ក្រោយមានការរីករាលដានវីរុសបម្លែងថ្មី អូមីក្រុង តែមួយសប្ដាហ៍ប៉ុណ្ណោះដើម២០២២នេះ WHO ព្រមានថាមិនដល់ ៨សប្ដាហ៍ទៀតទេ ពលរដ្ឋអឺរ៉ុបកន្លះទ្វីបនឹងឆ្លងកូវីដ១៩ បម្លែងថ្មី (អូមីក្រុង)មិនខាន។
លោកវេជ្ជបណ្ឌិត Hans Kluge តំណាង WHO សង្កត់ធ្ងន់ថាថ្វីត្បិតតែអូមីក្រុងមិនបង្កផលលំបាកធ្ងន់ធ្ងរបើធៀបទៅនឹងប្រភេទមុនៗក្ដី ប៉ុន្តែប្រភេទថ្មីនេះចម្លងលឿនណាស់ មិនថាអ្នកចាក់វ៉ាក់សាំងពេញលេញរួចហើយក៏ដោយ។
បណ្ដុំព័ត៌មានពិសេសពីកូវីដ១៩
ដើមសប្ដាហ៍នេះ ដោយបុគ្គលិកសុខាភិបាលមួយចំនួនឈប់សម្រាក នៅអង់គ្លេសក្នុងមួយថ្ងៃ(ថ្ងៃចន្ទ) មានករណីឆ្លងរាលដាលជាង ១៤ម៉ឺននាក់និងស្លាប់ ៧៧នាក់។
នៅបារាំងឯណេះវិញរដ្ឋមន្ត្រីសុខាភិបាលលោក Oliver Veran សម្ដែងក្ដីបារម្ភខ្ពស់ចំពោះបញ្ហាចំនួនមន្ទីរពេទ្យបន្តកើនឡើង ហើយខែមករានេះ ជាពេលវេលាដែលផ្ដោតសំខាន់និងយកចិត្តទុកដាក់បំផុតចំពោះការរៀបចំពេទ្យបន្ថែមសម្រាប់អ្នកជំងឺ។ ជុំវិញស្ថានភាពកូវីដវិញលោកថា អ្នកជំងឺ Delta ភាគច្រើនស្ថិតនៅស្ថានភាពសង្គ្រោះបន្ទាន់(ICU) ឯអូមីក្រុងមានសភាពធូរស្រាលជាងបន្តិចស្ថិតនៅគ្រែពេទ្យដែលរដ្ឋាភិបាលរៀបចំ។ អ្នកវិជ្ជមានជាប្រចាំ ក្បែរ ៩ម៉ឺននាក់នៅបារាំង។
ទោះជាពិភពលោកទាំងមូលកំពុងស្រែករកជំនួយ រកថ្នាំចាក់វ៉ាក់សាំងយ៉ាងណាក្ដីជាង ២ឆ្នាំមកនេះ តាំងពីកូវីដចាប់ផ្ដើមលាតសន្ធឹងពីដែនដីចិនបាចសាចគ្រប់ទិសទីហើយកំពុងបង្កផលប៉ះពាល់ខ្លាំងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបយ៉ាងណាក្ដី នៅប៉ូឡូញឯណេះវិញ ពលរដ្ឋជិត ៤០% ទៀតនៅមិនទាន់វ៉ាក់សាំងការបារជំងឺកូវីដ១៩នៅឡើយ។ បើរាប់ចំនួនអ្នកស្លាប់វិញ ប៉ូឡូញបាត់បង់ពលរដ្ឋប្រមាណ ១០ម៉ឺននាក់ហើយ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ក្រាហ្វិកកើនឡើងគួរឲ្យបារម្ភនៅអឺរ៉ុបដើមឆ្នាំ២០២២នេះ
មន្ត្រីជាន់ខ្ពស់រុស្ស៊ីក៏សម្ដែងក្ដីបារម្ភយ៉ាងខ្លាំងដែរចំពោះអូមីក្រុង លោកថា មួយថ្ងៃរុស្ស៊ីឆ្លងក្បែរ ១០ម៉ឺននាក់រាល់ថ្ងៃ ហើយអ្នកស្លាប់ជាង ៣១ម៉ឺននាក់ពីអ្នកវិជ្ជមានសរុប ១០,៥ លាននាក់។
ថ្ងៃច័ន្ទដើមសប្ដាហ៍ដដែលភាគីផលិតថ្នាំបង្ការ Pfizer អាចចរាចរវ៉ាក់សាំងពិសេសទល់នឹងកូវីដ១៩បម្លែងថ្មី អូមីក្រុងយូរបំផុតក្នុងខែមីនា ២០២២នេះ។
[embed-health-tool-bmi]