ស្ត្រីងាយកើតជំងឺទឹកនោមផ្អែមបំផុតនៅពេលអស់រដូវ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យមហាបរិញ្ញា សេង សេរី ឯកទេសជំងឺទឹកនោមផ្អែម។ លោកសាស្ត្រាចារ្យដែលបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះបន្តថា ស្ត្រីខ្មែរអាចអស់រដូវនៅអាយុ ៤០ឆ្នាំ អ្នកខ្លះ ៤៥ឆ្នាំ ឬក៏ ៥០ឆ្នាំ អាស្រ័យទៅកត្តាតំណពូជ ហើយក៏ជាវ័យដែលប្រឈមខ្លាំងនឹងជំងឺទឹកនោមផ្អែមដែរ។
ចំពោះមូលហេតុដែលស្ត្រីអស់រដូវងាយប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយសារចាប់ពីអស់រដូវទៅ ទម្ងន់ស្ត្រីចាប់ផ្តើមឡើង ក្បាលពោះចាប់ផ្តើមដុះ។ បែបនេះហើយ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ស្ត្រីចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ គ្រូពេទ្យណែនាំឲ្យកាត់បន្ថយកុំញ៉ាំប្រៃពេក កុំញ៉ាំផ្អែមពេក កុំញ៉ាំខ្លាញ់ច្រើនពេក ត្រូវបង្កើនការហាត់ប្រាណ ដើម្បីការពារជំងឺផ្សេង មានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម លើសជាតិខ្លាញ់ ពុកឆ្អឹង ជាដើម។
“កត្តាចំណីអាហារសព្វថ្ងៃសម្បូរបែប ថោកៗ សុទ្ធតែជាកត្តាជំរុញជំងឺទឹកនោមផ្អែម លើសឈាម លើសខ្លាញ់ លើសជាតិអាស៊ីដហើយ ក្នុងពេលដែលសេដ្ឋកិច្ចយើងឡើង ផលវិបាកនៃសុខភាពកើតមានច្រើន’។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបញ្ជាក់។
ក្រៅពីធាត់លើសទម្ងន់ កត្តាប្រឈមធ្វើឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ មាន កត្តាអាយុ (លើសពី៤០ឆ្នាំ) កត្តាតំណពូជ ចំណីអាហារ មិនហាត់ប្រាណជាដើម។
អត្ថបទពាក់ព័ន្ធ៖
- សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
- កើតទឹកនោមផ្អែម ព្យាបាលជាដាច់ទេ?
- ទឹកនោមផ្អែមប្រភេទ ១ និង ២ ខុសគ្នាម៉េចខ្លះ?
- អ្នកមានជំងឺទឹកនោមផ្អែមដឹងតិចនិកនេះ អាចជួយបានច្រើនដល់សុខភាព
[embed-health-tool-bmi]