backup og meta

កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

    កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?

    សំណួរ​នេះ​តែង​តែ​ឮ​រឿយៗ ដោយ​អ្នក​ខ្លះ​អះ​អាង​ថា ជំងឺ​ទឹកនោម​ផ្អែម​អាច​ព្យាបាល​ជា ឯ​អ្នក​ខ្លះ​ទៀត​​ថា ព្យាបាល​មិន​ជា​នោះ​ទេ។ ដើម្បី​ស្រាយ​ចម្ងល់​នេះ ក្រុម​ការងារ Hello គ្រូ​ពេទ្យ​បាន​ធ្វើ​បទ​សម្ភាសន៍​មួយ​ជាមួយ​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម។

    សាស្ត្រាចារ្យ​ថា ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​បាន​ចាត់​ចូល​ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ពាក្យ​ថា រ៉ាំរ៉ៃ មាន​ន័យ​ថា ព្យាបាល​មិន​ជា​នោះ​ទេ តែ​កើត​ហើយ​តម្រូវ​ឲ្យ​ព្យាបាល​អស់​មួយ​ជីវិត ដោយ​អ្នក​ជំងឺ​ត្រូវ​លេប​​ថ្នាំ​ជាប់​រហូត។

    ចុះ​បើ​ជំងឺ​ទឹក​នោម​​ផ្អែម ព្យាបាល​មិន​ជា​នោះ​ទេ ម៉េច​បាន​យើង​នៅ​តែ​ខំ​ព្យាបាល? សំណួរ​នេះ​លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា កាលណា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ យើង​មិន​ព្យាបាល កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ដល់ ៤០០-៥០០ mg/dL ឬ១០០០ mg/dL ធ្វើ​ឲ្យ​អ្នក​ជំងឺ​សន្លប់​ស្លាប់​ភ្លាមៗ។ ផ្ទុយ​ទៅ​វិញ ទោះ​ជា​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ឲ្យជាដាច់​ក៏​ដោយ តែបើ​​គ្រូពេទ្យ​ប្រើថ្នាំ​​ព្យាបាល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ឲ្យ​កម្រិត​ជាតិ​ស្ករ​ចុះ​មក​នៅ​កម្រិត​ធម្មតា​វិញ អ្នក​ជំងឺ​ទឹក​នោម​អាច​រស់​នៅ​បាន​យូរ ដូច​មនុស្ស​ជា​ធម្មតា។

    “បើ​យើង​ព្យាបាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចុះ​​មក​នៅ​ធម្មតា ដូច​គេ​ដូច​ឯង យើង​​ឃើញ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ឥលូវ អាច​រស់​ដល់​អាយុ ៧០-៨០ឆ្នាំ ដើរ​ធម្មតា ធ្វើការ​ធម្មតា រកស៊ី​ចិញ្ចឹម​ជីវិត​អី​ធម្មតា គ្រាន់​តែ​គាត់​ត្រូវ​ការ​លេប​ថ្នាំ​ជាប់​ជា​ប្រចាំ”។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី រៀបរាប់។

    អត្ថបទពាក់ព័ន្ធ៖

    វេជ្ជបណ្ឌិត សេង សេរី
    សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម

    ដោយ​ឡែក​នៅ​ស្រុក​ខ្មែរ​យើង​វិញ លោក​វេជ្ជបណ្ឌិត​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​នៅ​ចាញ់​បោក​ការ​ផ្សព្វផ្សាយ ឬ​ការ​និយាយ​តៗ​គ្នា​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​ព្យាបាល ដោយ​ខិត​ខំ​ស្វះ​ស្វែង​រក​ព្យាបាល​ផ្សេង ឬ​ប្រើ​ឱសថ​បុរាណ​ជា​ដើម ដែល​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

    ខាង​ក្រោម​នេះ​ជា​វីដេអូ​សម្ភាសន៍​ជាមួយ​សាស្ត្រាចារ្យ​​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម អំពី​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម និង​រោគ​សញ្ញា​សំខាន់ៗ​គួរ​ដឹង៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម