backup og meta

អ្នកកំពុងព្យាយាមយកកូន គួរចាក់វ៉ាក់សាំងកូវីដ១៩ អត់?

អ្នកកំពុងព្យាយាមយកកូន គួរចាក់វ៉ាក់សាំងកូវីដ១៩ អត់?

ក្នុង​បរិបទ​កូវីដ១៩ កំពុង​រាលដាល​ វា​ជា​ការ​ប្រសើរ​បំផុត​ដែល​​ប្រ​ជា​ពល​រដ្ឋ​មាន​អាយុ​អាច​ចាក់​វ៉ាក់​សាំង​បាន​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ១៩ តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល​។ ចុះ​គូស្វាមី​ភរិយា​កំពុង​ព្យាយាម​យក​កូន​ គួរ​ទៅ​ចាក់​វ៉ាក់​សាំង​ឬអត់? វ៉ាក់សាំង​អាច​មាន​ផល​ប៉ះពាល់​លើ​ការ​បង្ក​កំណើត​ទេ?

​ទាក់​ទង​នឹង​សំណួរ​ខាង​លើ​នេះ Hello គ្រូពេទ្យ​ នឹង​លើក​យក​ការ​ពន្យល់​របស់​អ្នក​ជំនាញ​អង្គការ​យូនីសេហ្វ​​(UNICEF)​ និង​អង្គការ​ធ្វើ​ការ​ផ្នែក​សុខភាព​មួយ​ចំនួន​ទៀត​មក​ពន្យល់​បន្ថែម​។

អង្គការ​យូនីសេហ្វ​បាន​សរសេរ​ក្នុង​វិប​សាយ​របស់​ខ្លួន​ថា​ វ៉ាក់សាំង​បង្ការ​កូវីដ​១៩ មិន​មាន​ឥទ្ធិ​ពល​អវិជ្ជមាន​ណា​មួយ​លើ​ការ​បង្ក​កំណើត​នោះ​ទេ និង​ថា​ការ​លើក​ឡើង​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​បុរស ឬ ស្រ្តី​មាន​បញ្ហា​រឿង​មាន​កូន​នៅ​ ដែល​ផ្សាយ​តាម​បណ្ដាញ​សង្គម​ជា​រឿង​មិន​ពិត​។

អង្គការ​ខាង​លើ​បញ្ជាក់​ថា សម្រាប់​គូស្នេហ៍​ដែល​កំពុង​ព្យាយាម​យក​កូន មិន​គួរ​ផ្អាក​ផែន​ការ​របស់​ខ្លួន ក្រោយ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ១៩ ​រួច​នោះ​ទេ​។

កំពុងចង់បានកូន

​ដូច​គ្នា​ដែរ អ្នក​ជំនាញ​ផ្នែក​សម្ភព​របស់​សាកលវិទ្យាល័យ​Missouri (University of Missouri Health Care) លោក​ស្រី វេជ្ជបណ្ឌិត Laura Morris បាន​លើក​ឡើង​ដែរ​ថា​គ្មាន​ហេតុ​ផល ឬ​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណាមួយ​បង្ហាញ​ថា​វ៉ាក់សាំង​បង្ការកូវីដ១៩ មាន​អន្តរ​កម្ម​លើ​សរីរាង្គ​បន្ត​ពូជ​របស់​ស្រ្តី ឬ​មាន​អន្តរ​កម្ម​លើ​ស៊ុត​ញី​ដែល​​ទុំ​ធ្លាក់​សម្រាប់​បង្ក​កំណើត​នោះ​ទេ​។

ដូច​គ្នា​ដែរ​លោក​ Albert Hsu វេជ្ជបណ្ឌិត​ឯក​ទេស​សុខភាព​​បន្ត​ពូជ​របស់​សាកលវិទ្យាល័យ​ខាង​លើ​ដែរ ​បញ្ជាក់​ថា ថ្វី​បើ​ការ​សិក្សា​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ កំពុង​តែ​បន្ត​ធ្វើ តែ​មិន​ទាន់​ឃើញ​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​លើ​ការ​បង្ក​កំណើត​នោះ​ទេ​ ហើយ​ក៏​គ្មាន​ទ្រឹស្ដី​បែប​វិទ្យាសាស្រ្ត​ណាមួយ​បញ្ជាក់​ថា​វ៉ាក់សាំង​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​ដែរ​។

លោក​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​ណែ​នាំ​ដល់​ប្រុសៗ​ដែរ​ថា​ គួរ​ចាក់​វ៉ាក់សាំង​​បើ​កំពុង​ចង់​បាន​កូន​ ដោយ​ថា​បើ​ប្រុសៗ​កើត​ជំងឺ​កូវីដ១៩ អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​បញ្ហា​បង្ក​កំណើត​ទៅ​វិញ​ ព្រោះ​ថា​វីរុស​កូវីដ​១៩ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ប្រុសៗ​។

វ៉ាក់សាំង​បង្ការ​កូវីដ១៩ ក៏​ដូច​ទៅ​នឹង​វ៉ាក់សាំង​ផ្សេង​ទៀត​ដែរ វា​ជួយ​បង្រៀន​រាង​កាយ​របស់​យើង​ឲ្យ​អភិវឌ្ឍ​អង់ទីករ​ប្រឆាំង​នឹង​វីរុស​​កូវីដ១៩​ និង​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។​

ដូច​បញ្ជាក់​ខាង​លើ​ដែរ បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​មាន​ភស្តុតាង​​ណា​មួយ​បញ្ជាក់​ថា​អង់ទីករ​ដែល​កើត​ចេញ​ពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​បង្ក​ជា​បញ្ហា​ដល់​ការ​មាន​ផ្ទៃពោះ និង​ការ​លូត​លាស់​សុក​នោះ​ទេ​។

ដូច​គ្នា​ដែរ កន្លង​មក​ក៏​គ្មាន​ដែរ​ភស្តុតាង​បញ្ជាក់​ថា​បញ្ហា​បង្ក​កំណើត​កើត​ចេញ​ពី​ផល​រំខាន​របស់​វ៉ាក់សាំង​ណា​មួយ​នោះ​។ ដូច​នេះ​ហើយ សម្រាប់​អ្នក​ចង់​បាន​កូន ឬ​កំពុង​ព្យាយាម​យក​កូន គួរតែ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.unicef.org/coronavirus/what-you-need-to-know-covid-vaccine

https://www.muhealth.org/our-stories/does-covid-19-vaccine-affect-fertility-heres-what-experts-say

https://www.health.gov.au/initiatives-and-programs/covid-19-vaccines/is-it-true/is-it-true-do-covid-19-vaccines-cause-infertility

កំណែ​ប្រែបច្ចុប្បន្ន

11/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការសិក្សាបង្ហាញថា អ្នកឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំងរួច ច្រើនមានរោគសញ្ញា ៤ នេះ

មានកូនតូចពិបាកបន្តិចហើយ នេះជាតិចនិកការពារទារកទើបកើត-១ឆ្នាំ ពីជំងឺកូវីដ ១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម