backup og meta

ជំងឺក្លនលូនជាអ្វី? គ្រោះថ្នាក់កម្រិតណា?

ជំងឺក្លនលូនជាអ្វី? គ្រោះថ្នាក់កម្រិតណា?

ជំងឺ​ក្លនលូន​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បាន នេះ​បើតាម​ការអះអាង​របស់​មន្ទីរពេទ្យកាល់ម៉ែត​។ បើ​តាម​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ជំងឺ​ក្លន​លូនគឺ ជា​ការ​បិទ​មិន​ជិត​ពីកំណើតឬ​ការ​យារ​ធ្លាក់ នៃ​ស្រោម​គ្រប​ពោះ ដែល​បណ្តាល​ឲ្យផ្នែក​មួយ​នៃ​ពោះវៀន​លូន​ចេញ ហើយ​បង្កើត​បាន​ជា​ដុំពក​មួយ​នៅ​ក្រោម​ស្បែក។

មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​សរសេរ​ចែក​រំលែក​ព័ត៌មា​នេះ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពីថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១។ ​

. មូលហេតុ​

បើ​តាម​មន្ទីរ​ពេទ្យ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​មួយ​ចំនួន​ ដូច​ជា៖

  • កត្តា​ពី​កំណើត៖​ទារកខ្លះកើត​មក​អាច​មាន​ក្លន​លូន​ពី​កំណើត និង​​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​មុន​អាយុ​២ឆ្នាំ។
  • ភាព​ចាស់​ ឬ​យារ៖​ នៅ​ពេល​វ័យ​ចាស់​ជរា​
  • មូល​ហេតុ​មួយផ្សេង​ទៀត​របស់ក្លនលូន គឺបណ្តាល​មក​ពីការ​លើក​របស់ធ្ងន់ៗ​ពេក ឬ​ការ​ប្រឹង​ខ្លាំង​ពេក ​(ចំពោះ​ស្រ្តី ដូច​ជា​ពេល​សម្រាល​កូន​) ។​

ជំងឺក្លនលូន

. រោគ​សញ្ញា

ជំងឺ​ក្លន​លូន​អាច​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​

  • កើត​ឡើង​ដោយ​ស្ងៀម​ស្ងាត់
  • ជា​ដុំពក​នៅ​ក្បែរ​ក្រលៀន​ ឬ​ស្រោម​ពង​ស្វាស​ (ប្រុស និង​ស្រី​អាច​កើត​មាន​ដូច​គ្នា​)
  • ករណី​មិន​ទាន់​មាន​ផល​លំបាក ដុំពក​កើត​មាន ឬ​ប៉ោង​ធំ​នៅពេល​ប្រឹង ​ឬក្អក ​ជា​ដុំពក​ទន់​នៅ​ក្បែរ​ក្រលៀន ​ឬ​ធ្លាក់​ចូល​ក្នុង​ស្រោម​ពង​ស្វាស​។
  • ករណី​មាន​ក្លន​លូន ហើយ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ នឹង​វិវត្ត​ទៅ​ជា​ដុំពក​ធំ​រមួល ឬ​អាច​រលួយ​ពោះវៀន ដែល​ធ្លាក់​ចូល​រន្ធ​ក្លន​នោះ ហើយ​អ្នក​ជំងឺ​មាន​រោគសញ្ញា​ដូច​ជា ចុកពោះ ចង់​ក្អួត ទល់លាមក។​​​​

. វិធី​ការ​ពារ និង​ព្យាបាល

បើ​តាម​មន្ទីរ​ពេទ្យ​កាល់ម៉ែត វិធី​ដែល​អាច​ការពារ​ និង​ព្យា​បាល​ជំងឺ​ក្លន​លូន​នេះ​យើង​ត្រូវ​៖​

  • ជៀស​វាង​ការ​ប្រើ​កម្លាំង​ ឬ​លើក​របស់​ធ្ងន់ៗ​ពេក
  • ប្រើ​ខ្សែ​ក្រវ៉ាត់​ទ្រ​កន្លែង​ដែល​មាន​ក្លន​
  • ប្រឹក្សា​យោ​បល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ
  • បើ​ក្លន​លូន​ប៉ោង​ធំ អាច​សា​ក​ល្បង​រុញ​វា​បញ្ចូល​ទៅ​វិញ ​ដោយ​ឲ្យអ្នក​ជំងឺ​ដេក​លើក​ជើង ខ្ពស់​ជាង​ក្បាល ហើយ​សង្កត់​ថ្នមៗ​ទៅ​លើក​ន្លែង​ដែល​ប៉ោង​នោះ។ បើ​រុញ​វា​មិន​ចូល​វិញ​ទេ​ត្រូវ​ឈប់​ភ្លាម​ ហើយ​ស្វែង​រក​ជំនួយ​ពីគ្រូ​ពេទ្យ​ជំនាញ​ជា​បន្ទាន់។
  • ក្នុង​ករណី​ក្លន​មាន​ការ​ឈឺ​ចាប់​ខ្លាំង ឬ​បណ្តាល​ឲ្យ​មាន​ក្អួត ហើយ​អ្នកជំងឺ​ទល់​លាមក​គ្មាន​បត់ជើង​ធំ​ទេ​ នោះ​អាច​ជាសញ្ញាគ្រោះ​ថ្នាក់។ អ្នកជំងឺ​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដែល​អាច​ត្រូវ​ធ្វើ​ការវះ​កាត់​ជា​ចាំ​បាច់​។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្វីជា​ជំងឺក្លនពេលពពោះ ហើយគួរឲ្យបារម្ភកម្រិតណា?

Umbilical Hernia Repair​​​ (​ការ​ព្យាបាល​ក្លន​នៅលើ​ផ្ចិត​ក្មេង)​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម