backup og meta

លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 26, 2020

    លើសជាតិអាស៊ីដជាមូលហេតុចម្បងបណ្ដាលឲ្យរលាកសន្លាក់?

    ជំងឺ​រលាក​សន្លាក់ ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សាច់ដុំ និង​ឆ្អឹង ហើយ​ជាពិសេស​នៅ​បរិវេណ​គន្លាក់​ឆ្អឹង​តែម្ដង។ អ្នក​កើត​ជំងឺ​រលាក​សន្លាក់ អាច​មាន​រហូត​ដល់​ពិការ​អវយវៈ ដែល​កើតឡើង​ភាគច្រើន​ក្នុង​ក្រុម​មនុស្ស​វ័យ​ចាប់ពី ៥០ ឆ្នាំទៅ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា មនុស្ស​វ័យ ៥០ ឆ្នាំ​ជាង​ភាគច្រើនកើត​ជំងឺ​នេះ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់​ផង​ដែរ ហើយ​ជំងឺ​នេះ​កើត​ចំពោះ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស និង​លើ​មនុស្ស​ដែល​ធាត់។

    ចំណែក​ឯ​មូលហេតុ​វិញ​វេជ្ជបណ្ឌិត​បាន​បកស្រាយ​ថា មាន​ច្រើន​យ៉ាង​ ខ្លះ​ទាក់ទង​នឹង​វ័យ​មនុស្ស និង​ទម្ងន់ មកពី​មេរោគ ឬ​រលាក​សន្លាក់​មកពី​មាន​ជំងឺ​ដទៃ​ទៀត ហើយ​ដើមហេតុ​ចម្បង​មកពី​លើស​ជាតិ​អាស៊ីដអ៊ុយរិចក្នុង​ឈាម ដោយសារ​ជាតិ​អាស៊ីដ​ឡើង​ខ្ពស់​នេះ​តែម្ដង។ ចំពោះ​រោគសញ្ញា​វិញ អ្នក​ជំងឺ​មាន​ការ​ឈឺចាប់​ត្រង់​សន្លាក់ បើ​សិន​រលាក​សន្លាក់​មាន​លក្ខណៈ ហើម​ត្រង់​កន្លែង​នោះ ឈឺ​ចាប់​ខ្លាំង ក្រហម ហើយ​មាន​កម្ដៅ​ក្ដៅ។

    ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​​នេះ​វិញ មិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់​នោះ​ទេ ប៉ុន្តែ​រលាក​សន្លាក់​មួយ​ចំនួន​ដូចជា រលាក​សន្លាក់​បណ្ដាល​មកពី​មេរោគ អាច​ព្យាបាល​ឲ្យ​ជា​ ដោយ​ប្រើ​ប្រភេទ​ថ្នាំ​អង់ទី​ប៊ូទិក។ ចំណែក​រលាកសន្លាក់​បណ្ដាល​មកពី​លើស​ជាតិ​អាស៊ីដ​វិញ ​គឺ​មិន​អាចព្យាបាល​ជា​​ឡើយ យ៉ាង​ច្រើន ៥០-៧០%  ហើយ​អាស្រ័យ​លើ​របប​អាហារ បើយើង​ញ៉ាំ​អាហារ​នាំឲ្យ​ឡើង​ជាតិ​អាស៊ីដ សន្លាក់​ប្រាកដជា​រើ​ឡើង​វិញ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម