backup og meta

ជំទាវ ឱ វណ្ណឌីន លើកឡើង ៤ មូលហេតុបណ្តាលឱ្យអ្នកជំងឺកូវីដស្លាប់ច្រើន

ជំទាវ ឱ វណ្ណឌីន លើកឡើង ៤ មូលហេតុបណ្តាលឱ្យអ្នកជំងឺកូវីដស្លាប់ច្រើន

យើង​ក៏​សង្កេត​ឃើញ​ថា​អ្នកស្លាប់​ដោយសារ​ជំងឺ​​កូវីដ-១៩ កើន​ឡើង​ខ្ពស់ ដែលជា​មធ្យម​ពី ២០ ទៅ ៣០នាក់ ក្នុង១ថ្ងៃ។ ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​កូវីដ​-១៩ ស្លាប់​ច្រើន​ដូច្នេះ?

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បក​ស្រាយ​​ថា   អ្នក​ជំងឺ​កូវីដ​ស្លាប់​ច្រើន​ដោយសារ​តែមូលហេតុសំខាន់ ៤យ៉ាង។

  • ការ​ភ្លេច​ខ្លួន៖ អ្នក​ជំងឺ​អាង​ថា​បាន​ចាក់​វ៉ាក់សាំង​ហើយ ភ្លេច​ការពារ​ខ្លួន ឬ​គិត​ថា​ ​អត់​បាន​ចេញ​ក្រៅ  តែ​ភ្លេច​គិតថា​កូនចៅ​គាត់​ចេញក្រៅ។ អាច​នឹងភ្លេច​ការពារ​ខ្លួន  ហើយ​ឆ្លង​ជំងឺ​កូវីដ​ ក៏​ដូច​ជា​នាំ​ជំងឺ​កូវីដ​-១៩ ចូល​ផ្ទះ។
  • ការ​មិន​ដឹង​ខ្លួន៖ អ្នក​ជំងឺ​មួយចំនួន​មិន​ដឹង​ថា​  បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ទេ ជា​ពិសេស​មនុស្ស​ចាស់។ អ្នកមានវ័យច្រើន​គិត​ថា​ជា​រឿង​ធម្មតា   ព្រោះ​មនុស្ស​ចាស់​តែង​តែ​ឈឺ​ច្រើន​អ៊ឹចឹង​ហើយ។ ចាស់ៗច្រើនតែសម្រាក​ព្យាបាល​នៅ​ផ្ទះ​ធម្មតា   រហូត​ដល់​​មាន​បញ្ហា​ផ្លូវ​ដង្ហើម   ទើប​ស្ទុះស្ទា​រក​គ្រូពេទ្យ ឬ​ទៅ​ធ្វើ​តេស្ត។  ពេល​នោះ​វីរុស​វាយលុក​នៅ​ក្នុង​សរីរាង្គ​របស់​​ខ្លាំង​ទៅ​ហើយ   ដូច្នេះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្រ្គោះ​បាន​ទេ   ហេតុនេះបាន​ជា​អ្នក​ជំងឺខ្លះមិន​ទាន់​ទៅ​ដល់​ពេទ្យ​ផង​ក៏ស្លាប់បាត់ទៅហើយ ខណៈមួយចំនួនទៀតទៅពេទ្យមួយរយៈខ្លីប៉ុណ្ណោះក៏​ស្លាប់។
  • វ័យ៖ ដោយសារ​អ្នក​ជំងឺកូវីដ-១៩ ​មាន​វ័យ​ចាស់ រាងកាយ ក៏​ដូចជា​ប្រព័ន្ធ​សុំា​​ខ្សោយ បូក​ផ្សំ​ជំងឺ​ប្រចាំ​កាយ​ទៀត   ជំងឺ​នេះ​ងាយ​នឹង​វិវឌ្ឍ​លឿន​ហើយ​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត។
  • វីរុស​បំប្លែង​ថ្មី៖ វីរុស​បំប្លែង​ថ្មី​មាន​ការ​ឆ្លង​លឿន វិវឌ្ឍ​លឿន គ្រោះ​ថ្នាក់ និង​ពិបាក​គ្រប់គ្រង​ជាង​វីរុស​ដែល​មិន​មែន​បំប្លែង​ខ្លួន។ បច្ចុប្បន្ន​នេះ​វីរុស​បំប្លែង​ថ្មី​អាល់ហ្វា​ (Alpha) បាន​ឆ្លង​ចូល​សហគមន៍​ហើយ  ម៉្យាងទៀត​ក៏​មាន​ការ​នាំ​ចូល​វីរុស​បំប្លែង​ថ្មី​ឌែលតា (Delta) ដែរ។

លោកជំទាវបាន​បន្ត​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ គ្រាន់​តែ​អាច​អាច​ការពារ​យើង​កុំ​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ  នៅ​ពេល​ឆ្លង​ជំងឺ និង​កាត់​បន្ថយ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ុណ្ណោះ ​មិន​អាច​ការពារ​យើង​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ១០០% បាន​ទេ។ ដូច្នេះ​យើង​មិន​ត្រូវ​ភ្លេច​ខ្លួន ឬ​ធ្វេស​ប្រហែស​ក្នុង​ការ​ការពារ​ខ្លួន​ទេ ដោយ​សម្អាង​ថា​បាន​ចាក់​វ៉ាក់សាំង​ហើយ។ យើង​ត្រូវ​ប្រកាន់​យក​នូវ​វិធានការការពារ  ហើយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​វិធាន​ ៣ កុំ និង ៣ ការពារ គួប​ផ្សំ​នឹង​ការ​ចាក់​វ៉ាក់សាំង។​ ជា​ពិសេស​បើ​សង្ស័យ​ថា​ខ្លួន​មាន​ជំងឺ​កូវីដ ត្រូវ​ធ្វើ​តេស្ត​ភ្លាម។ លើស​ពី​នេះ​ទៅ​ទៀត​យើង​ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ផ្ទាល់ខ្លួន ព្រោះ​បើ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​ខ្សោយ យើង​ងាយ​នឹង​ឆ្លង​ជំងឺ​កូវីដ​​ណាស់ ហើយ​​ធ្វើ​ឱ្យ​​ពិបាក​ក្នុង​ការ​ព្យាបាល។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

FRESH NEWS (http://freshnewsasia.com/index.php/en/localnews/206691-2021-07-27-03-37-28.html?fbclid=IwAR0xNFjQY17JBx-enSk3Z4hyqh9KC4qPjlJQGQRxIvnMu1_87ooMItex-3Y)

កំណែ​ប្រែបច្ចុប្បន្ន

29/07/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ខ្វះវីតាមីនមួយនេះ ទើបងាយឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ

កត់ចំណាំ! អាការៈមួយនេះជារោគសញ្ញាគ្រោះថ្នាក់បំផុតនៃជំងឺកូវីដ ១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម