តាមការណែនាំពីក្រសួងសុខាភិបាល ក៏ដូចជាអង្គការពិភពលោក (WHO) យើងគ្រប់គ្នាគួរតាមដានសុខភាព ចំណាំមើលអាការៈក្អក ឈឺក ក្ដៅខ្លួន ពិបាកដកដង្ហើម និងអាការៈស្រដៀងជំងឺផ្ដាសាយផ្សេងទៀត ព្រោះវាជារោគសញ្ញាដំបូងនៃការឆ្លងជំងឺកូវីដ-១៩។ យោងតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក ក្រៅពីអាការៈអស់នោះ មានអាការៈមួយចំនួនទៀតដែលយើងមិនសូវចាប់អារម្មណ៍ តែអាចជាសញ្ញាជំងឺកូវីដ-១៩ ដែរ។
រោគសញ្ញាផ្សេងទៀតដែលមិនសូវកើតមានហើយអាចប៉ះពាល់ដល់អ្នកជំងឺមួយចំនួនរួមមាន៖
– បាត់បង់ក្លិន រសជាតិ
– តឹងច្រមុះ
– ភ្នែកឡើងក្រហម
– ឈឺក្បាល
– ឈឺសាច់ដុំ ឬសន្លាក់
– ឡើងកន្ទួលលើស្បែក
– រាករូស
– ព្រឺរងា ឬវិលមុខ។ល។
រោគសញ្ញានៃជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ រួមមាន៖
– ពិបាកដកដង្ហើម
– បាត់បង់ចំណង់អាហារ
– ឈឺចុកចាប់ក្នុងទ្រូងមិនបាត់
– ក្ដៅខ្លួនខ្លាំង (លើស៣៨អង្សារសេ)
រោគសញ្ញាមិនសូវកើតឡើងផ្សេងទៀត រួមមាន៖
– មួរម៉ៅ វង្វេងវង្វាន់
– ថប់បារម្ភ
– អារម្មណ៍រវើរវាយ មិននៅក្នុងខ្លួន
– បាក់ទឹកចិត្ត
– មានបញ្ហាគេង
– បញ្ហាផ្សេងទៀតទាក់ទងនឹងប្រព័ន្ធប្រសាទដូចរលាកខួរក្បាល សន្លប់។ល។
អង្គការសុខភាពពិភពលោក ឲ្យដឹងថា មនុស្សគ្រប់វ័យដែលមានអាការៈក្ដៅខ្លួន ឬក្អក រួមជាមួយពិបាកដកដង្ហើម ឈឺទ្រូង ត្រូវទទួលការព្យាបាលឲ្យលឿនបំផុត។ បើអាច ទាក់ទងទៅផ្នែកមន្ទីរពេទ្យជិតខ្លួនបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។
[embed-health-tool-bmi]