backup og meta

កូនភ្លោះនៅឥណ្ឌាដាក់ឈ្មោះ 'Corona' និង 'Covid' រំឭកអនុស្សាវរីយ៍គ្រាលំបាក

កូនភ្លោះនៅឥណ្ឌាដាក់ឈ្មោះ 'Corona' និង 'Covid' រំឭកអនុស្សាវរីយ៍គ្រាលំបាក

គ្រួសារ​​ប្តី​ប្រពន្ធ​មួយ​គូ រស់​នៅ​រដ្ឋ Chhattisgarh ប្រទេស​ឥណ្ឌា ដែល​ទើប​សម្រាល​បាន​កូន​ភ្លោះប្រុស ស្រី​​ ហើយ​បាន​ដាក់​ឈ្មោះ​កូនទាំងពីរថា ‘Corona’ និង ‘Covid’ ចំពេល​​វិបត្តិ​វីរុស​ផ្លូវ​ដង្ហើម COVID-19 កំពុង​​រាត​ត្បាត​ជុំ​វិញ​ពិភព​លោក​។

តាម​សារព័ត៌មាន​ Trust of India បាន​ស្រង់​សម្តី​លោក​ស្រី Preeti Verma ជា​ម្តាយ​វ័យ​២៧​ឆ្នាំ​ដែល​បាន​ដាក់​ឈ្មោះ​​ឱ្យ​កូន​ៗ​​បែប​នេះ​ថា ៖ «ពួក​យើង​សម្រាល​កូន​​ៗ​ក្រោយ​ពេល​​ជួប​បញ្ហា​ជា​ច្រើន​ ក្នុង​អំឡុង​ពេល​​​​ដ៏​ពិបាក​នេះ ដូច​នេះ​ខ្ញុំ និង​ស្វាមី​ ចង់​ឱ្យ​​​ថ្ងៃ​សម្រាល​កូន​ៗ​នោះ ជា​ថ្ងៃ​ចង​ចាំ​មួយ​»។

អត្ថបទ​ពាក់ព័ន្ធ៖

គូ​ស្វាមី​ភរិយា​ខាង​លើ បាន​​បញ្ជាក់​ថា ឈ្មោះ​ដែល​ដាក់​ឱ្យ​កូន​ៗ​នោះ នឹង​រំលឹក​អ្នកទាំងពីរ​អំពី​គ្រា​លំបាក​ ដែល​ខ្លួនបាន​ជួប​​អំឡុង​ពេល​ បិទ​​ទី​ក្រុង​​ក្នុង​ប្រទេស​ឥណ្ឌា ក៏​ដូច​ជា ចង​ចាំ​នូវ​ថ្ងៃ​សម្រាល​កូន​ៗ​បាន​ជោគ​ជ័យ​ ក្នុង​​អំឡុង​ពេល​មន្ទីរ​ពេទ្យ​រដ្ឋ​ឥណ្ឌា​​កំពុង​មមាញឹក។

គួរ​រំលឹក​ដែរ​ថា ប្រទេស​ឥណ្ឌា​បាន​ចាប់​ផ្តើម​បិទ​ទីក្រុង​ និង​បិទការ​ប្រមូល​ផ្តុំ​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស ចាប់​ពី​ថ្ងៃ​២៤ មិនា​កន្លង​ទៅ។ ការ​បិទ​ចរាចរ​ក្នុង​ប្រទេស​អាស៊ី​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ​នេះ បាន​ធ្វើ​ឱ្យ​​​សេវា​មធ្យោបាយ​ធ្វើ​ដំណើរ​រាប់​ទាំង​រថភ្លើង ជើង​ហោះ​ហើរ ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន ក្នុង​នោះ​​ប្រជាជន​ប្រហែល​​ប្រមាណ​ ១,៣​ពាន់​លាន​នាក់ ត្រូវ​ផ្អាក​សកម្មភាព​​ប្រចាំ​ថ្ងៃ​ជា​បណ្តោះអាសន្ន ដោយ​មាន​តែ សកម្មភាព​​ដូច​ជា ការ​ទិញ​របស់​ប្រើ​ប្រាស់ និង​ថ្នាំ​សង្កូវ​​ ប៉ុណ្ណោះ​ទើប​អនុញ្ញាត​។

អត្ថបទ​ពាក់ព័ន្ធ៖

ប្រទេសឥណ្ឌា ​​គិត​មក​ត្រឹម​ពេល​នេះ មាន​ករណី​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម COVID-19 ចំនួន​ជិត៣ពាន់ ករណី និង​ករណី​ស្លាប់ ចំនួនជិត៧០​នាក់៕ ​​

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://7news.com.au/lifestyle/health-wellbeing/twins-born-during-coroanvirus-crisis-given-pandemic-inspired-names-c-957065?fbclid=IwAR2sFtsQcZ1ibmeqrxTO1hfXzaE81rxpo0QBunEWV6Hokk4IabphVE_dbq8

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម