ជាទូទៅជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate (Pseudogout) ប៉ះពាល់ជង្គង់ និងកដៃរបស់មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ តើមនុស្សចាស់ស្ថិតក្នុងលក្ខខណ្ឌណាខ្លះងាយកើតជំងឺនេះជាងគេ?
មនុស្សចាស់ស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោមងាយកើតជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate ជាងគេ៖
- មានជំងឺក្រពេញទីរ៉ូអ៊ីត
- ខ្សោយតម្រងនោម
- កង្វះសារធាតុម៉ាញេស្យូម
- មានជំងឺប៉ះពាល់ដល់ការរំលាយកាល់ស្យូម ឬជាតិដែក ដូចជាជំងឺលើសជាតិកាល់ស្យូមក្នុងឈាម ឬលើសជាតិដែកក្នុងឈាម
- មានរបួស ឬធ្លាប់វះកាត់សន្លាក់
- មានជំងឺរលាកសន្លាក់ឆ្អឹង
ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate មានអាការៈដូចជា៖
- ឈឺសន្លាក់ខ្លាំងភ្លាមៗ
- ហើម និងក្តៅតាមសន្លាក់
- ស្បែកជុំវិញសន្លាក់ឡើងក្រហម
ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate មិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាលអាចជួយកាត់បន្ថយការឈឺចាប់ ការរលាក និងធ្វើឱ្យមុខងាររបស់សន្លាក់ប្រសើរឡើង។
[embed-health-tool-bmi]