ការបង្ករោគក្នុងឈាម ឬ Sepsis កើតឡើងនៅពេលដែលរាងកាយមានប្រតិកម្មខុសប្រក្រតីចំពោះការឆ្លងមេរោគ។ នៅពេលដែលយើងមានបញ្ហាសុខភាពមួយនេះ ប្រព័ន្ធភាពស៊ាំដែលការពារយើងពីមេរោគ នឹងបញ្ចេញសារធាតុគីមីជាច្រើនចូលទៅក្នុងឈាម ដោយបង្កជាការរលាក ដែលអាចនាំឲ្យខូចសរីរាង្គ។ ក្នុងករណីធ្ងន់ធ្ងរ ការបង្ករោគក្នុងឈាម អាចបណ្ដាលឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ដែលអាចធ្វើឲ្យខូចសរីរាង្គភ្លាមៗ ដូចជាសួត តម្រងនោម និងថ្លើមជាដើម។
ការបង្ករោគក្នុងឈាម កើតឡើងនៅពេលដែលរាងកាយមានប្រតិកម្មខុសប្រក្រតីចំពោះការឆ្លងមេរោគ។ នៅពេលដែលយើងមានបញ្ហាសុខភាពមួយនេះ ប្រព័ន្ធភាពស៊ាំដែលការពារយើងពីមេរោគ នឹងបញ្ចេញសារធាតុគីមីជាច្រើនចូលទៅក្នុងឈាម ដោយបង្កជាការរលាក ដែលអាចនាំឲ្យខូចសរីរាង្គ។ ក្នុងករណីធ្ងន់ធ្ងរ ការបង្ករោគក្នុងឈាម អាចបណ្ដាលឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ដែលអាចធ្វើឲ្យខូចសរីរាង្គភ្លាមៗ ដូចជាសួត តម្រងនោម និងថ្លើមជាដើម។ ហេតុនេះហើយ យើងគួរតែយល់ដឹងពីវិធីសាស្រ្តបង្ការមួយចំនួនដូចជា លាងសម្អាតដៃជាមួយសាប៊ូ និងទឹកឲ្យបានញឹកញាប់ ចាក់វ៉ាក់សាំងតាមការណែនាំ និងសម្អាតកន្លែងរបួសឲ្យបានឆាប់ជាទីបំផុត ក្នុងករណីមានដាច់រលាត់ស្បែក។

