ជំងឺរលាកសន្លាក់ ដែលបង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ហើយជាពិសេសនៅបរិវេណគន្លាក់ឆ្អឹងតែម្ដង។ អ្នកកើតជំងឺរលាកសន្លាក់ អាចមានរហូតដល់ពិការអវយវៈ ដែលកើតឡើងភាគច្រើនក្នុងក្រុមមនុស្សវ័យចាប់ពី ៥០ ឆ្នាំទៅ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺរលាកសន្លាក់ ដែលបង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ហើយជាពិសេសនៅបរិវេណគន្លាក់ឆ្អឹងតែម្ដង។ អ្នកកើតជំងឺរលាកសន្លាក់ អាចមានរហូតដល់ពិការអវយវៈ ដែលកើតឡើងភាគច្រើនក្នុងក្រុមមនុស្សវ័យចាប់ពី ៥០ ឆ្នាំទៅ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា មនុស្សវ័យ ៥០ ឆ្នាំជាងភាគច្រើនកើតជំងឺនេះ ប៉ុន្តែវាក៏អាចកើតលើកុមារ និងមនុស្សវ័យជំទង់ផងដែរ ហើយជំងឺនេះកើតចំពោះមនុស្សស្រីច្រើនជាងបុរស និងលើមនុស្សដែលធាត់។
ចំណែកឯមូលហេតុវិញវេជ្ជបណ្ឌិតបានបកស្រាយថា មានច្រើនយ៉ាង ខ្លះទាក់ទងនឹងវ័យមនុស្ស និងទម្ងន់ មកពីមេរោគ ឬរលាកសន្លាក់មកពីមានជំងឺដទៃទៀត ហើយដើមហេតុចម្បងមកពីលើសជាតិអាស៊ីដអ៊ុយរិចក្នុងឈាម ដោយសារជាតិអាស៊ីដឡើងខ្ពស់នេះតែម្ដង។ ចំពោះរោគសញ្ញាវិញ អ្នកជំងឺមានការឈឺចាប់ត្រង់សន្លាក់ បើសិនរលាកសន្លាក់មានលក្ខណៈ ហើមត្រង់កន្លែងនោះ ឈឺចាប់ខ្លាំង ក្រហម ហើយមានកម្ដៅក្ដៅ។
ការព្យាបាលជំងឺរលាកសន្លាក់នេះវិញ មិនអាចព្យាបាលឲ្យជាដាច់នោះទេ ប៉ុន្តែរលាកសន្លាក់មួយចំនួនដូចជា រលាកសន្លាក់បណ្ដាលមកពីមេរោគ អាចព្យាបាលឲ្យជា ដោយប្រើប្រភេទថ្នាំអង់ទីប៊ូទិក។ ចំណែករលាកសន្លាក់បណ្ដាលមកពីលើសជាតិអាស៊ីដវិញ គឺមិនអាចព្យាបាលជាឡើយ យ៉ាងច្រើន ៥០-៧០% ហើយអាស្រ័យលើរបបអាហារ បើយើងញ៉ាំអាហារនាំឲ្យឡើងជាតិអាស៊ីដ សន្លាក់ប្រាកដជារើឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕