backup og meta

ស្រីៗកំពុងពពោះ ត្រូវដឹងវិធីបង្ការ និង​ព្យាបាល​ទឹកនោម​ផ្អែម បើមិនចង់​ឲ្យ​កូន​ប៉ះពាល់

ស្រីៗកំពុងពពោះ ត្រូវដឹងវិធីបង្ការ និង​ព្យាបាល​ទឹកនោម​ផ្អែម បើមិនចង់​ឲ្យ​កូន​ប៉ះពាល់

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ កើត​ឡើង​ញឹកញាប់​លើ​ស្រីៗ ហៅ​ថា​ទឹក​នោម​ផ្អែម​ប្រភេទ ៣។ យ៉ាង​ណា ជំងឺ​ប្រភេទ​នេះ ខុស​ពី​ទឹកនោម​ផ្អែម​ប្រភេទ​ផ្សេងៗ​ទៀត នឹង​ជា​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ប៉ុន្តែ​ បើ​មិន​ចេះ​បង្ការ ឬ​ព្យាបាល​ត្រឹម​ត្រូវ​ទេ ​អាច​ប៉ះ​ពាល់​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​អូនៗ​តែម្តង ពិសេស​ម៉ាក់ៗ អាច​នឹង​កើត​ជំងឺបម្រុង​ក្រឡា​ភ្លើង (Pre-eclampsia) ការ​បង្ករោគ ហូរ​ឈាម​ក្រោយ​សម្រាល (Postpartum hemorrhage) និង​រលូត​កូន​ទៀត។

ការ​ព្យាបាល គឺ​សំខាន់​ណាស់ ដើម្បី​រក្សា​សុខ​ភាពកូនឲ្យ​បាន​ល្អ និង​ចៀស​វាង​ផល​លំបាក​ពេល​សម្រាល។ ទាំង​នេះ​ជា​វិធី​បង្ការខ្លះៗ គ្នាយើង​អាច​អនុវត្ត​បាន៖

១- ពិនិត្យជាតិស្ករក្នុងឈាមឲ្យទៀងទាត់

កំពុង​ពពោះ​ ពេទ្យ​នឹង​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ពី ៤-៥ ដង​ក្នុង​មួយ​ថ្ងៃ ជា​ពិសេស​ពេល​ព្រឹក​ និង​ក្រោយ​អាហារ។ ជា​ធម្មតា​ ជាតិ​ស្ករ​ពេល​មិនទាន់​ញ៉ាំ​អាហារ ត្រូវ​តិច​ជាង ១០០ មិល្លីក្រាម/​ដេស៊ីលីត្រ។ ១ ម៉ោង​ក្រោយ​អាហារ តិច​ជាង ១៤០ មិល្លីក្រាម/​ដេស៊ីលីត្រ ហើយ ២ ម៉ោង​ក្រោយ​អាហារ គឺ ១៣០ មិល្លីក្រាម/​ដេស៊ីលីត្រ។

បើ​សិន​ជា​កំពុង​មាន​ផ្ទៃ​ពោះ កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​នេះ អាច​កើត​ជំងឺទឹក​នោម​ផ្អែម​ពេល​ពពោះ​មិន​ខាន។ ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម នឹង​ជួយ​ស្ត្រី​ជា​ម្ដាយ​បាន​ដឹង​ពី​កម្រិត​ជាតិ​ស្ករក្នុង​ខ្លួន ហើយ​​ព្យាបាល​​ត្រឹម​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗមានទឹកនោម​ផ្អែម​ពេល​ពពោះ ប៉ះពាល់កូនក្នុង​ផ្ទៃ​កម្រិត​ណា?

២- ញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់

អាហារ​មាន​ជីវ​ជាតិ​ អាច​ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន។ អ្នក​មាន​ផ្ទៃពោះ ​មិន​គួរ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​ ឬ​កាបូអ៊ីដ្រាត​ច្រើន​ទេ គួរ​ងាក​មក​ញ៉ាំ​អាហារ​ប្រភេទ​ផ្សេងៗ​វិញ​ ដូច​ជា ពពួក​ស្ករ​ម្សៅ (Starch) អាហារ​មាន​ជាតិ​ដែក វីតាមីន និង​អាហារ​មាន​ជាតិ​ខ្លាញ់​តិច។ គួរ​ញ៉ាំ​អាហារ​ចម្បង​ ៣ពេល​ ហើយ​អាហារ​សម្រន់​ ៣ ពេលដូចគ្នា ក្នុង​មួយ​ថ្ងៃ។

មាន​ផ្ទៃ​ពោះ​ គួរ​ញ៉ាំ​អាហារ​មាន​កាក​សរសៃ​ ដូចជា បន្លែ ផ្លែ​ឈើ អង្ករ​សម្រូប នំប៉័ង។ អ្នក​ធាត់​ខ្លាំង គួរ​ញ៉ាំ​ដោយ​គណនា​ជា ៣០ គីឡូកាឡូរី​/គីឡូ/​ថ្ងៃ។

៣- ព្យាបាលដោយអាំងស៊ុយលីន

អាំងស៊ុយលីន ជា​អ័រម៉ូន​សម្រាប់​ព្យាបាល​​ទឹក​នោម​ផ្អែម​ ជួយ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ បើ​សិន ការ​កម្រិត​អាហារ​ និង​ហាត់​ប្រាណ​ មិន​អាច​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន អ្នកមាន​ផ្ទៃ​ពោះ​ ត្រូវ​ចាក់អាំងស៊ុយលីន ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ។ គ្នា​យើង​មួយ​ចំនួន​ទទួល​បាន​លទ្ធផល​ល្អ ​ក្រោយ​ប្រើ​ថ្នាំ​នេះ ហើយ​អ្នក​ខ្លះ​ត្រូ​វ​ថ្នាំ​ប្រភេទ​ផ្សេង​ ដូច​ជា Glyburide ជាដើម។

៤- ហាត់ប្រាណ

ហាត់​ប្រាណ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​យក​ស្ករ​ទៅ​ឲ្យ​កោសិកា​ និង​បម្លែង​ជា​ថាមពល​ដើម្បី​ប្រើ។ ហាត់​ប្រាណ​ ជួយ​បង្កើន​ប្រសិទ្ធភាពអាំងស៊ុយលីន មាន​ន័យ​ថា ​រាង​កាយ​យើងនឹង​មិន​ត្រូវ​ការ​អ័រ​ម៉ូន​នេះ​ច្រើន​ឡើយ ​ដើម្បី​យក​ស្ករ​ចូល​ក្នុង​កោសិកា។ លើស​ពី​នេះ វា​ក៏​ជួយ​បំបាត់​ការ​ចុក​រួយ​ខ្នង រមួល​ក្រពើ និង​ស្ថានភាព​មិន​ស្រួល​ខ្លួន​ផ្សេងៗ​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to treat gestational. http://www.diabetes.org/diabetes-basics/gestational/how-to-treat-gestational.html?referrer=https://www.google.com.vn/, Accessed October 28, 2016.

Treatment. http://www.mayoclinic.org/diseases-conditions/gestational-diabetes/basics/treatment/con-20014854, Accessed October 28, 2016.

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

យ៉ាងហោចណាស់កុមារកម្ពុជាជិត៧០០នាក់ រកឃើញថា កើតជំងឺទឹកនោមផ្អែមប្រភេទ១

បើម៉ាក់កើតទឺកនោមផ្អែមពេលពពោះ កូនអាចមានហានិភ័យខ្ពស់កើតជំងឺនេះដែរ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម