backup og meta

ទាំងនេះជាមូលហេតុបណ្តាលឲ្យមានដំបៅជើង ពេលកើតទឹកនោមផ្អែម

ទាំងនេះជាមូលហេតុបណ្តាលឲ្យមានដំបៅជើង ពេលកើតទឹកនោមផ្អែម

ជា​ធម្មតា នៅ​ពេលកើត​ជំងឺ​ទឹក​នោម​ផ្អែម​រ៉ាំ​រ៉ៃ​ងាយ​ប្រឈម​នឹង​ផល​ពិបាក​មួយ​ចំនួន​ដែល​នាំ​ទុក្ខ​ឲ្យ​អ្នក​ជំងឺ ក៏​ដូច​ជា​អ្នក​មើល​ថែ​ដែរ ​ហើយ​ក្នុង​នោះ​អ្នក​ជំងឺ​ដែល​កើត​ទឹក​នោម​ផ្អែម​រ៉ាំ​រ៉ៃ​ប្រឈម​នឹង​ការ​កើត​ដំបៅ​ជើង​។ ចុះ​ហេតុ​អី​បាន​ជា​ឈឺ​ទឹក​នោម​ផ្អែម​សោះ តែ​កើត​មាន​ដំបៅ​ជើង​ដែរ?

ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង ហើយ​វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​ដំបៅ​ជើង​បាន​ដោយ​ផ្អែក​លើ​កត្តា​ជា​ច្រើន ដែល​ជា​មូល​ហេតុ​បង្ក​ដូច​ជា៖

ទី១. ដំបៅ​ជើង​ដែល​កើត​ដោយ​សារ​ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​របស់​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល (Neuropathy)។ នៅ​ពេល​​អ្នក​ជំងឺ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​យូរ មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំង​សង​ខាង​របស់​អ្នក​ជំងឺ។ ជើង​ទៅ​ជា​ស្ពឹក លែង​ដឹង​ក្ដៅ​ត្រជាក់ លែង​ដឹង​ការ​ឈឺ​ចាប់ ជួន​កាល​អាច​មាន​អារម្មណ៍​ដូច​ជា​មានស្រមោច​វារ បន្ទាប់​មក​ទៀត​អ្នក​ជំងឺ​អាច​ប្រឈម​នឹង​មាន​ដំបៅ។ ដំបៅ​ប្រភេទ​នេះ ភាគ​ច្រើន​កើត​នៅ​តំបន់​ដែល​អ្នក​ជំងឺ​ឈរ​សង្កត់​ខ្លាំង ឬ​មួយ​រឹប​ដោយ​ស្បែក​​ជើង​ដែល​ចង្អៀត ហើយ​មាន​គែម​ក្រាស។ នៅ​ពេល​ចាប់​ផ្ដើម​ដំបូង អ្នក​ជំងឺ​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ ជូន​កាល​ទៀត​បើ​​មិន​បាន​ចាប់​អារម្មណ៍ ឬ​មិន​បាន​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺ​អាច​មាន​បង្ក​ជា​ការ​ក្លាយ​រោគ (Infection)។

អត្ថបទពាក់ព័ន្ធ៖លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​យើង​ងាយ​កើត ទោះ​​នៅ​ក្មេង​ក៏​ដោយ

ទី២. ការ​ដំបៅ​ជើង​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម នៅ​ពេល​ជំងឺ​ទឹក​នោម​ផ្អែមវិវត្តរ៉ាំ​រ៉ៃ​យូរ​ឆ្នាំ។ សរសៃ​ឈាម​នៅ​តាម​ចុង​ជើង​របស់​អ្នក​ជំងឺ​​ស្ទះ ក្រិន ដូច្នេះ​ហើយ អុកស៊ីសែន និង​ចំណីអាហារ​ដែល​រត់​ទៅ​តាម សរសៃឈាម​នោះ​មិន​អាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុង​ជើង​របស់​អ្នក​ជំងឺ​បាន​ទេ ដែល​ជា​ហេតុ​អាច​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​ដំបៅ ​(Arteiopathy)។ ដំបៅ​ប្រភេទ​នេះ ដំបូង​ឡើយ​គឺ​មាន​ការ​ឈឺ​ចុក​ចាប់ ស្បែក​អ្នក​ជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មាន​ការ​ឈឺ​ចាប់​ខ្លាំង។ បន្ទាប់​មក​ជើង​អ្នកជំងឺ​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួច​ហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ។ ជួន​កាល​ម្រាម​មួយ ដែល​អាច​ប៉ះពាល់ ឬ​ពេល​ខ្លះ​ម្រាម​ពីរ ហើយ​អ្នក​ជំងឺ​មិន​បាន​មក​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​នោះ​ទេ គឺ​អាច​មាន​មេរោគ​បង្ក​ក្លាយ​រោគ​ផងដែរ។

ទី៣. ប្រភេទ​ដំបៅ​នេះ គឺ​កើត​ឡើង​ដោយ​សារ​ការ​រួម​ផ្សំ​គ្នា​នៃ​បញ្ហា​ប្រព័ន្ធវិញ្ញាណ (Neuropathy) និង​ការ​ស្ទះ​សរសៃឈាម​នៅ​ចុង​ម្រាម​ជើង (Arteriopathy)។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ដំបៅ​នៅ​ជើង មិន​មែន​សុទ្ធតែ​ព្យាបាល​មិន​ជា​នោះ​ទេ។ គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រយៈ​ការពិនិត្យ កា​ថត​ឆ្លុះ​ដើម្បី​ឲ្យដឹង​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យមាន​ដំបៅ​ថា តើ​វា​បណ្ដាល​មក​ពី Neuropathy ឬ Arteriopathy ឬ​បណ្ដាល​មក​ពី​ការ​លាយ​គ្នា​រវាង Nueropathy និងArteriopathy។

លើស​ពី​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​បន្តថា ការ​យឺត​យ៉ាវ​ណា​មួយ ការ​មិន​ចាប់​អារម្មណ៍​ស្វែង​រក​ការ​ព្យាបាល ឬ​ការ​ព្យាបាល​មិន​ត្រឹម​ត្រូវ តាម​រយៈ​ការ​ប្រើ​ឱសថ​បុរាណ ឬ​មួយ​ថ្នាំ​បិទ​បំពោក​ទៅ​លើ​ដំបៅ​នោះ ដោយ​មិន​បាន​រក​មូល​ហេតុ​ឲ្យបាន​ច្បាស់​លាស់ គឺ​ជា​ហានិភ័យ​ធ្ងន់ធ្ងរ ដែល​ជួន​កាល​អាច​វិវត្តឈាន​ទៅ​រក​ការ​មើល​មិន​ជា ឬ​ត្រូវ​កាត់​ជើងចោល។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម​ប្រភេទ​១ ច្រើន​កើត​លើក្មេងៗ ប៉ាម៉ាក់គួរស្វែងយល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម