backup og meta

កែទម្លាប់ប្រចាំថ្ងៃ ៣ នេះ អាចបញ្ចៀសជំងឺទឹកនោមផ្អែម

កែទម្លាប់ប្រចាំថ្ងៃ ៣ នេះ អាចបញ្ចៀសជំងឺទឹកនោមផ្អែម

កត្តា​ប្រឈម​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម មាន​ដូចជា តំណពូជ អាយុ​ច្រើន ធាត់​លើស​ទម្ងន់ មាន​បញ្ហា​លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់ មិន​សូវ​មាន​សកម្មភាព​រាង​កាយ ជា​ដើម។ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់​ប្តូរ​ប្រវត្តិ​គ្រួសារ​ក៏​ពិត​មែន តែ​យើង​អាច​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​អាច​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន។

១. សម្រក​ទម្ងន់

យើង​ដឹង​ហើយ​ថា ការ​ធាត់​លើស​ទម្ងន់ ជា​កត្តា​ប្រឈម​មួយ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ដូច្នេះ​ហើយ​យើង​ម្នាក់ៗ​ត្រូវ​បន្ថយ​ទម្ងន់​ដែល​លើស​នោះ​ឲ្យ​បាន ទោះ​តិច​តួច​ក៏​ដោយ ក៏​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដែរ។ ចង់​ដឹង​ថា យើង​ធាត់​លើស​ទម្ងន់​អត់ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​សហគមន៍ ណែនាំ​ឲ្យ​​គណនា​សន្ទស្សន៍ BMI ដោយ​យក​កម្ពស់​គិត​ជា​ម៉ែត្រ គុណ​នឹង​កម្ពស់ បន្ទាប់​មក​ទម្ងន់​មក​ចែក​នឹង​លទ្ធផល​កម្ពស់ បើ​សិន​ជា​ឃើញ​លទ្ធផល​តូច​ជាង ១៨.៥ មាន​ន័យ​ស្គម​ពេក តែ​បើ​លទ្ធ​ចេញ​មក​ចន្លោះពី ១៨.៥-២២.៩៩ មាន​ន័យ​ថា​គីឡូ​ត្រឹម​ត្រូវ មាន​សុខភាព​ល្អ ផ្ទុយ​ទៅ​បើ​គីឡូ​ចាប់​ពី ២៥ ឡើង​ទៅ​មាន​ន័យ​ថា ធាត់​លើស​ទម្ងន់។

២. ហាត់​ប្រាណ​ជា​ប្រចាំ

យើង​ត្រូវ​ឆ្លៀត​ពេល​ថែទាំ​សុខភាព​ដោយ​ការ​ហាត់​ប្រាណ។ ការ​ហាត់ប្រាណ​ដែល​ត្រឹម​ត្រូវ គឺ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ យ៉ាង​ហោច​ណាស់​ក៏ ៣០នាទី/ថ្ងៃដែរ។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នោះ​ទេ សុខភាព​ក៏​ល្អ ជំងឺ​ផ្សេងៗ​ទៀត​ក៏​មិន​សូវ​ហ៊ាន​មក​បៀត​បៀន​។

៣. ផ្លាស់​ប្តូរ​របប​អាហារ

ក្នុង​របប​អាហារ​យើង​ម្នាក់ៗ​ត្រូវកាត់​បន្ថយ​ជាតិ​ប្រៃ អាហារ​ផ្អែម និង​អាហារ​មាន​ជាតិ​ខ្លាញ់ ហើយ​កុំ​ជក់​បារី ចៀស​វាង​គ្រឿង​ស្រវឹង ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ ថា កើត​ជំងឺ​ទឹកនោម​ផ្អែម បើ​យើង​គិត​តែ​រឿង​ផ្អែម​ម្យ៉ាង ក៏​មិន​កើត​ដែរ វា​នឹង​មាន​ផល​ប៉ះពាល់​ទៅ​សុខភាព ពិសេស​ប៉ះពាល់​ទៅ​លើ​សរសៃ​ឈាម និង​បេះដូង​ជាដើម។

A4D-3 ទឹកនោមផ្អែម

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កើតទឹកនោមផ្អែម គ្រប់គ្រងកម្រិតជាតិស្ករបានល្អតាមវិធីនេះ

ការសិក្សាមួយ​ថាញ៉ាំបាយច្រើន​ប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មាន​ទើបល្មម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម