backup og meta

ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន

ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន

ឈាម​មាន​នាទី​ដឹក​នាំ​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​ជាលិកា សរីរាង្គ​ទាំង​អស់ និង​កម្ចាត់​កាក​សំណល់​ចេញ​ពី​រាងកាយ​យើង។ ឈាម​ផ្សំ​ឡើង​ដោយ​សារធាតុ​ជា​ច្រើន​ដូចជា គ្រាប់​ឈាម​ក្រហម គ្រាប់​ឈាម​ស ប្លាកែត និង​ប្លាស្មា។ និយាយ​រួម រាងកាយ​យើង​មិន​អាច​ខ្វះ​ឈាម​បាន​ទេ តែ​បើ​យើង​ជួប​គ្រោះ​ថ្នាក់​បាត់បង់​ប៉ុន្មាន​លីត្រ​ទើប​អាច​ប៉ះពាល់​ជីវិត?

យើង​ត្រូវ​ដឹង​ជា​មុន​ថា បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​មនុស្ស ជា​ទូទៅ​ស្មើ​នឹង ៧%​ នៃ​ទម្ងន់​រាងកាយ ហើយ​វា​ក៏​អាស្រ័យ​ទៅ​លើ​ទម្ងន់ ភេទ និង​ទីតាំង​ដែល​យើង​រស់​នៅ។ ធម្មតា បរិមាណ​នៅ​ក្នុង​រាងកាយ​សម្រាប់​មនុស្ស​មាន៖

  • ទារក៖ ទារក​កើត​មក​មាន​សុខភាព​ល្អ មាន​បរិមាណ​ឈាម​ប្រមាណ ៧៥ មិល្លីលីត្រ/គីឡូក្រាម​នៃ​ទម្ងន់។ បើ​ទារក​មាន​ទម្ងន់ ៣​គីឡូក្រាម មាន​ន័យ​ថា រាងកាយ​អា​អូន​មាន​ឈាម​ប្រមាណ ២៧០​​ មិល្លីលីត្រ។
  • កុមារ៖ ចំពោះ​កុមារ​ដែល​មាន​ទម្ងន់ ៣៥-៣៦​ គីឡូក្រាម បរិមាណ​ឈាម​ក្នុង​ខ្លួន​អាច​មាន ២៦៥០ មិល្លីលីត្រ។
  • មនុស្ស​ពេញ​វ័យ៖ សម្រាប់​មនុស្ស​ពេញ​វ័យ​ទូទៅ ដែល​មាន​ទម្ងន់​ពី ៦៨-៨១ គីឡូក្រាម មាន​បរិមាណ​ឈាម​ប្រហែល ៤៥០០ មិល្លីលីត្រ (៤.៥ លីត្រ) ដល់ ៥៧០០ មិល្លីលីត្រ (៥.៧លីត្រ)។
  • ស្ត្រី​ពពោះ ដើម្បី​ទ្រទ្រង់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ ម៉ាក់​ៗ​មាន​ផ្ទៃ​ពោះ ជា​ទូទៅ​មាន​បរិមាណ​ពី ​៣០-៥០%​ ច្រើន​ជាង​ស្ត្រី​មិន​ពពោះ។ នេះ​មាន​ន័យ​ថា ម៉ាក់​ៗ​ពពោះ​មាន​ឈាម ១.៥លីត្រ បន្ថែម។

ពេល​ខ្លះ បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​មនុស្ស​អាច​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​ទី​កន្លែង​ដែល​យើង​រស់​នៅ។ មនុស្ស​ដែល​រស់​នៅ​តំបន់​កម្ពស់​ខ្ពស់​មាន​បរិមាណ​ឈាម​ច្រើន​ជាង​មនុស្ស​រស់​នៅ​តំបន់​ធម្មតា។

ចុះ​មនុស្ស​យើង​បាត់បង់​ឈាម​ប៉ុន្មាន​ទើប​គ្រោះ​ថ្នាក់​ដល់​ជីវិត?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​យើង​បាត់​បង់​ឈាម​ច្រើន​ពេក ខួរ​ក្បាល​របស់​យើង​នឹង​ខ្វះ​អុកស៊ីសែន ដើម្បី​ទ្រទ្រង់​ដល់​ជីវិត​យើង។ មនុស្ស​ធ្លាប់​ជួប​គ្រោះ​ថ្នាក់ ឬ​របួស​ធ្ងន់ធ្ងរ​ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ អាច​បាត់បង់​ឈាម​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ ប្រសិន​បើ​យើង​បាត់បង់​ឈាម​ច្រើន​ជាង ​៤០% នៃ​រាងកាយ ស្មើ​នឹង ២លីត្រ យើង​អាច​ស្លាប់​បាន។

ចំពោះ​វិធីជួយសង្គ្រោះវិញ គ្រូពេទ្យ​នឹង​មើល​ទៅ​លើ​ទម្ងន់​របស់​យើង ប៉ាន់ស្មាន​ថា​យើង​មាន​បរិមាណ​ឈាម​ប៉ុន្មាន​ក្នុង​ខ្លួន។ ​បន្ទាប់​មក គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​អត្រា​នៃ​ការ​ដកដង្ហើម ថា​តើ​រាងកាយ​បាន​បាត់បង់​ឈាម​ប៉ុន្មាន ដើម្បី​ងាយ​ស្រួល​ដឹង​ថា​ត្រូវ​បញ្ចូល​ឈាម​ប៉ុន្មាន​ទើប​គ្រប់​គ្រាន់​ឲ្យ​បាន​ឆាប់​បំផុត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Blood Loss, Transfusions, and Transfusion Alternatives https://medbroadcast.com/condition/getcondition/blood-loss-transfusions-and-transfusion-alternatives

https://www.medicaldaily.com/breaking-point-how-much-blood-can-human-body-lose-350792

https://www.medicaldaily.com/breaking-point-how-much-blood-can-human-body-lose-350792

https://www.medicaldaily.com/breaking-point-how-much-blood-can-human-body-lose-350792

កំណែ​ប្រែបច្ចុប្បន្ន

02/09/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិតអត់ អ្នកមានក្រុមឈាម O មិនឆ្លងកូវីដ ១៩?

ធ្លាក់​ឈាម​ក្រោយ​សម្រាល​​កូនដោយ​វះកាត់​ នេះជាអ្វីម៉ាក់ៗគួរដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 02

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម