backup og meta

ក្រោយចាក់វ៉ាក់សាំងដូសទី៣ បើចេញសញ្ញាប៉ុន្មាននេះ អាចកើតបញ្ហាកកឈាម

ក្រោយចាក់វ៉ាក់សាំងដូសទី៣ បើចេញសញ្ញាប៉ុន្មាននេះ អាចកើតបញ្ហាកកឈាម

គ្នា​យើង​ច្បាស់​ជា​ដឹង​ច្បាស់​ហើយ​ថា ក្រោយ​ចាក់​វ៉ាក់សាំង​រួច ភាគ​ច្រើន​រាងកាយ​យើង​នឹង​បញ្ចេញ​ជា​សញ្ញា​មួយ​ចំនួន​ដូច​ជា​ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ ឬ​ងងុយ​គេង។ល។ បញ្ជាក់​ថា រាងកាយ​កំពុង​ឆ្លើយ​តប​នឹង​វ៉ាក់សាំង ដើម្បី​បង្កើត​អង់​ទី​ករ​ការពារ​ពី​ការឆ្លងជំងឺ។ ចំពោះ​វ៉ាក់សាំងដូស​ទី៣វិញ គឺ​វ៉ាក់សាំង​ AstraZeneca ត្រូវ​បាន​រាយការណ៍​ថា អាច​បង្ក​ជា​បញ្ហា​កក​ឈាម​ក្រោយ​ចាក់​រួច នេះ​បើ​តាម​របាយការណ៍​របស់​សេវា​សុខភាព​ជាតិ​អង់គ្លេស (NHS)

សញ្ញា​នៃ​ការ​កក​ឈាម​ក្រោយ​ចាក់ ​វ៉ាក់សាំងដូស​ទី៣

  • ដកដង្ហើមខ្លី
  • ឈឺ​ទ្រូង
  • ហើមជើង
  • ឈឺពោះមិនបាត់
  • រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក
  • លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ។

ខាង​លើ​នេះ ជា​រោគ​សញ្ញា​អាច​កើត​ឡើង​ចំពោះ​យើង​ក្រោយ​ចាក់​វ៉ាក់សាំង​​ដូស​ទី៣ ឬ​វ៉ាក់សាំង AstraZeneca គ្នា​យើង​គួរ​តែ​តាម​ដាន​សុខភាព​ឲ្យ​បាន​ខ្ពស់ បន្ទាប់​ពី​ទទួល​បាន​ដូស​ជំរុញ​នេះ។ ប្រសិន​បើ យើង​សង្កេត​ឃើញ​ថា រាងកាយ​មាន​ប្រតិកម្ម​ខុស​ធម្មតា ឬ​មាន​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។

យ៉ាង​ណា​មិញ លោក​វេជ្ជបណ្ឌិត Theodore Warkentin សាស្ត្រាចារ្យ​ផ្នែក​រោគសាស្ត្រ​នៅ​សាកល​វិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេស​កាណាដា បាន​បកស្រាយ​ថា វ៉ាក់សាំង AstraZeneca ការពារជំងឺកូវីដ-១៩ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​មួយ​ចំនួន​ផលិត​អង់ទីករ​លឿន​ពេក ដែល​ផ្ដោត​គោល​ដៅ​លើ​ប្រូតេអ៊ីន​ក្នុង​រាងកាយ​មនុស្ស ហៅ​ថា កត្តា​កោសិកា​ឈាម (PF4) ដែល​ជំរុញ​ឲ្យ​កោសិកា​ឈាម​ធ្វើ​សកម្មភាព និង​បណ្ដាល​ឲ្យ​មាន​ការ​កក​ឈាម​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ក្រុមហ៊ុន AstraZeneca បាន​កត់​សម្គាល់​ថា ផល​ប៉ះពាល់​នៃ​បញ្ហា​កក​ឈាម​របស់​វ៉ាក់សាំង កម្រ​នឹង​កើត​មាន​ឡើង​ណាស់ ហើយ​វា​អាច​ចេញ​រោគ​សញ្ញា​ចន្លោះ​ពេល ៤ថ្ងៃ-៤សប្ដាហ៍ ក្រោយ​ចាក់​វ៉ាក់សាំង។

​វ៉ាក់សាំងដូស​ទី៣

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

AstraZeneca’s COVID-19 vaccine: EMA finds possible link to very rare cases of unusual blood clots with low blood platelets https://www.ema.europa.eu/en/news/astrazenecas-covid-19-vaccine-ema-finds-possible-link-very-rare-cases-unusual-blood-clots-low-blood

COVID-19 vaccination and blood clotting https://www.sps.nhs.uk/articles/covid-19-vaccination-and-blood-clotting/

Covid vaccines and rare clots – what you need to know https://www.bbc.com/news/health-56674796

កំណែ​ប្រែបច្ចុប្បន្ន

25/08/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ

ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម