ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់ស្បូនចេញ ?
វះកាត់យកស្បូនចេញ សំដៅលើការវះកាត់ស្បូន និងមាត់ស្បូនចេញ ហើយករណីខ្លះ គេក៏តម្រូវឲ្យវះយកក្រពេញអូវ៉ែចេញផងដែរ។ មូលហេតុចម្បង តម្រូវឲ្យវះកាត់ស្បូនចេញ មានដូចជា ជំងឺស្រុតស្បូន រដូវមកច្រើន ឬឈឺស្បូន និងដុំសាច់ស្បូន។
២- ហេតុអ្វីត្រូវវះកាត់ស្បូនចេញ?
ការវះកាត់យកស្បូនចេញ អាចជួយព្យាបាល និងធ្វើឲ្យរោគសញ្ញាជំងឺធូរស្បើយជាងមុន។ ស្របពេលជាមួយគ្នានេះ វដ្តរដូវ ក៏នឹងត្រូវបញ្ចប់ដូចគ្នា។
កត្តាប្រឈម
៣- កត្តាប្រឈមត្រូវវះកាត់យកស្បូនចេញមានអ្វីខ្លះ?
កត្តាប្រឈមដែលតម្រូវឲ្យធ្វើការវះកាត់យកស្បូនចេញ គឺដោយសារបញ្ហាជំងឺដូចជា ជំងឺស្រុតស្បូន បញ្ហាមករដូវច្រើនខុសប្រក្រតី និងមានដុំសាច់ក្នុងស្បូនជាដើម។
យ៉ាងណា រោគសញ្ញាជំងឺស្រុតស្បូន អាចធូរស្រាលបាន ដោយការធ្វើលំហាត់ប្រាណអាងត្រគាក ខណៈការមករដូវច្រើន ក៏អាចព្យាបាលបានដោយការលេបថ្នាំ ដាក់កងក្នុងស្បូន ឬដោយបកយកស្រទាប់ខាងក្នុងនៃស្បូនចេញ។
ចំពោះបញ្ហាដុំសាច់ក្នុងស្បូន គឺអាស្រ័យលើទំហំ និងទីតាំងរបស់ដុំសាច់ស្បូន យើងក៏អាចលេបថ្នាំ ដើម្បីគ្រប់គ្រងរោគសញ្ញា ខណៈវិធីព្យាបាលផ្សេងទៀត មាន ការវះកាត់យកដុំសាច់ចេញ ឬការចងសរសៃឈាមស្បូន។
ហេតុនេះ មុនពេលនឹងសម្រេចចិត្តជ្រើសរើសការវះកាត់ គប្បីស្វែងយល់អំពីកត្តាប្រឈម ក៏ដូចជាផលវិបាកក្រោយការវះកាត់ជាមុនសិន។ ក្នុងករណីមានចម្ងល់ សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់។
អត្ថបទពាក់ព័ន្ធ៖
ដំណើរការវះកាត់
៤- គួរត្រៀមមុនអ្វីខ្លះ?
គួរប្រឹក្សាយោបល់ជាមួយពេទ្យ ពីថ្នាំយើងបានប្រើពេលបច្ចុប្បន្ន ប្រតិកម្ម ឬបញ្ហាសុខភាពមុនពេលវះកាត់ និងត្រូវជួបគ្រូពេទ្យឯកទេសថ្នាំសន្លប់ រួចធ្វើការជាមួយគ្នា។ សំខាន់បំផុត ត្រូវធ្វើតាមការណែនាំពីពេលវេលាត្រូវតមអាហារ និង ផឹកទឹកមុនពេលវះកាត់។
បានដឹងពីការណែនាំមុនពេលវះកាត់ ដូចជា ពេលវេលាសម្រាប់ញ៉ាំអាហារ។ ក្នុងករណីជាច្រើន យើងត្រូវតមអាហារ៦ម៉ោង មុនពេលវះកាត់ និងផឹកទឹក ឬកាហ្វេ បានរហូតដល់ប៉ុន្មានម៉ោងមុនពេលវះកាត់ស្បូនចេញ។
៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?
– ការវះកាត់ចាប់ផ្តើមឡើងដោយដាក់ថ្នាំសន្លប់ ដោយប្រើរយៈពេលប្រហែល ៤៥ នាទី។
– គ្រូពេទ្យជំនាញផ្នែករោគស្រ្តី នឹងកាត់ជុំវិញកស្បូនដើម្បីយកតួស្បូន និងកស្បូនចេញ។
– គ្រូពេទ្យ នឹងដេរភ្ជាប់សរសៃពួរតួស្បូនទៅទ្វារមាស កាត់បន្ថយហានិភ័យស្រុតពេលអនាគត។
៦- គួរធ្វើអ្វីខ្លះក្រោយពេលវះកាត់?
អាចទៅផ្ទះបានក្រោយការវះកាត់ ១-៣ ថ្ងៃ ហើយត្រូវសម្រាក ២សប្តាហ៍ និងធ្វើលំហាត់ប្រាណតាមគ្រូពេទ្យប្រាប់។ យើងអាចធ្វើការធម្មតាវិញ បន្ទាប់ពីវះកាត់បានពី ៤-៦ សប្តាហ៍ ទៅតាមប្រភេទនៃការងារ។ ហើយយើង នឹងមានអារម្មណ៍ធម្មតា អំឡុងរយៈពេល ២-៣ ខែ។
ហាត់ប្រាណទៀងទាត់ អាចជួយឲ្យយើង មានសកម្មភាពធម្មតាវិញបានឆាប់រហ័ស ប៉ុន្តែមុនពេលធ្វើការហាត់ប្រាណត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពយើង ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
ថែទាំក្រោយវះកាត់
៧- ក្រោយវះកាត់យកស្បូនចេញមានអ្វីកើតឡើងខ្លះ?
គ្រប់ការវះកាត់ទាំងអស់អាចនឹងជួបហានិភ័យមួយចំនួន ហេតុនេះ គួរតែឲ្យគ្រូពេទ្យវះកាត់ ពន្យល់ពីហានិភ័យទាំងនោះ ខណៈផលវិបាកអាចកើតឡើង មានដូចជា ប្រតិកម្មថ្នាំសន្លប់ ហូរឈាមខ្លាំង ឬមានឈាមកកក្នុងសរសៃឈាមជ្រៅៗ ហើយការវះយកស្បូនចេញ ក៏អាចផ្តល់ផលវិបាកមួយចំនួន ដូចជា៖
– ការបង្ករោគនៅអាងត្រគាក ឬអាប់សែ
– ខូចខាតរចនាសម្ព័ន្ធផ្សេងទៀតនៅជិតស្បូន
– បង្កើតជាប្រហោងត ភ្ជាប់ពីសរីរាង្គមួយទៅមួយទៀត
– ដូរទៅជាការវះកាត់ស្បូនតាមពោះ
– មានដំុឈាម
– ដាច់ថ្នេរភ្ជាប់ទ្វារមាស
– ក្រៅពីនេះ បញ្ហាធ្ងន់ធ្ងររយះពេលយូរមាន៖
– ស្រុតស្បូន
– ឈឺជាប់
– ស្អិតសរីរាង្គមួយទៅសរីរាង្គមួយ
– ហៀរទឹកនោម
– មានអារម្មណ៍ថា បាត់បង់ (កាត់ស្បូនចេញធ្វើឲ្យអ្នកអត់កូន)
– អត់រដូវ ទោះជាមិនបានកាត់អូវែក៏ដោយ
យើងអាចបន្ថយហានិភ័យផលវិបាកបាន ដោយធ្វើតាមការណែនាំរបស់ពេទ្យ មុនពេលវះកាត់ ការតមអាហារ និងការឈប់លេបថ្នាំជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]