backup og meta

គុណសម្បត្តិ និងគុណវិបត្តិនៃ ម៉ាស៊ីនតេស្ដកូវីដ-១៩ តាមរយៈខ្យល់ដង្ហើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 16, 2021

    គុណសម្បត្តិ និងគុណវិបត្តិនៃ ម៉ាស៊ីនតេស្ដកូវីដ-១៩ តាមរយៈខ្យល់ដង្ហើម

    តេស្ដ​កូវីដ-១៩ ដែល​ក្រុម​គ្រូពេទ្យ​អនុវត្ត​រាល់​ថ្ងៃ ត្រូវ​យក​តម្បាររុក​ជ្រៅ​ចូល​ទៅ​ក្នុង​ច្រមុះ​យើង ដើម្បី​យក​សំណាក​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ។ ប៉ុន្តែកាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូចជា ប្រទេស​សិង្ហបុរី និង​ឥណ្ឌូនេស៊ី បាន​អនុញ្ញាត​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩ តាម​ខ្យល់​ដង្ហើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី The New York Times។

    ជុំ​វិញ​របៀប​នៃ​ការ​ធ្វើ​តេស្ដ​កូវីដ-១៩​ តាម​ខ្យល់​ដង្ហើម​នេះ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩ ​តាម​ខ្យល់​ដង្ហើម​របស់​ប្រទេស​ទាំង​ពីរ (សិង្ហបុរី និង​ឥណ្ឌូនេស៊ី) សុទ្ធ​តែ​អាច​រក​ភាព​ត្រឹម​ត្រូវ​ដល់​ទៅ ​៩០%  នៃ​ករណី​វិជ្ជមាន​កូវីដ ១៩

    គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ ម៉ាស៊ីន​តេស្ដ​កូវីដ-១៩

    វេជ្ជបណ្ឌិត​ខាង​លើ​ឲ្យ​ដឹង​ថា តាម​របាយ​ការណ៍​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា តេស្ដ PCR នឹង​រក​ឃើញ​វីរុស​នៅ​ថ្ងៃ​ទី៤ ឬ៥ បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ ឬ​វីរុស​កូវីដ-១៩។ ចំណែក​ការ​សាកល្បង​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩​ តាម​ខ្យល់​ដង្ហើម ត្រូវ​បាន​រក​ឃើញ​ថា ឧបករណ៍​នេះ​អាច​រក​ឃើញ​វិជ្ជមាន និង​ករណី​អសមត្ថភាព​២​ថ្ងៃ​បន្ទាប់​ពី​ការ​ប៉ះពាល់។

    អត្ថប្រយោជន៍​មួយ​ទៀត​របស់​ម៉ាស៊ីន​តេស្ដ​កូវីដ-១៩​ តាម​ខ្យល់​ដង្ហើម គឺ​ថា វិធីសាស្ត្រ​នេះ​មិន​តម្រូវ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​យ៉ាង​ល្អិត​ល្អន់​នូវ​គំរូ​មេរោគ និង​នីតិវិធី​ស្មុគស្មាញ ចំណាយ​ពេល​ច្រើន​ដូច​តេស្ដ PCR នោះ​ទេ។ នេះ​មាន​ន័យ​ថា យើង​អាច​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​បាន ឬ​តាម​ទី​សាធារណៈ​ទូទៅ តម្លៃ​ទាប និង​ល្បឿន​លឿន (ដូច​តេស្ដ​រហ័ស) ដូច​ជា​នៅ​ក្នុង​ការិយាល័យ ព្រលាន​យន្តហោះ ឬ​សាលារៀន​ជាដើម។

    រីឯ គុណវិបត្តិ​តែ​មួយ​គត់ គឺ​ថា​ម៉ាស៊ីន​តេស្ដ​កូវីដ ១៩​តាម​ខ្យល់​ដង្ហើម​នេះ អាច​ចេញ​លទ្ធផល​មិន​ត្រឹម​ត្រូវ​នៅ​ពេល​យើង​ធ្វើ​តេស្ដ​ក្រោយ​ញ៉ាំ​អាហារ​រួច ពិសេស​អាហារ​ដែល​មាន​ក្លិន​ខ្លាំង (ខ្ទឹម កាហ្វេ ទុរេន…)។ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង យើង​ត្រូវ​តម​អាហារ​យ៉ាង​តិច​៣០នាទី ទៅ​១ម៉ោង​មុន​ពេល​យក​គំរូ​ខ្យល់​ដង្ហើម។

    ម៉ាស៊ីនតេស្ដកូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម