backup og meta

វីតាមីន D ធ្លាក់ចុះ ងាយ​កើតមានជំងឺ​ទឹកនោមផ្អែម?

វីតាមីន D ធ្លាក់ចុះ ងាយ​កើតមានជំងឺ​ទឹកនោមផ្អែម?

វីតាមីន D ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​វីតាមីន​សំខាន់​មួយ​សម្រាប់​ធ្វើ​ឲ្យ​ដំណើរ​ការ​ក្នុង​រាង​កាយ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជួយ​ការពារ​មនុស្ស​យើង​ពី​ជំងឺ​ជា​ច្រើន​មុខ និង​រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ​។

មនុស្ស​យើង​អាច​ទទួល​បាន​វីតាមីន​ D តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ អាហារ​បំប៉ន និង​អាហា​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​ផ្លែ​ប័រ គ្រាប់ almond ប័រ​សណ្ដែក​ដី​ និង​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត​។​

. វីតាមីន​ D ជួយ​ដល់​រាង​កាយ​យ៉ាង​ម៉េច​វិញ?

វីតាមីន​ D ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​រាង​កាយ​មនុស្ស​យើង​ឲ្យ​មាន​សុខភាព​ល្អ។ តាម​ការ​សិក្សា​បង្ហាញ​ថា​មនុស្ស​យើង​ត្រូវ​ការ​វីតាមីន​ D ដើម្បី​ដំណើរ​ការ​រាង​កាយ​។ វីតាមីន​ D មិន​ត្រឹម​តែ​បាន​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​ធន់​ទេ​ តែ​ក៏​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ពង្រឹង​សាច់​ដុំ​ទៀត​ផង។ បើ​និយាយ​ដល់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​ វីតាមីន​នេះ​ក៏​ជា​ការ​ពារ​អ្នក​ជំងឺ​ពី​​បញ្ហា​មួយ​ចំនួន​ផង​ដែរ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿថា​វីតាមីន D ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់។ ការ​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​នេះ​មាន​ប្រយោជន៍​ដល់​អ្ន​ក​មាន​ជំងឺ​ទឹក​​នោម​ផ្អែម ដោយ​សារ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​កើត​មាន​ជំងឺ​បេះ​ដូង​។ តាម​ការ​សិក្សា​ អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ទំនង​ជា​អាច​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​ពីរ​ដង​ខ្ពស់​ជា​ង​​មនុស្ស​ធម្មតា។

មនុស្ស​យើង​ជា​ច្រើន​បាន​ដឹង​ថា​​កង្វះ​កាល់ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ តែ​ទំនងជា​មិ​ន​សូវ​បាន​គិត​ដល់​ទេ​ថា​វីតាមីន​ D បាន​ពី​ពន្លឺ​ព្រះ​អាទិត្យ ក៏​ជួយ​ឲ្យ​ឆ្អឹង​យើង​រឹង​មាំ​ដែរ​ ហើយ​​យើង​ត្រូវ​ការ​ពន្លឺព្រះ​អាទិត្យ​ច្រើន​ដូច​​យើង​ត្រូវ​ការ​កាល់​ស្យូម​អ៊ីចឹង​ដែរ​។​ វីតាមីន​ D ជួយ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​ល្អ និង​ជួយ​ដល់​ឆ្អឹង​។

វីតាមីនD

. ទំនាក់​ទំនង​វីតាមីនD និង​ជំងឺ​ទឹក​នោម​ផ្អែម​

វីតាមីន D និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​សិក្សា​រក​ឃើញ​ថា​អ្នក​មាន​បញ្ហា​ស៊ាំ​នឹង​អាំងស៊ុយ​លីន និង​មាន​កម្រិត​វីតាមីនD ទាប​ទៀត​នោះ នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។

សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​វីតាមីនD ដែរ ដោយ​សារ​កោសិកា​លំពែង​មួយ​ចំនួន​ដំណើរការ​មិន​ត្រឹម​ត្រូវ​តាម​តួនាទី​ តែ​បែរជា​ប្រឹង​ផលិត​អាំងស៊ុយ​លីន​ទៅ​វិញ។​

ការ​សិក្សា​លើ​អ្នក​ប្រឈម​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម និង​អ្នក​ទើប​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន​៩៦​នាក់​ ​រក​ឃើញ​ទៀត​ថា ការ​ប្រើ​ប្រាស់​អាហារ​បំប៉ន​វីតាមីន D ចំនួន​ប្រាំមួយ​ខែ បាន​បង្កើន​ភាព​​រំញោចនិង​ការ​ផលិត​អាំងស៊ុយ​លីន។ ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ការ​ទទួល​បាន​វីតាមីន​D គ្រប់​គ្រាន់ ជួយ​កាត់​បន្ថយ​បញ្ហា​ភាព​ស៊ាំ​នឹង​អាំងស៊ុយ​លីន។

. ប្រភព​នៃ​វីតាមីន​ D

ដើម្បី​ទទួល​បាន​វីតាមីន​ D យើង​អាច​ចំណាយ​ពេល​នៅ​ក្រៅ​ផ្ទះ​ឲ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​​ពី​ប្រាំ​ទៅ​៣០​នាទី​ ឲ្យ​បាន​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។

ក្រៅពី​នេះ​យើង​អាច​ទទួល​បាន​វីតាមីន​ D តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា ស៊ុត ផ្សិត ត្រី​សាល់​ម៉ុន ត្រីធូណា ឈីស និង​ទឹកដោះ​គោ​ ជាដើម។​ ដូច​គ្នា​ដែរ បើ​សិន​ជា​រាង​កាយ​យើង​មាន​វីតាមីន​D ទាប​ពេក គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​អាហារ​បំប៉ន​វីតាមីន D ផង​ដែរ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?

មានរោគសញ្ញាទាំងនេះអាចបង្ហាញថាយើងកំពុង​ខ្វះវីតាមីន D


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម