កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងពីករណីវិជ្ជមានដំបូងនៃវីរុសបំប្លែង Omicron នៅប្រទេសកម្ពុជាយើង។ បច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ទន្ទឹមនឹងនេះ បើយោងតាមវេជ្ជបណ្ឌិត និងអ្នកជំនាញបរទេសជឿថា រោគសញ្ញានៃវីរុសបំប្លែង Omicron ហាក់ដូចជាមានភាពខុសគ្នាពីប្រភេទវីរុសបំប្លែងមុនៗ។ តាមរបាយការណ៍របស់អង្គការសុខភាពធំៗ ថាវីរុសបំប្លែងនេះ មានសភាពស្រាល ប៉ុន្តែងាយឆ្លងជាងវីរុសបំប្លែងចាស់ ហើយក៏មានមនុស្សមួយចំនួនកត់សម្គាល់ផងដែរថា វីរុសបំប្លែង Omicron មានរោគសញ្ញាមិនដូចគ្នាទៅនឹងប្រភេទ Alpha Beta និង Delta នោះទេ។
រោគសញ្ញា ៥ របស់វីរុសបំប្លែង Omicron
- រមាស់បំពង់ក (ផ្ទុយទៅនឹងការឈឺបំពង់ក)
- ក្អកស្ងួត
- អស់កម្លាំងខ្លាំង
- ឈឺសាច់ដុំស្រាល
- បែកញើសពេលយប់។
វេជ្ជបណ្ឌិត Angelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូងដែលជាមនុស្សដំបូងគេសង្ស័យពីវីរុសបំប្លែង Omicron បានកត់សម្គាល់អ្នកជំងឺនៅគ្លីនិកខ្លួនថា អ្នកជំងឺភាគច្រើនមានបង្ហាញរោគសញ្ញាដែលខុសពីប្រភេទវីរុសបំប្លែង Delta។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ភាគច្រើនអ្នកជំងឺដែលចូលសម្រាកនៅគ្លីនិកចេញតែរោគសញ្ញាខាងលើ មិនមានសញ្ញាបាត់បង់ក្លិន ឬរសជាតិអ្វីដូចវីរុសបំប្លែងមុនៗឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគួរតែបន្តការពាក់ម៉ាស និងធ្វើអនាម័យដៃ ខ្លួនប្រាណឲ្យបានស្អាតជានិច្ច ពិសេសគឺអនុវត្តតាមវិធានការសុខាភិបាលផ្សេងៗ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន មនុស្សជាទីស្រលាញ់ និងសហគមន៍។
[embed-health-tool-bmi]