backup og meta

បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​នេះ​ មាន​គ្នា​យើង​មួយ​​ចំនួន​ធ្វើការ​ពី​ផ្ទះ ខណៈ​ពេល​​មួយ​ចំនួន​ទៀត ត្រូវ​មក​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន។​ ពិត​ណាស់​ ទោះ​បី​ជា​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មាន​ហានិភ័យ​​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ក៏​អាច​​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​ដ៏​គ្រោះថ្នាក់​នេះ​​បាន​ផង​ដែរ​​។

យល់​ដឹង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​

ជំហាន​ដំបូង​​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩​ នៅ​កន្លែង​ធ្វើការ​ គឺ​ត្រូវ​ដឹង​ថា​ យើង​អាច​ឆ្លង​នៅ​ពេល​​៖

  • ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើការ​
  • នៅ​ក្នុង​ការិយាល័យ​ បំពេញ​ការងារ
  • ធ្វើ​ដំណើរការ​​ទៅ​ទី​កន្លែង​ណា​មួយ​ដែល​ត្រូវ​ចាត់​តាំង​ អំឡុង​ពេល​ធ្វើ​ការងារ​
  • ត្រលប់​ទៅ​ផ្ទះ​វិញ​​

​​​​ការ​​ដឹង​ច្បាស់​​ថា​យើង​អាច​ឆ្លង​​នៅ​ក្នុង​​ស្ថានភាព​ទាំង​នេះ អាច​ឲ្យ​យើង​រៀបចំ​ផែនការ​​​ល្អ​ប្រសើរ​ ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩។

​​យើង​ការពារ​ខ្លួន​ ខណៈ​ពេល​ទៅ​បំពេញ​ការងារ​ដោយ​របៀប​ណា​?

ការ​សម្អាត​ម៉ូតូ ឬ​ឡាន​​ដោយ​​បាញ់​ទឹក​​អាកុល ​គឺ​ជា​រឿង​ចាំបាច់​មួយ​ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ​ដែរ ​យើង​គប្បី​ពាក់​ម៉ាស​ជាប់​ជានិច្ច​ និង​ត្រូវ​​លាង​សម្អាត​ដៃ​​នៅ​ពេល​ប៉ះពាល់​នឹង​អ្នក​ណា​ម្នាក់​ ឬ​របស់​អ្វី​មួយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។

​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ការិយាល័យ​

​១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​

គ្នា​យើង​គប្បី​លាង​សម្អាត​ដៃ​​ឲ្យ​បាន​យ៉ាង​តិច​​២០​វិនាទី​ ដោយ​ប្រើ​ទឹក​ ជាមួយ​នឹង​សាប៊ូ។​ ប៉ុន្តែ​ប្រសិនបើ​គ្មាន​សាប៊ូ​ទេ​នោះ យើង​អាច​ប្រើ​ទឹក​អាកុល​ ឬ​ជែល​លាង​សម្អាត​ដៃ​​ជំនួស​វិញ។ ជា​​ទូទៅ យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​ដៃ​៖

  • នៅ​ពេល​ដែល​យើង​ទៅ​ដល់​ក្រុមហ៊ុន​ ​
  • បន្ទាប់​ពី​ក្អក​ កណ្ដាស់​ ឬ​ញើស​​សម្បោរ​
  • នៅ​ពេល​​ដៃ​កខ្វក់​
  • បន្ទាប់​​ពី​ប្រើប្រាស់​ទីតាំង​រួម​គ្នា​ ដូចជា​នៅ​ពេល​ប្រជុំ​
  • នៅ​ពេល​ប៉ះពាល់​វត្ថុ​ផ្សេង​ៗ​ដូចជា​លុយ ឯកសារ ជណ្ដើរ​យន្ត
  • មុន​ពេល​ និង​បន្ទាប់​ពី​ញ៉ាំ​អាហារ​
  • មុន​ពេល​ និង​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​​
  • បន្ទាប់​ពី​កាន់​សំរាម​

២. រក្សា​គម្លាត​ពី​អ្នក​ដទៃ

​​​​​​គន្លឹះ​សំខាន់​មួយ​ទៀត​ ដើម្បី​ការពារ​​ការ​​ឆ្លង​ជំងឺ​កូវីដ​​-១៩​នៅ​ក្នុង​ការិយាល័យ​ ​គឺ​​ត្រូវ​រក្សា​គម្លាត​​​ពី​គ្នា​​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​។ ប្រសិនបើ​មាន​ការ​ប្រជុំ​ យើង​គប្បី​រៀបចំ​កៅអី​ឲ្យ​បាន​ត្រឹមត្រូវ​។ បន្ថែម​ពី​នេះ​ យើង​គប្បី​ជៀសវាង​ប៉ះពាល់​នឹង​អ្នក​ដែល​មិន​ស្រួល​ខ្លួន​។

៣. សម្លាប់​មេរោគ​​​របស់​​ប្រើប្រាស់​​រួម​គ្នា​នៅ​ក្នុង​ការិយាល័យ​

ដើម្បី​បញ្ចៀស​ជំងឺ​កូវីដ​​-១៩ យើង​គប្បី​ជូត​សម្អាត​តុ និង​​សម្ភារៈ​ដទៃ​ទៀត​ ដូចជា​សម្អាត​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ ជា​ពិសេស​នៅ​ពេល​ដែល​ប្រើប្រាស់​រួម​គ្នា។

ជូតសម្អាត

​៤. ពាក់​ម៉ាស និង​ជៀសវាង​ប៉ះពាល់​មុខ​

យោង​តាម​WHO ​យើង​ចាំបាច់​ពាក់​ម៉ាស​ជាប់​ជានិច្ច​ នៅ​ពេល​ដែល​មិន​អាច​រក្សា​គម្លាត​​បាន​ ព្រម​ទាំង​ជៀសវាង​ប៉ះពាល់​ផ្ទៃ​មុខ ជា​ពិសេស​ភ្នែក​ ច្រមុះ និង​មាត់​។

៥. រៀបចំ​ផែនការ​ ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​

បន្ទាប់​ពី​​ត្រលប់​មក​ដល់​ផ្ទះ​វិញ យើង​គប្បី​ចាត់វិធានការ​ការពារ​មួយ​ចំនួន​ ដូចជា៖

  • ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​​សំលៀកបំពាក់
  • ​​បោក​សំលៀកបំពាក់​ ឬ​ដាក់​ត្រាំ​​ចោល​ភ្លាម​ៗ
  • ទុក​ស្បែក​ជើង​នៅ​ខាង​ក្រៅ​
  • សម្លាប់​មេរោគ​​ចេញ​ពី​កាបូប​ ឬ​កាតាប​ ទូរស័ព្ទ​ដៃ​ និង​កាបូប​មុន​ពេល​​ចូល​ទៅ​ក្នុង​ផ្ទះ​។

យ៉ាង​ណា​មិញ យើង​ចាំបាច់​ចាត់វិធានការ​​មួយ​ចំនួន​​ទៀត​ ដើម្បី​ជួយ​​ពង្រឹង​សុខភាព​របស់​យើង​ ដូចជា​ញ៉ាំ​អាហារ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ហាត់ប្រាណ​ជា​ដើម​។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Here’s How to Avoid COVID-19 at Work

https://hellodoctor.com.ph/infectious-diseases/coronavirus/how-to-avoid-covid-at-work/

Preventing and mitigating COVID-19 at work

https://www.who.int/publications/i/item/WHO-2019-nCoV-workplace-actions-policy-brief-2021-1

How to avoid spreading coronavirus (COVID-19) at work

https://www.hse.gov.uk/coronavirus/avoid-spreading-coronavirus.htm

កំណែ​ប្រែបច្ចុប្បន្ន

23/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កំណត់ចំណាំ! រោគសញ្ញាវីរុសកូវីដ-១៩ បំប្លែងថ្មី ទាំង៣ប្រភេទ

គុណសម្បត្តិ និងគុណវិបត្តិនៃ ម៉ាស៊ីនតេស្ដកូវីដ-១៩ តាមរយៈខ្យល់ដង្ហើម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម