តើគ្នាយើងឧស្សាហ៍មានអារម្មណ៍ថាអស់កម្លាំងនៅពេលរសៀលដែរឬទេ? ទោះបីជាបន្ទាប់ពីយើងបានគេងស្កប់ស្កាល់ពេញមួយយប់ហើយ ក៏នៅតែមានអារម្មណ៍ថាមិនមានថាមពលគ្រប់គ្រាន់នៅពេលថ្ងៃដែរ។ ដូច្នេះអ្វីដែលយើងត្រូវការធ្វើនោះ គឺត្រូវរកដំណោះស្រាយដើម្បីពន្យាការអស់កម្លាំងនេះ។ ខាងក្រោមនេះជាវិធីមួយចំនួន ដែលអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងមានថាមពលបាន។
ចំពោះគ្នាយើងដែលមិនបានញ៉ាំអាហារពេលព្រឹកនឹងឆាប់អស់កម្លាំង និងមានភាពតានតឹងជាងអ្នកដែលបានញ៉ាំអាហារពេលព្រឹកជាប្រចាំ។ ជាមួយនឹងអាហារដែលមានជាតិសរសៃខ្ពស់ អាចជួយការពារខ្លួនយើងពីការឃ្លាន ដែលអាចនាំឲ្យយើងអស់ថាមពលតិចតួចបាន។
ការខ្វះជាតិទឹកអាចបណ្តាលឲ្យគ្នាយើងមានអារម្មណ៍ថាហត់ និងអស់កម្លាំងបាន។ យើងមិនចាំបាច់ផឹក “ប្រាំបីកែវក្នុងមួយថ្ងៃ” ទេ ប៉ុន្តែយើងត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យរាងកាយមានជាតិទឹកគ្រាប់គ្រាន់ល្អ។ ការដែលយើងមិនមានអារម្មណ៍ថាស្រេកទឹក និងការនោមមកទឹកនោមមានពណ៌ថ្លា គឺជាសញ្ញាបង្ហាញថាមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។ យើងគួរតែព្យាយាមផឹកទឹករៀងរាល់ពីរបីម៉ោងម្តង។
ការញ៉ាំគ្រាប់អាល់ម៉ុន ឬសណ្តែកដីមួយក្តាប់ជារៀងរាល់ថ្ងៃគឺល្អសម្រាប់សុខភាពយើង ព្រោះវាមានផ្ទុកនូវជាតិម៉ាញ៉េស្យូម និងហ្វូលាត (អាស៊ីតហ្វូលិក) ក្នុងកម្រិតខ្ពស់។ សារធាតុចិញ្ចឹមទាំងនេះ គឺចាំបាច់ក្នុងការជំរុញថាមពល និងផលិតកោសិកាថ្មី។ កង្វះខាតនៃពពួកអាហារទាំងនេះអាចបណ្តាលឲ្យយើងមានអារម្មណ៍ថានឿយហត់បាន។
ការធ្វើលំហាត់ប្រាណត្រូវបានគេចាត់ទុកថាជាឧបករណ៍ដើម្បីបង្កើនថាមពលបែបធម្មជាតិ ព្រោះវាធ្វើឲ្យឈាមសម្បូរទៅដោយអុកស៊ីសែន ហូរទៅកាន់បេះដូង សាច់ដុំ និងខួរក្បាលបានច្រើន។ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃរយៈពេល ១០ នាទីអាចជួយរក្សាថាមពលយើងបាន។ យើងអាចឆ្លៀតពេលធ្វើលំហាត់ប្រាណងាយដូចជាការដើរជុំវិញកន្លែងធ្វើការ ឬសួនជាដើម។
៥- ត្រូវពន្លឺព្រះអាទិត្យ
ការស្រាវជ្រាវបានបង្ហាញថាអារម្មណ៍ ការចងចាំ និងសមត្ថភាពក្នុងការទទួលយកព័ត៌មានថ្មីៗអាចនឹងមានការកើនឡើងនៅពេលដែលយើងដើរនៅខាងក្រៅ នៅកន្លែងដែលមានពន្លឺថ្ងៃ និងភ្លឺរយៈពេលពីរបីនាទី។ ក្នុងករណីយើងមិនអាចចេញទៅក្រៅដើម្បីឲ្យត្រូវពន្លឺព្រះអាទិត្យ យើងអាចបើកបង្អួចឲ្យពន្លឺចេញចូលបានដែរ។
៦- ញ៉ាំចំណីតិចតួច
ខួរក្បាលរបស់យើងត្រូវការថាមពលគ្រប់គ្រាន់ដើម្បីដំណើរការឲ្យបានល្អបំផុត។ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមថយចុះនោះយើងអាចនឹងមានស្មារតីធ្លាក់ចុះផងដែរ។ អាហារសម្រន់អាចជួយឲ្យយើងមានថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃបាន។ អាហារដែលមានការរួមផ្សំនៃប្រូតេអ៊ីន និងជាតិស្ករដែលរំលាយយឺត មានដូចជាចេក នឹងប៊ឺសណ្តែកដី ឬគ្រាប់កៅឡាក់ជាមួយនឹងផ្លែបឺរីស្រស់ សុទ្ធតែជាអាហារល្អបំផុតដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់យើ់ង។