backup og meta

រើសប្រភេទខ្នើយគេងបានល្អ ជួយមិនឲ្យ​ឈឺក ឬខ្នង

រើសប្រភេទខ្នើយគេងបានល្អ ជួយមិនឲ្យ​ឈឺក ឬខ្នង

រើស​ប្រភេទ​ខ្នើយ​បាន​ល្អ​​សម្រាប់​គុណភាព​ដំណេក​ពេល​រាត្រីជា​រឿង​សំខាន់​មួយ​ ព្រោះ​ថា​នឹង​ផ្ដល់​ជា​ប្រយោជន៍​ទៅ​ដល់​សុខភាពរាង​កាយ​​ យើង។ ការ​ជ្រើ​ស​រើស ​និង​យក​ចិត្ត​ទុក​ដាក់​បន្តិច​​លើប្រភេទ​ខ្នើយ យើងនឹង​ឃើញ​ប្រសិទ្ធភាពមួយ​ចំនួន​ដូច​ខាង​ក្រោម៖

១. បង្ការ​មិន​ឱ្យ​ឈឺ​​ឆ្អឹង​ក

បើ​សិនជា​យើង​គេង​យូរម៉ោង និង​មានស្ថានភាព​គេង​​​ដូច​ជា គេង​​ផ្អៀង​ក ឬ​​​ផ្អៀង​ទៅ​ខាង​ យើង​​គួរ​ជ្រើស​រើស​ប្រភេទ​ខ្នើយ​ដែល​មាន​សភាព​រឹង​​បន្តិច ដែល​អាច​ទ្រ​ទម្ងន់​ផ្នែក​ខាង​ក្បាល​បាន​ល្អ និង​មិន​ធ្វើ​ឱ្យ​កយើង​​កោង និង​ឈឺ។

អត្ថបទ​ពាក់​ព័ន្ធ៖ អ្វីជាជំងឺសឹកឌីសឆ្អឹងខ្នង? ប៉ះពាល់ស្រីៗមានផ្ទៃពោះអត់?

២. បង្ការ​កុំឲ្យ​ឈឺ​ខ្នង

យើងអាច​ជ្រើស​រើស​ខ្នើយ​​​មាន​កម្រាស់​ខ្ពស់​ល្មម ដែល​អាចជួយ​ទ្រ​ដល់ផ្នែក​ក្បាល ក និង​ស្មា របស់​យើង​​ ដូច​នេះ​ខ្នើយ​នឹង​ជួយ​ទ្រទ្រងផ្នែក​ខ្នង​ទ​តាម​នោះ​ដែរ។ យើង​ត្រូវប្រាកដ​ថា យើង​ទទួល​បាន​អារម្មណ៍​​ស្រួល​ខ្លួន​ពេល​កើយ​ខ្នើយ​នោះ នៅ​ពេល​យើង​បង្វិល​ ឬ​ប្រែ​ខ្លួ​ន យើង​​អាច​សម្គាល់​ថា​មិន​មាន​អារម្មណ៍​​ឈឺ​ខ្នង ដូច​នេះ​ ខ្នើយ​ប្រភេទ​នោះហើយដែលយើង​​គួរ​ជ្រើស​រើសប្រើ​។

អត្ថបទពាក់ព័ន្ធ៖ 

ក្រៅ​តែ​ពី​ចំណុច​ពីរ​ខាង​លើ​នេះ ការ​សិក្សា​​ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ជ្រើស​រើស​ប្រភេទ​ខ្នើយ​ខាង​លើគឺ​មាន​ទំនាក់​ទំនង​​ដល់​គុណភាព​ដំណេក ពោល​គឺ​មិន​​រំខាន​ដំណេក បញ្ជៀស​យើង​ពី​អាការៈ​ឈឺ​ក្បាល អស់​កម្លាំង​ជា​ដើម។ បន្ថែម​ពី​នោះ តាម​ការ​​ណែ​នាំ​​មុនៗ​​របស់​អ្នក​ជំនាញ​សុខភាព​​ស្បែក ក៏​បាន​លើក​ឡើង​ពី​អនាម័យ​ពូក ខ្នើយ​ផង​​ដែរ ដោយថា​​យ៉ាង​ហោច​ណាស់​១​ដង/១សប្តាហ៍ យើង​​គួរ​សម្អាត​​ស្រោម​ពូក និង​ខ្នើយ ដើម្បី​ភាព​ស្រស់​ស្រាយ និង​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក​យើង​៕ ​​

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/7-ways-your-pillow-could-be-affecting-your-health-797201/

កំណែ​ប្រែបច្ចុប្បន្ន

02/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ប៉ុន្មានវិធីនេះ អាចជួយបំបាត់អាការៈងីងើក្រោយគេងថ្ងៃយូរ​ម៉ោង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម