោយ​ឡែក​ពី​អ្នក​ផ្សេង
  • ក្អក ឬ​កណ្ដាស់ ខ្ទប់​មាត់ និង​ច្រមុះ​ដោយ​ប្រើ​កែង​ដៃ ឬ​ក្រដាស​ជូត​មាត់ ហើយ​បោះ​ចោល​ក្រដាស​ជូត​មាត់​នោះ​ភ្លាម ក្រោយ​ប្រើ​រួច​ក្នុង​ធុង​សម្រាម​បិទ​ជិត
  • បើ​មាន​អាការៈ​ពិបាក​ដក​ដង្ហើម គួរ​ប្រាប់​អ្នក​ថែទាំ ឬ​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ភ្លាម

សមាជិក​គ្រួសារ​ទាំង​អស់

  • ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត​ញឹក​ញាប់ ពិសេស ក្រោយ​ក្អក ឬ​កណ្ដាស់ មុន​ពេល អំឡុង​ពេល និង​ក្រោយ​រៀប​ចំ​ចម្អិន​អាហារ មុន​ពេល​ញ៉ាំ​បាយ ក្រោយ​ប្រើ​បង្គន់​រួច ពេល​ដៃ​កខ្វក់ ឬ​ប្រឡាក់
  • ត្រូវ​ពាក់​ម៉ាស់​ជាប់​ជា​ប្រចាំ​ក្នុង​ផ្ទះ
  • ចៀសវាង​ការ​ប៉ះពាល់​មិន​ចាំ​ជាមួយ​អ្នក​ជំងឺ
  • មិន​ត្រូវ​ប្រើ​របស់​រួច​គ្នា​ជាមួយ​អ្នក​ជំងឺ​ដូច​ស្លាប​ព្រា កន្សែង។ល។
  • តាម​ដាន​សុខភាព​សមាជិក​គ្រប់​គ្នា ដើម្បី​រក​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ក្អក
  • បើ​អាការៈ​ពិបាក​ដក​ដង្ហើម ត្រូវ​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។

covid-19

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩

សំណួរ-ចម្លើយជុំវិញវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្នាចង់ដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម